backup og meta

បង្ការ​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ដោយ​​អនុវត្ត​វិធីសាស្ត្រ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ការ​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ដោយ​​អនុវត្ត​វិធីសាស្ត្រ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​តែ​បន្ត​កើត​ឡើង​ឥត​ឈប់​ឈរ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​។ ជាក់​ស្ដែង មាន​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​​​ជា​ច្រើន​ ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូចជា​ជំងឺ​រលាក​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ។

មូលហេតុ​​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ទូទៅ​

១. ជំងឺ​ហឺត

ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​បណ្ដាល​​ឲ្យ​ពិបាក​ដង្ហើម​ ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​រលាក​។ រោគ​សញ្ញា​ទូទៅ​នៃជំងឺ​ហឺត​ រួម​មាន​ក្អក​​ស្ងួត កណ្ដាស់​ តឹង​ទ្រូង​ និង​ដក​ដង្ហើម​ខ្លី​ៗ​។ ភាគ​ច្រើន​ ជំងឺ​នេះ​​​ចាប់ផ្ដើម​កើត​ឡើង​នៅ​វ័យ​កុមារ​ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅ​ពេល​ដែល​យើង​​ពេញ​វ័យ​ផង​ដែរ។​ អាលែកហ្ស៊ី​ ការ​បំពុល​ និង​ការ​ឆ្លង​មេរោគ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​។

​​​២. ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ

ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើន​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ចរន្ត​ខ្យល់​ និង​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ដក​ដង្ហើម​។ ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ជក់​បារី​ ឬ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី​។ រោគ​សញ្ញា​ទូទៅ​ រួម​មាន​កណ្ដាស់​ ហៀរ​សំបោរ​ ក្អក និង​ពិបាក​ដកដង្ហើម​។

៣. ជំងឺ​មហារីក​សួត​

ជំងឺ​មហារីក​​ដ៏​គ្រោះថ្នាក់​មួយ​នេះ អាច​កើត​ឡើង​នៅ​ផ្នែក​ណា​មួយ​នៃ​សួត​។ រោគ​សញ្ញា​ត្រូវការ​​ចំណាយ​ពេល​យូរ​ឆ្នាំ​ក្នុង​ការវិវត្ត ហើយ​រោគ​សញ្ញា​ទូទៅ​ភាគ​ច្រើន​​មាន​ដូចជា​ក្អក​រ៉ាំរ៉ៃ សំឡេង​​ស្អក ពិបាក​ដកដង្ហើម​ ។ ដូច​ទៅ​នឹង​​ជំងឺ​ស្ទះដង្ហើម​រ៉ាំរ៉ៃ​ដែរ ជំងឺ​នេះ​មាន​ទំនាក់ទំនង​នឹង​ការ​ជក់​បារី ឬ​ការ​ស្រូប​យក​ផ្សែង​បារី។ វា​អាច​កើតឡើង​ដោយ​ការ​ប៉ះពាល់​ទៅ​នឹង​រ៉ាដុង (​ធាតុ​វិទ្យុសកម្ម​ម្យ៉ាង​) ប្រេង​ម៉ាស៊ូត ឬ​ការ​បំពុល​។

​​៤. ជំងឺ​រលាក​សួត

ចំណែក​ឯ​ជំងឺ​នេះ​វិញ កើត​ឡើង​មក​ពី​ការ​បង្ក​រោគ​នៅ​ក្នុង​ថង់​ខ្យល់​នៅ​ក្នុង​សួត​ ដោយ​ពពួក​បាក់តេរី វីរុស ឬ​ផ្សិត​។ ជំងឺ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​កុមារ ឬ​មនុស្ស​ពេញ​វ័យ​។ អាការៈ​ទូទៅ​នៃ​ជំងឺ​នេះ​មាន​ដូចជា​គ្រុន​ក្ដៅ ក្អក និង​ពិបាក​ដង្ហើម​។

ប្រព័ន្ធផ្លូវដង្ហើម

តិចនិក​​ទាំង​៤​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ

១. ជៀសវាង​ប៉ះពាល់​នឹង​ផ្សែងបារី​​

មិន​ថា​យើង​ជក់​បារី ឬ​ស្រូប​យក​​ផ្សែង​បារី​ឡើយ​ គឺ​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ជា​ច្រើន​ប្រភេទ​។ ហេតុ​នេះ​ហើយ យើង​គប្បី​បញ្ឈប់​ការ​ជក់​បារី ឬ​ប៉ះពាល់​នឹង​ផ្សែង​បា​រី​ ទើប​ជា​ការ​ប្រសើរ​។

២. ធ្វើ​លំហាត់​ប្រាណ

​សកម្មភាព​រាងកាយ​​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​ផ្លូវ​ដង្ហើម​។ ការ​ដើរ​ ហែល​ទឹក​ រត់ ឬ​ជិះ​កង់​សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​សមត្ថភាព​សួត​របស់​យើង​បាន​យ៉ាង​ប្រសិទ្ធភាព​។ លំហាត់​ប្រាណ​ទាំង​នេះ​អាច​​​​ជួយ​ផ្លាស់ទី​អុកស៊ីសែន​​ទៅ​​ពាសពេញ​រាងកាយ​បាន​យ៉ាង​​ប្រសើរ​។

៣. ជៀសវាង​ពី​ការ​បំពុល​

មិន​ថា​យើង​នៅ​ក្នុង​ផ្ទះ ឬ​ខាង​ក្រៅ​ផ្ទះ​ឡើយ​ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ជាតិ​ពុល​ផ្សេង​ៗ​ដែល​ស្រូប​យក​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ការ​ដង្ហើម​។ ជាតិ​ពុល​ សារធាតុ​គីមី សម្ភារៈ​លាង​សម្អាត និង​​វិទ្យុ​សកម្ម​​សុទ្ធ​តែ​ជា​កត្តា​ដែល​​នាំ​ឲ្យ​គុណភាព​ខ្យល់​អន់​ថយ។​

៤. ចាក់​វ៉ាក់សាំង​បង្ការ​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយជា​រៀង​រាល់​ឆ្នាំ​ ​អាច​ជួយ​ឲ្យ​សួត​របស់​យើង​មាន​សុខភាព​ល្អ​។ ជា​ធម្មតា​ មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ​ ឬ​លើស​ពី​នេះ​ គប្បី​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Ways to Protect Your Respiratory System

https://www.sunriseseniorliving.com/blog/february-2021/4-ways-to-protect-your-respiratory-system.aspx

​​7 Ways to Improve Respiratory Health

https://www.womenhavespirit.com/article/7-ways-to-improve-respiratory-health/

Protecting Your Respiratory System

https://balance.hcr-manorcare.com/blog-posts/protecting-your-respiratory-system/

កំណែ​ប្រែបច្ចុប្បន្ន

20/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម