backup og meta

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

តាម​លទ្ធផល​ស្រាវជ្រាវ​របស់​​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា ដំណើរ​កម្សាន្ត​បាន​ជួយ​​ឲ្យ​មនុស្ស​ ដិត​ជាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​បាន​យូរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ការ​​ចំណាយ​លុយ​ទៅ​ដេញ​តាម​ សម្ភារៈ​ទំនើប ទាន់​សម័យ​កាល។

លទ្ធ​ផល​ស្រាវ​ជ្រាវ ពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ​ ជំនាញ​ផ្នែក​ចិត្ត​វិទ្យា Thomas Gilovich បាន​ឲ្យ​ដឹង​ថា សម្រាប់​មនុស្ស​ដែល​បាន​ទៅ​ធ្វើ​ដំណើរ​​កម្សាន្ត បាន​ទទួល​បទ​ពិសោធន៍​ ពុំ​ធ្លាប់​មាន​ជា​ច្រើន​ ប្លែក​ៗ ហើយ​ទិដ្ឋភាព​រីក​រាយ​ ទាំង​នោះ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​ (ទាក់​ទង​នឹង អ័រម៉ូន​រីក​រាយ) ​ធ្វើ​ឲ្យ​អ្នក​ដើរ​កម្សាន្ត​​ភាគ​ច្រើន​សប្បាយ​ចិត្ត ជាប់​បាន​យូរ។

ដោយ​ឡែក ការ​ពិសោធ​ ក៏​បាន​រក​ឃើញ​ដែរ​ថា សម្រាប់​អ្នក​ដែល​ ចំណាយ​ពេល​ទៅ​ទិញ​អីវ៉ាន់ ឬ​សម្ភារៈ​ ដែល​ពេញ​និយម​ តាម​សម័យ​កាល នឹង​ទទួល​បាន​ភាព​រីក​រាយ​ដូច​គ្នា ប៉ុន្តែ អ្វី​ដែល​រីក​រាយ​នោះ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោក​សាស្រ្តាចារ្យ បាន​និយាយ​ត្រង់​ចំណុច​នេះ​ថា “ភាព​ស៊ាំ​ទៅ​នឹង​ សម្ភារៈ​ ជា​សត្រូវ​នឹង​ ភាព​រីក​រាយ​ក្នុង​ខ្លួន​’ ដែល​លោក​ បាន​និយាយ​សម្តៅ​ទៅ​លើ អារម្មណ៍​ជាប់​ទាក់​ទង​ នឹង​សម្ភារៈ​គឺ​មាន​តែ​​ក្នុង​រយៈ​ពេល​ខ្លី​ និង​តិច​តួច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ ការ​ដើរ​លេង ការ​ចូល​រួម​ព្រឹត្តិការណ៍​ប្លែក​ៗ ក្នុង​ជីវិត​ បាន​បង្រៀន​ និង​ដឹត​ដាម​ជាប់​ទាក់​ទង​​ក្នុង​ចិត្ត​មនុស្ស​ច្រើន​ជាង​។

អត្ថបទពាក់ព័ន្ធ៖ 

​​ដោយ​ឡែក លោក Robert Waldinger ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ នៃ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក ក៏​បាន​លើក​ឡើង​ ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ ការ​ដើរ​លេង​​កម្សាន្ត​ជា​ក្រុម​គ្រួសារ មិត្តភក្តិ ឬ​​ធ្វើ​ការ​ងារ​ជា​សហគមន៍ នឹង​ផ្តល់​មក​វិញ​នូវ ភាព​សប្បាយ​ចិត្ត និង​រីក​រាយ ច្រើន​ជាង​ការ​ទិញ​សម្ភារៈ​ថ្លៃ​ៗ សម្រាប់​ប្រើ។ បន្ថែម​ពី​នោះ លោក​បាន​លើក​ឡើង​ថា ការ​ចំណាយ​លុយ​ទៅ​លើ ការ​លេង​កីឡា​ប្លែក​ៗ ការ​រៀន​មុខ​វិជ្ជា​ថ្មី​ៗ ប្លែក​ៗ ឬ​ទៅ​ចូល​រួម​កម្មវិធី​​ដើរ​លេង ​​ក្នុង​ឱកាស​ពិសេស​ណា​មួយ នឹង​ផ្តល់​មក​វិញ ទាំង​បទ​ពិសោធ និង​​ភាព​រីក​រាយ ជាប់​ក្នុង​ចិត្ត​​ផង​ដែរ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Scientists Say That Traveling Makes Us Much Happier Than Any Material Wealth

កំណែ​ប្រែបច្ចុប្បន្ន

23/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម