backup og meta

ចូលមហាវិទ្យាល័យថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាសុខភាពទាំងនេះ!

ចូលមហាវិទ្យាល័យថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាសុខភាពទាំងនេះ!

គ្រាន់​តែ​អ៊ុត​លទ្ធផល​ប្រលង​បាក់​ឌុប​ជាប់​ភ្លាម រំភើប​ចង់​ហោះ​ ទម្រាំ​ដល់​ថ្ងៃ​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​ កាន់​តែ​រំភើប​ថែម​ទៀត មិនអ៊ីចឹង? យ៉ាងណា​ ប្អូនៗ​ត្រូវ​ចាំ​ ការ​ចាប់​ផ្តើម​ថ្នាក់​ឧត្តមសិក្សា ជាការ​បោះ​ជំហាន​ថ្មី​មួយទៀត ​ឆ្ពោះ​ទៅ​រក​អនាគត​ភ្លឺ​ស្វាង ប៉ុន្តែ​ក៏​ជា​ពេល​វេលា​ត្រូវ​ប្រឈម​មុខ​បញ្ហា​ជាច្រើន ទាមទារ​ការសម្រេច​ចិត្ត​ត្រឹម​ត្រូវ និងឆ្លាតវ័យ បើមិន​អ៊ីចឹង ច្បាស់​ជាធ្លាក់ខ្លួន​ក្នុង​បញ្ហា​សុខភាព​ទាំង ៥​ “Hello គ្រូពេទ្យ’ លើក​ឡើង​ពេល​នេះមិន​ខាន។

១- ស្ត្រេស

រៀន​ថ្នាក់​ខ្ពស់ គឺ​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ការងារ និង​កិច្ចការ​សាលា​ច្រើន។ ដោយ​ហេតុ​នេះ​ហើយ យើង​​អាច​ប្រឈម​រឿង​ស្រ្តេសច្រើន គេង​មិន​លក់ នាំ​ឲ្យរៀន​មិន​ទាន់​គេ មាន​អារម្មណ៍​មិន​នឹង​នរ​ទៀត​ផង។ បើធ្ងន់​ធ្ងរ គឺ​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សិក្សា​ និង​ជីវិត​ប្រចាំ​ថ្ងៃតែ​ម្តង។

២- ញៀនថ្នាំ

មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​មាន​ប្អូនៗ​​ទើប​ឈាន​ជើង​ចូលសិក្សា​ថ្នាក់​មហាវិទ្យាល័យ​មួយ​ចំនួន ដោយ​សារ​សប្បាយ​ភ្លេច​ខ្លួន ក៏​ផុង​​ជា​មួយ​​​ថ្នាំ​ញៀន ខណៈសិស្ស​មួយ​ចំនួន​ទៀត​ បាន​ជ្រើស​យក​ថ្នាំ​មាន​ផ្ទុក​សារធាតុ​ញៀន​មក​ប្រើប្រាស់ ​ដើម្បី​មាន​កម្លាំង​រៀន​ដល់​យប់​ជ្រៅ ខណៈថ្នាំព្យាបាល​បញ្ហា​ស្ត្រេស​មួយ​ចំនួនមាន​ផ្ទុក​សារធាតុ​ញៀន ដូច​ជាថ្នាំ Ritalin និង Adderall ត្រូវគេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ថ្នាំ​ពេញ​​និយម ដែល​សិស្សចូល​ចិត្ត​​ប្រើ​ដើម្បី​បំបាត់បញ្ហា​​ស្រ្តេស ​និង​រៀនឲ្យ​បាន​ខ្លាំងក្លា។

៣- ឆ្លង​ជំងឺកាមរោគ

ស្ថិត​ក្នុង​វ័យ​មហាវិទ្យាល័យ ក៏​ជាវ័យ​មួយ​ក្មេងៗ​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ក្លា នាំ​ឲ្យ​មាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ។ យោង​តាម​មជ្ឈមណ្ឌលការពារជំងឺឆ្លង នៅ​អាមេរិក ​បង្ហាញថា​ ក្នុងមួយ​ឆ្នាំ​ៗ មាន​អ្ន​កឆ្លង​ជំងឺ​កាមរោគ​ប្រមាណ ​២០​លាន​នាក់​ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ចន្លោះ​វ័យ ១៥-២៤ ​ឆ្នាំ។ ទោះ​បី​ជំងឺកាម​រោគ​ភាគ​ច្រើន ​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ ក៏​មាន​ជំងឺ​ខ្លះ ​អាច​នៅ​រ៉ាំ​រ៉ៃ​មួយ​ជីវិត​ផង​ដែរ។

៤- គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង

ការផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ស្ត្រេសក្រោយ​ការសិក្សា បង្ក​ឲ្យ​ងាយ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​ទៅ​លើ​ប្អូន​ក្នុង​វ័យ​មហាវិទ្យាល័យ ងាយ​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​សារ​ញៀនគ្រឿង​ស្រវឹង ​អាច​ធ្វើ​ជួបគ្រោះ​ថ្នាក់​ផ្សេងៗ ពិសេស​គ្រោះ​ថ្នាក់​ចរាចរ នាំឲ្យ​បាត់​បង់​ជីវិតទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

  • ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ
  • ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល

៥- កង្វះសារធាតុចិញ្ចឹម និងមិនសូវហាត់ប្រាណ

សិស្ស​ជា​ច្រើន មិន​ថា​ស្រុក​ខ្មែរ ឬ​នៅ​បរទេស ភាគ​ច្រើន​​រស់​នៅ​ពឹង​ផ្អែក​លើ​អាហារ​កញ្ចប់ (មី​កញ្ចប់) ហើយ​ដោយ​សារអាហារ​ប្រភេទ​នេះ ​មិន​សូវ​មាន​សារជាតិ​ចិញ្ចឹម នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​ជា​ច្រើន ​ដូច​ជា ឈាម​តាម​ជើង​ធ្មេញ ដោយ​សារ​កង្វះ​វីតាមីន C។ មិន​តែ​ប៉ុណ្ណោះ​ អាច​ធ្វើ​ឲ្យ​ខ្សោយ​មុខ​ងារ​ខួរ​ក្បាល​ទៀត​ផង។ នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត ​ដូច​ជា លើស​ជាតិ​អាស៊ីដ និងជំងឺ​ធាត់ ​ដោយ​សារ​មិន​សូវ​បាន​ហាត់​ប្រាណ​ ព្រោះ​តែ​រវល់​ខំ​រៀន​ពេក។

ដូច​​យើង​គ្រប់​គ្នា​បាន​​ដឹង​ ចូល​រៀនថ្នាក់​មហាវិទ្យាល័យ​ មាន​ទាំង​បទពិសោធល្អៗ​ និង​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព។ បើ​សិន​ជា​ប្អូនៗ​មាន​បញ្ហា​ណាមួយ កុំ​សម្ងំ​នៅ​តែ​ឯង ត្រូវ​ប្រញាប់​ស្វែង​រក​ជំនួយ​ពី​​មិត្ត​ភក្តិ ​ក្រុម​គ្រួសារ ដើម្បី​​ពិភាក្សាស្វែង​រក​ដំណោះ​ស្រាយ ឬ​អាច​សុំ​ជំនួយ​ពី​អ្នក​ជំនាញ​បាន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Biggest Health Dangers Facing College Freshmen http://www.healthline.com/health-news/children-top-health-dangers-for-college-freshmen-091413#1 Accessed April 16, 2017

5 Big Health Issues On Campus http://www.npr.org/sections/health-shots/2010/08/31/129562240/top-5-college-health-issues-this-year Accessed April 16, 2017

Top 5 mental health problems facing college students http://www.bestcolleges.com/resources/top-5-mental-health-problems-facing-college-students/ Accessed April 16, 2017

កំណែ​ប្រែបច្ចុប្បន្ន

10/07/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម