បញ្ហាសុខភាពជាច្រើនអាចបណ្ដាលឲ្យយើងក្អក ហើយប្រភេទនៃការក្អក និងរយៈពេលគឺអាស្រ័យទៅលើមូលហេតុនៃជំងឺ។ ដូច្នេះហើយ គ្នាយើងគប្បីស្គាល់ពីរោគសញ្ញាសំខាន់ៗមួយចំនួន ពីព្រោះការក្អកមួយចំនួនអាចបាត់ទៅវិញដោយខ្លួនឯង ខណៈដែលប្រភេទនៃការក្អកផ្សេងទៀត ត្រូវការការព្យាបាលត្រឹមត្រូវ។
១. ក្អកស្លេស្ម
អាការៈក្អកស្លេស្ម អាចបណ្ដាលមកពីជំងឺរលាកទងសួត ដោយសារតែផ្លូវដង្ហើមមានសភាពហើម និងបង្កើតជាស្លេស្ម។ ជាក់ស្ដែង ជំងឺមួយប្រភេទនេះបង្កឡើងដោយវីរុស និងធ្វើការវិវត្តក្រោយពេលដែលយើងមានជំងឺគ្រុនផ្ដាសាយ ដែលហៅថាជំងឺរលាកទងសួតស្រួចស្រាល់។ យ៉ាងណាមិញ យើងអាចនឹងមិនមានក្អកស្លេស្មនៅប៉ុន្មានថ្ងៃដំបូងនៃការឆ្លងមេរោគរលាកទងសួតឡើយ។
២. ក្អកស្លេស្មរ៉ាំរ៉ៃ
ប្រសិនបើយើងក្អកស្លេស្មរយៈពេលច្រើនថ្ងៃនៅក្នុងមួយខែ និងយ៉ាងហោចណាស់រយៈពេល៣ខែក្នុងមួយឆ្នាំ យើងអាចនឹងមានជំងឺរលាកទងសួតរ៉ាំរ៉ៃ។ វាអាចជាផ្នែកមួយនៃជំងឺស្ទះផ្លូវដង្ហើម។ ការជក់បារីអាចជាមូលហេតុចម្បងមួយដែលនាំឲ្យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃ។
៣. ក្អកស្លេស្ម និងគ្រុនក្ដៅ
ជាមួយគ្នានេះដែរ ការក្អកស្លេស្មក៏អាចជារោគសញ្ញានៃជំងឺរលាកសួតផងដែរ។ រោគសញ្ញានៃជំងឺរលាកសួតដទៃទៀតមានដូចជាគ្រុនក្ដៅ គ្រុនរងា និងដកដង្ហើមខ្លីៗ។ ស្លេស្មអាចមានពណ៌បៃតង លឿង ឬមានឈាម។ ប្រសិនបើយើងសង្ស័យថាកើតជំងឺរលាកសួត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ក្អកបណ្ដាលមកពីជក់បារី
អាការៈក្អកដែលពាក់ព័ន្ធនឹងស្លេស្មច្រើន អាចជារោគសញ្ញាទូទៅនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ នៅក្នុងករណីនេះ យើងអាចមានបញ្ហាក្នុងការដកដង្ហើម ដោយសារតែផ្លូវដង្ហើមស្ទះ។ រោគសញ្ញាដទៃទៀត រួមមានតឹងទ្រូង កណ្ដាស់ និងដកដង្ហើមខ្លីៗ។
[embed-health-tool-bmr]
៥. ក្អក និងជូរមាត់
ប្រសិនបើយើងក្អក ព្រមទាំងមានអារម្មណ៍ថាមានរសជាតិជូរក្នុងមាត់ ដែលមានរយៈពេលពីរ ឬច្រើនខែ វាអាចជាសញ្ញានៃជំងឺច្រាលទឹកក្រពះ។ ជំងឺច្រាលទឹកក្រពះកើតឡើងនៅពេលដែលបរិមាណទឹកក្រពះ ហូរត្រលប់ចូលក្នុងបំពង់ករបស់យើង។
៦. ក្អកស្ងួត
ចំពោះអាការៈក្អកស្ងួតដែលមិនបាត់ទៅវិញ អាចជារោគសញ្ញានៃជំងឺហឺត ជាពិសេសប្រសិនបើយើងក្អកច្រើននៅពេលយប់។ មនុស្សភាគច្រើនដែលមានជំងឺហឺតក៏ជួបអាការៈតឹងទ្រូង កណ្តាស់ និងដកដង្ហើមខ្លីៗ។
៧. ក្អកមានឈាម
ប្រសិនបើយើងក្អកមានឈាម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ឈាមអាចចេញពីសួត ឬផ្លូវដង្ហើម ហើយវាអាចមានពពុះ ពីព្រោះវាលាយបញ្ចូលជាមួយខ្យល់ពីសួត។ អាការៈក្អកឈាមអាចជាសញ្ញានៃបញ្ហាសុខភាព ដូចជាការឆ្លងមេរោគ ការរលាករ៉ាំរ៉ៃ ឬដុំសាច់ជាដើម។
៨. ក្អក និងមានរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ
ការក្អកអាចជារោគសញ្ញានៃជំងឺផ្ដាសាយ ជាពិសេសនៅពេលដែលវាអមដោយអាការៈតឹងច្រមុះ ឈឺខ្លួនប្រាណ ឬឈឺបំពង់ក។ ការសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំថ្នាំបំបាត់ជំងឺគ្រុនផ្ដាសាយ អាចជួយឲ្យអាការៈរបស់យើងប្រសើរឡើងវិញ។ ដោយឡែក ការក្អកអាចនឹងជាសះស្បើយយូរជាងរោគសញ្ញាដទៃទៀត។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង