backup og meta

ពេលធ្វើអ្វីមួយគួរម្រេចចិត្តតាមបេះដូង ឬខួរក្បាល ហើយមួយណាប្រសើរជាង?

ពេលធ្វើអ្វីមួយគួរម្រេចចិត្តតាមបេះដូង ឬខួរក្បាល ហើយមួយណាប្រសើរជាង?

ខួរក្បាល និង​បេះ​ដូង​ជា​សេរីរាង្គ​ពីរ​ផ្សេង​គ្នា និង​សុទ្ធ​តែ​សំខាន់​ដូច​គ្នា​ សម្រាប់​​ទ្រទ្រង់​​រាង​កាយ​ក្នុង​ការ​រស់​នៅ​ ។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​គឺមាន​សារៈ​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​ថា​ សេរីរាង្គ​ពិសេស​ពី​ធម្មជាតិ​ទាំង​ពីរ​នេះ មាន​ឥទ្ធិពល​​សំខាន់​ដល់​ការ​សម្រេច​ចិត្ត​​ទូ​ទៅ​ មិន​ថា​កិច្ច​ការ​ងារ​តូច​តាច ឬ​​ការងារ​ធំ​ៗ​។

១. ការ​ធ្វើ​តាម​បេះដូង

សកម្មភាព​ផ្សេង​ៗ​ដែល​ធ្វើ​តាម​បេះ​ដូង គឺ​រាប់​​ពី​ការ​សម្រេច​ចិត្ត​​ធ្វើ​តាម​អ្វី​ដែលយើង​ស្រលាញ់ និង​ចូល​ចិត្ត ឧទាហរណ៍​​​​​​​​​​​ការ​រៀន​ភាសា​បរទេស ការ​ដើរ​លេង​កម្សាន្ត​ក្រៅ​ប្រទេស ឬ​ការ​តែង​និពន្ធ​​​​អត្ថបទ​សៀវភៅ ការ​ស្ម័គ្រ​ចិត្ត ការ​រៀន​ជំនាញ​ដែល​ខ្លួន​ឯង​ស្រលាញ់​ជា​ដើម​-ល- ហើយ​ទាំង​នេះ​សុទ្ធ​សឹង​ធ្វើ​ឱ្យ​យើង​ជួប​នូវ​ភាព​រីក​រាយ អនុស្សាវរីយ៍​ល្អ​ៗ​ ព្រម​ទាំង​បាន​ជួប​ឱកាស​ល្អ​​ៗ​ដែល​​​មិន​អាច​បំភ្លេច​បាន​ និង​កម្រ​នឹង​​បាន​ជួប។ តែ​យ៉ាង​ណា​មិញ ការ​ជ្រើស​រើស​ការ​សម្រេច​ចិត្ត​តាម​បេះ​ដូង ភាគ​ច្រើន​គឺ​ពុំ​សូវ​គិត​ពី​បញ្ហា​ប្រឈម​ខាង​មុខ​នោះ​ទេ ដោយ​ពេល​ខ្លះ​ពុំ​មាន​ហេតុ​ផល​​​​សម​​ទំនង​ តែ​ជា​ការ​ពេញ​ចិត្ត​ដោយ​គ្មាន​លក្ខខណ្ឌ​​ស្មុគ​ស្មាញ​ទៅ​វិញ។

អត្ថបទពាក់ព័ន្ធ៖

ផ្អែក​តាម​​ការ​សិក្សា មនុស្ស​​​​ដែល​សម្រេច​ចិត្ត​​​​លើ​រឿង​សំខាន់​ៗ​ទៅ​តាម​បេះ​ដូង គឺ​​​មាន​ភាព​ពេញ​ចិត្ត​ទៅ​នឹង​កិច្ច​ការ​ដែល​អ្នកទាំងនោះធ្វើ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ដែល​នាំ​ឱ្យ​កើត​មាន​ភាព​រីក​រាយ​​ច្រើន ទោះ​ពេល​ខ្លះ​នឹង​ជួប​បញ្ហា​ខ្លះ​ក៏​ដោយ។ តែ​ពេល​ខ្លះ ហានិភ័យ​ទាំង​នោះ នាំ​ឱ្យ​ពួក​គេ​ជួប​នូវ​​លទ្ធផល​គាប់​ប្រសើរ​ដែល​មិន​នឹក​ស្មាន​ដល់​។

២. ការ​ធ្វើ​តាម​ខួរ​ក្បាល​

ខួរ​ក្បាល​ជា​កន្លែង​ពោរ​ពេញ​ដោយ​ការ​ត្រិះ​រិះ​ពិចារណា​​ហេតុ​ផល ថ្លឹង​ថ្លែង​​គុណ​សម្បត្តិ​ គុណវិបត្តិ​ដូច​នេះ​ហើយ រាល់​ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​ខួរ​ក្បាល​តែង​ជួប​ហានិភ័យ​​ទាប ឬ​តិច​តួច​បំផុត។ សម្រេច​ចិត្ត​ធ្វើ​តាម​ខួរ​ក្បាល គឺ​តែង​គិត​ជា​មុន​ នូវ​បញ្ហា​ ឬ​លទ្ធផល​​ដែល​នឹង​ជួប​នា​ពេល​ខាង​មុខ។ ភាគ​ច្រើន​អ្នក​ដែល​សម្រេច​ចិត្ត​​ធ្វើ​តាម​ខួរ​ក្បាល​ ច្រើន​ជា​អ្នក​ ប្រុង​ប្រៀប​ខ្លួន ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ និង​មិន​ចង់​​ប្រឡូក​នឹង​ហានិភ័យ ហើយ​លទ្ធផល​ជាក់​ស្តែងអ្នកទាំងនោះ​តែង​ជួប​លទ្ធផល​ល្អ​ប្រសើរ​ និង​​កម្រ​បរាជ័យ​។

អត្ថបទពាក់ព័ន្ធ៖

តែ​យ៉ាង​ណា ការ​ចេះ​លៃ​លក​​ប្រើ​សេរីរាង្គ​ទាំង​ពីរ​ឱ្យ​ធ្វើ​ការ​រួម​គ្នា ជា​រឿង​ល្អ​បំផុត

ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​ជា​ច្រើន ពិសេស​តាម​លទ្ធផល​សិក្សា​របស់​ក្រុម​ការងារ​នៃ​សាកលវិទ្យាល័យ Massachusetts សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា ភាព​ជោគ​ជ័យ​ ហើយ​ថែម​​ទាំង​ធ្វើ​ឱ្យ​ចិត្ត​សប្បាយ​រីក​រាយ​នោះ​ គឺ​ការ​​រក​វិធី​​​ប្រើ​ប្រាស់​សមត្ថភាព​នៃ​សេរីរាង្គ​ទាំង​ពីរ​ឱ្យ​មាន​សមមាត្រ ឬ​​សមតុល្យ​នឹង​គ្នា ពោល​គឺ​មិន​លើស​ខ្វះ​គ្នា​។

សម្រាប់​វិធី​នេះ អាច​ជា​បញ្ហា​​ខ្លះ​​សម្រាប់​អ្នក​ព្យាយាម​​ប្រើ​ប្រាស់​មុខងារ​​​​វា​ទាំង​ពីរ​នេះ​​ឱ្យ​បាន​​សម​ល្មម​ល្អ។ តែ​យ៉ាង​ណា​ អ្នក​​ស្រាវជ្រាវ​បាន​លើក​ឧទាហរណ៍​​មួយ ដើម្បី​ងាយ​ស្រួល​យល់​គឺ ការ​ព្យាយាម​រក​ ឬ​ធ្វើ​អ្វី​ ដែល​​យើងពេញ​ចិត្ត​​រីក​រាយ​នឹង​ធ្វើ ដោយ​មាន​បេះ​ដូង​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន ខួរ​ក្បាល​ជា​អ្នក​នៅ​ចាំ​​​រំលឹក​ប្រាប់​ពី​ហានិភ័យ ជា​ស្មារតី​ដើម្បី​ត្រៀម​​ដោះ​ស្រាយ​ជា​និច្ច​នូវ​បញ្ហា​ដែល​អាច​ប្រឈម និង​​មិន​ឱ្យ​​​ទោរ​ទន់​ទៅ​តាម​​សកម្មភាព​របស់​បេះ​ដូង​ខ្លាំង​ពេក រហូត​ភ្លេច​គិត​អំពី​ហេតុ​ផល​ល្អ មិន​ល្អ។ សរុប​មក ការ​ចេះ​ប្រើ​​ឱ្យ​បេះ​ដូង និង​ខួរ​ក្បាល​ធ្វើ​ការ​រួម​គ្នា​បាន​ល្អ​ នឹង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ ពោល​គឺ​មិន​ឱ្យ​​ឥទ្ធិពល​នៃ​បេះ​ដូង​ ឬ​ខួរ​ក្បាល មួយ​ណា​ខ្លាំង​ពេក​ ទៅ​លើ​ការ​សម្រេច​ចិត្ត៕ ​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://medium.com/@vinnygaliano/following-the-heart-vs-following-the-mind-a1d9f0022d2

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម