ជំងឺរបេង គឺជាជំងឺឆ្លងដ៏កាចសាហាវមួយ ដែលបានសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក ហើយភាគច្រើនវាតែងកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។ វាអាចកើតមាន ឬឆ្លងទៅកាន់មនុស្សគ្រប់គ្នាមិនថា ក្មេង ឬចាស់ទេ។
យោងតាមការផ្សព្វផ្សាយរបស់ គ្លីនិក រ៉ាក់ មនុស្សដែលងាយប្រឈមនឹងការកើតមានជំងឺរបេងខ្លាំងជាងគេគឺ៖
– មនុស្សចាស់អាយុ៥៥ឆ្នាំឡើងទៅ
– អ្នករស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេង
– អ្នកជំងឺអេសដ៍ (ងាយឆ្លងជំងឺរបេង២០-៣០ដងជាងមនុស្សធម្មតា)
– អ្នកជំងឺទឹកនោមផ្អែម (ងាយឆ្លងជំងឺរបេង ២-៣ដងជាងមនុស្សធម្មតា)
– អ្នកជក់បារី និងថ្នាំជក់ (៧,៩ភាគរយ នៃករណីជំងឺរបេងគឺបង្កឡើងដោយការជក់បារី និងថ្នាំជក់)
– កុមារដែលខ្វះអាហាររូបត្ថម្ភ។
ជំងឺរបេងអាចការពារ និងព្យាបាលបាន ដោយការព្យាបាលមានរយៈពេល៦ខែ ដែលចែកចេញជា២ដំណាក់កាល។
នៅពេលអ្នកណាម្នាក់មានជំងឺរបេង តែងបង្ហាញរោគសញ្ញាដូចជា៖
– ក្អក បែកញើសស្អិតៗ ក្តៅស្រៀវស្រាញនៅពេលរសៀល ឬយប់ ចាប់ពី២សប្តាហ៍
– ស្រកទម្ងន់
– ឈឺទ្រូង
– ឈឺបោះដៃផុតជាដើម
– ឡើងកូនកណ្តុរ (សម្រាប់ក្មេង)
– អស់កម្លាំង ល្ហិតល្ហៃ មិនឃ្លានបាយ។
ប្រសិនបើសង្កេតឃើញថាមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ សូមទៅពិគ្រោះ និងធ្វើរោគវិនិច្ច័យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យក្បែរឲ្យបានឆាប់បំផុត។
អត្ថបទពាក់ព័ន្ធ៖
- វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង
- បំណងបញ្ចប់រោគរបេងឲ្យបាន ១០០% WHO ថាមិនអាចទៅរួច ហើយមានបញ្ហាខ្លះត្រូវដោះស្រាយបន្ទាន់
- ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់
- មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]