backup og meta

កើតរោគចិត្ត​ប្រភេទនេះ អាច​ធ្វើ​ឲ្យ​ចង់​រួម​ភេទ​ជា​មួយ​សត្វ

កើតរោគចិត្ត​ប្រភេទនេះ អាច​ធ្វើ​ឲ្យ​ចង់​រួម​ភេទ​ជា​មួយ​សត្វ

ជំងឺ​ផ្លូវចិត្ត Bestiality ឬ Zoophilia ​សំដៅលើមនុស្ស​ដែល​កើត​រោគ​ចិត្ត ចូលចិត្ត​រួម​ភេទ​ជា​មួយ​សត្វ ជាង​មនុស្ស។ “Hello គ្រូពេទ្យ’ នឹងបកស្រាយ​​ជំងឺ​នេះ​ជា​អ្វី​ឲ្យ​ប្រាកដ មូលហេតុ​បង្ក រោគ​សញ្ញា ផល​ប៉ះពាល់ និង​វិធី​ព្យាបាល​យ៉ាង​ម៉េចខ្លះ។

១- អ្វី​ជា​ជំងឺ​ចង់រួម​ភេទ​ជា​មួយ​សត្វ?​

ជំងឺ​ចង់​​រួម​ភេទ​ជាមួយ​សត្វ ជា​ភាសា​បច្ចេកទេស Bestiality Sexual Disorder ឬ​ហៅ​ម្យ៉ាង​ទៀតថា ហ្សូហ្វីលី (Zoophilia) សំដៅ​លើ​​អារម្មណ៍មនុស្ស​ម្នាក់​ មាន​ចំណង់​ចង់​រួម​ភេទ​ជាមួយ​សត្វ​ ជាង​មនុស្ស។ ពាក្យ​ទាំង​ពីរ​នេះ​ ភាគ​ច្រើន អាច​ប្រើ​ជំនួស​គ្នា​បាន។

ប៉ុន្តែ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យ​និយមន័យ​ពាក្យ ហ្សូហ្វីលី (Zoophilia) ថា​ ជា​ការ​ចាប់​អារម្មណ៍​ពិសេស​ទៅ​លើ​សត្វ ឯ​ការ​រួម​ភេទ​ជាមួយ​សត្វ (Bestiality) គឺ​ជា​សកម្មភាព​រួម​ភេទ។ យ៉ាងណា ពាក្យ​បច្ចេក​ទេស​សម្គាល់​ជំងឺ​នេះ គេ​រាប់​បញ្ចូល​ជា​បញ្ហា​ជំងឺ​ផ្លូវ​ចិត្តតែមួយ​។

២- មូលហេតុនាំ​ឲ្យ​មាន​ជំងឺ​ចង់​រួម​ភេទ​ជាមួយ​សត្វ

មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ថា ​ហេតុ​អ្វី​មនុស្ស​វិវត្ត​ទៅ​ជា​ស្រលាញ់​សត្វ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ​នៅឡើយទេ។ តែ​មាន​ការ​សិក្សា​ខ្លះបង្ហាញ​ពី​មូល​ហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ស្រលាញ់​សត្វ​ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ ដូចជា៖

– បរាជ័យ និង​មិន​អាច​រក្សា​ចំណង​ស្នេហា​រវាង​មនុស្ស​ និង​មនុស្ស​បាន។

– ​ចងចាំ​ពី​ហេតុ​ការណ៍​ធ្លាប់​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​ក្មេង​មក

– មាន​ប្រវត្តិ​ពី​សកម្មភាព​រួម​ភេទ​មិន​ល្អ​ពីមុន​ ជា​ហេតុ​ធ្វើ​ឲ្យមាន​បញ្ហា​នេះ នាំ​ឲ្យ​គិត​ចង់ជ្រើស​រើស​វិធី​ផ្សេង​ដើម្បី​បន្ធូរ​អារម្មណ៍។

– មាន​កម្រិត​សិក្សា​ទាប កម្រិត​ទំនាក់​ទំនង​សង្គម ​និង​ការ​ចូល​ក្នុង​សង្គមខ្សោយ។ ទាំង​នេះ​ជា​មូល​ហេតុ​ ធ្វើ​ឲ្យប្រព្រឹត្ត​សកម្មភាព​ខុស​គេ​ឯង​ដូច្នេះ។

– មាន​គំនិត​ចង់​សាក​អ្វី​ថ្មី​ និង​ប្លែកៗ។

ចំនួន​មនុស្ស​មាន​ជំងឺ​ស្រលាញ់​សត្វ ​និង​រួម​ភេទ​ជាមួយ​សត្វ​ ស្ថិត​ក្នុង​លក្ខខណ្ឌខុសៗ​គ្នា ទាំង​ចំពោះ​ប្រុសៗ និង​ស្រីៗ ទាំង​អ្នក​ទីក្រុង ​និង​អ្នក​ជនបទ។ ការ​សិក្សា​ជា​ច្រើន​នៅ​អាមេរិក បង្ហាញ​ថា ឱកាស​ប្រុស​​វិវត្ត​ទៅ​ជា​ចង់​រួម​ភេទ​ជាមួយ​សត្វ គឺ​ខ្ពស់​ជាង​ស្រីៗ អាចមាន​ប្រមាណ ៤,៩% ក្នុង​ចំណោម​មនុស្ស​ប្រុស​សរុប ខណៈ​ស្រីៗ មាន​ត្រឹម​តែ ១,៩% ប៉ុណ្ណោះ។

មនុស្ស​ស្រលាញ់​សត្វ អាច​នឹង​មាន​ចំណង​ស្នេហា​ជាមួយ​មនុស្ស​ដូច​គ្នា​រយៈពេល​យូរ​អង្វែង​ដដែល បើ​ទោះ​ជា​គេ​​មាន​ដៃ​គូ​រួម​ភេទ​ជា​សត្វក្តី។ មាន​ភស្ដុតាង​បង្ហាញ​ថា​ អ្នក​ស្រលាញ់​សត្វ ថែទាំសត្វ កាន់​តែ​​មាន​អារម្មណ៍​ផ្សារ​ភ្ជាប់​ជាមួយ​សត្វ​ខ្លាំងជាង​មនុស្ស​ធម្មតា។

អត្ថបទ​ពាក់ព័ន្ធ៖

៣- គ្រោះ​ថ្នាក់​បង្ក​ដោយ​ការ​រួម​ភេទ​ជាមួយ​សត្វ

រួម​ភេទ​ជាមួយ​សត្វ​ អាច​មាន​គ្រោះ​ថ្នាក់ ព្រោះ​អាច​ត្រូវ​សត្វខាំ ធ្វើ​ឲ្យ​ឈឺ​ចាប់ និងទឹក​កាម​របស់​សត្វ​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីកើត​ឡើង។ ជំងឺ​កាមរោគ ​កើត​ឡើង​ដោយ​សារ​ការ​រួម​ភេទ​រវាង​មនុស្ស​ និង​សត្វ​ ហៅ​ថា ហ្សូណូស (Zoonoses)។ ហ្សូណូស (Zoonoses) អាច​ឆ្លង​ពី​សកម្មភាព​ផ្សេងៗ ខណៈ​​សកម្មភាព​ផ្សេង​ទៀត ក៏​អាច​ធ្វើឲ្យ​ឆ្លង​ដូច​គ្នា នៅ​ពេល​ដែលមានទឹក​កាម​មនុស្ស ទឹក​មាត់ និង​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស ប៉ះ​ពាល់​ជាមួយ​សត្វ។ ជំងឺ​ទាំង​នោះ​ រួម​មាន ជំងឺ Toxocariasis (ជំងឺ​បង្ក​ដោយ​ដង្កូវ​ពោះ​វៀន​របស់​សត្វ​ឆ្កែ​ និង​ឆ្មា) ជំងឺ Leptospirosis (ជំងឺ​ម្យ៉ាង​ ​បង្ក​ដោយ​បាក់តេរី Spirochaete) ជំងឺ Brucellosis (ជំងឺ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Brucella) និង​ជំងឺ Q-fever (ជំងឺ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Coxiella burnetii)។

៤- វិធីព្យាបាល​ជំងឺ​ចង់​រួម​ភេទ​ជាមួយ​សត្វ

មនុស្ស​ជា​ច្រើន​​មាន​ជំងឺ​ស្រលាញ់​ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ មិន​សូវ​ចាប់​អារម្មណ៍​នឹង​ស្ថានភាព​ផ្លូវ​ចិត្ត​កំពុង​កើត​មាន​ឡើយ ហើយ​ពួក​គេ​គប្បី​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ចិត្ត​សាស្ត្រ។

ថ្នាំ​ពេទ្យ​មួយ​ចំនួន​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ថ្នាំ​ទាំង​នោះ​ រួម​មាន ពពួក​ថ្នាំ Antiandrogenics ប្រើ​ដើម្បី​បន្ថយ​ចំណង់​ផ្លូវ​ភេទ។ ទោះ​បី​ជាថ្នាំ​អាច​មាន​ប្រសិទ្ធ​ភាព​ពី ៨០-៩០ ភាគ​រយ​ក៏​ពិត​មែន តែ​ថ្នាំ​នេះ​មាន​ផល​រំខាន​ច្រើន ​រួម​មាន ឈឺ​ក្បាល ឡើង​ទម្ងន់ និងរីក​ដោះ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Beastiality http://www.disorders.net/beastiality/ accessed 23 April, 2017

 

An Adolescent with Bestiality Behaviour: Psychological Evaluation and Community Health Concerns

https://www.ncbi.nlm.nih.gov/pmc/articles/PMC4746949/ accessed 23 April, 2017

កំណែ​ប្រែបច្ចុប្បន្ន

06/06/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម