ស្ដ្រេសពិតជាជំងឺមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារបាន តួយ៉ាងគឺជំងឺរលាកក្រពះតែម្ដង។ ស្រ្តេសអាចបង្កឲ្យក្រពះរលាក លែងសូវដំណើរការដូចប្រក្រតី ថែមទាំងមិនអាចកិន និងបញ្ចេញអាស៊ីដបំបែកអាហារបានល្អដូចរាល់ដង។ អាការៈនេះថ្វីដ្បិតតែមិនសូវធ្ងន់ធ្ងរ ដូចជំងឹរលាករ៉ាំរៃ ប៉ុន្ដែក៏អាចបង្ហាញរោគសញ្ញា បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជំងឹរលាកក្រពះប្រភេទនេះ គឺបណ្ដាលមកពីការកើនឡើងកម្រិតអាស៊ីដក្រពះ ពេលមនុស្សម្នាក់មានបញ្ហាស្ដ្រេសខ្លាំង នឹងជួបបញ្ហាគេងមិនលក់ ថប់បារម្ភ គិតច្រើន ដែលអ្វីទាំងនេះធ្វើឲ្យអាស៊ីដក្រពះក៏បញ្ចេញមកច្រើនក្នុងខណៈពេលដែលក្រពះមិនមានអាហារសម្រាប់រំលាយ ហើយបង្កឲ្យប៉ះពាល់ទៅដល់ស្រទាប់មុយកូសានៅក្នុងក្រពះ។ ជំងឺរលាកក្រពះដោយស្ដ្រេស អាចព្យាបាលបាន ហើយជាសះស្បើយទៀតផង ប៉ុន្ដែត្រូវសិក្សាពីដើមហេតុដែលឈានដល់ការកើតឡើងជំងឺនេះ និងរយៈពេលនៃការវិវត្ដ។
រោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពះដោយសារស្ដ្រេស
អ្នកមានជំងឺរលាកក្រពះ ដោយសារស្ដ្រេស គឺបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ក្ដៅទ្រូង ចង្អោរ បាត់បង់ចំណង់អាហារ ករណីស្រដៀងគ្នាគឺមានអារម្មណ៍ឆ្អែតពេលញ៉ាំអ្វីចូលបន្ដិចបន្ដួច ពិបាករំលាយអាហារ ការហើមពោះ ឈឺក្បាល អស់កម្លាំង ភើញឹកញាប់ និងចង់ក្អួត។ រោគសញ្ញាទាំងនេះអាចលេចឡើងពេលដែលអ្នកជំងឹប្រឈមនឹងភាពតានតឹង និងជំងឺថប់បារម្ភ។
វិធីព្យាបាលជំងឹរលាកក្រពះដោយសារស្ដ្រេស
ករណីដែលជំងឺរលាកក្រពះកើតមានក្នុងរយៈពេលខ្លី គឺអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ថ្នាំជំនួយក្រពះចេញដោយគ្រូពេទ្យ និងកត្ដាសំខាន់បំផុត គឺគ្រប់គ្រងជំងឺស្ដ្រេសឲ្យបានល្អ។
១.ការផ្លាស់ប្ដូររបបអាហារ
ក្នុងដំណាក់កាលនេះអ្នកជំងឺត្រូវផ្លាស់ប្ដូររបបអាហារ ពោលត្រូវញ៉ាំអាហារដែលមានភាពងាយស្រួលក្នុងការរំលាយ និងប្រភេទអាហារដែលជួយកាត់បន្ថយស្ដ្រេស ដូចជា ពពួកសាច់ត្រី បន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន រហូតអាការៈរោគសញ្ញាទាំងនោះត្រូវបានបាត់ទៅវិញ។
២.ការគ្រប់គ្រងស្ដ្រេស
អ្នកជំងឹរលាកក្រពះដោយសារស្ដ្រេស សុខភាពរាងកាយមិនទ្រុឌទ្រោមទេ អ្នកជំងឺអាចអនុវត្ដវិធីសម្រួលអារម្មណ៍ផ្សេងៗ ដូចជា ការធ្វើសមា្មធិ ហាត់ប្រាណ ធ្វើយូហ្គា និងអាចមានដំណើរកម្សាន្ដលំហែកាយជួយជំរុញឲ្យសុខភាពផ្លូវចិត្ដល្អប្រសើរឡើងវិញ។
៣.ការគេងឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់ ក៏ជាផ្នែកមួយជួយកាត់បន្ថយបញ្ហាស្ដ្រេសបានដែរ។ តាមការសិក្សា បានបង្ហាញថា ក្នុងមួយថ្ងៃជាមធ្យមមនុស្សពេញវ័យត្រូវការគេងឲ្យបានយ៉ាងហោច ៧ម៉ោង ទើបធ្វើឲ្យស្មារតីស្រស់ថ្លា។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmr]