backup og meta

វិធី៥យ៉ាងងាយៗ ជួយ​បង្ការកុំឱ្យឈឺក្នុងខែភ្លៀង

វិធី៥យ៉ាងងាយៗ ជួយ​បង្ការកុំឱ្យឈឺក្នុងខែភ្លៀង

ខែ​ភ្លៀង ពុំ​មែន​ជា​រឿង​ប្លែក​ទេដែល​មាន​គ្នា​យើង​ខ្លះក្អក​ ខ្លះ​កណ្តាស់​​ និងអ្នក​ផ្សេងទៀតនៅជុំវិញ​ខ្លួន​យើង​អាច​មាន​​ឈឺ​ផ្តាសាយ គ្រុន​ក្តៅ តឹង​ច្រមុះ ។ ទាំងនេះ​ព្រោះ​ធាតុ​អាកាស​ និង​សំណើម​​ លាយ​ឡំ​​នឹង​​ខ្យល់​ត្រជាក់ បង្ក​ឱ្យ​រាង​កាយ​អាច​ប្រឈម​នឹង​​អាការៈ​ទាំង​នោះ។ យ៉ាង​ណា​មិញ យើង​អាច​មិន​បណ្តោយ​​ឱ្យ​ធាតុ​អាកាស​​បង្ក​ឱ្យ​​ឈឺ​បាន​ទាំង​ស្រុង​នោះ​ទេ គន្លឹះ​ទាំង​នេះ​ពី​គ្រូពេទ្យ​ ជា​ខែល​ត្រៀម​​​បង្ការ​កុំ​ឱ្យ​យើង​ឈឺក្នុង​រដូវ​នេះ​ ហើយ​យើង​អាច​ធ្វើ​បាន​ដោយ​ងាយ​៖

១. ញ៉ាំ​ចំណី​​អាហារសម្បូរវីតាមីនC

ពិត​ណាស់ បើ​យើងទទួលបាន​វីតាមីនC គ្រប់​គ្រាន់​ក្នុង​រាង​កាយ នោះនឹង​ជួយ​យើង​​ប្រឆាំង​​នឹង​​មេរោគ មិន​ងាយ​ឈឺ​ នឹង​​ផ្តាសាយ​បាននោះទេ​។ ​ប្រភព​វីតាមីនC សុទ្ធ​សឹង​តែ​អាច​រក​បាន​នៅ​ក្នុង​​បន្លែ ផ្លែ​ឈើ ជា​ច្រើន​មុខ និងងាយរកផងដែរ​។

២. ត្រៀម​​របស់​ប្រើ​ប្រាស់ ផលិត​ឡើង​សម្រាប់​ខែ​ភ្លៀង

ឆ័ត្រ អាវ​ភ្លៀង ស្បែក​ជើង​ការពារ​ជ្រាប​ទឹក ជា​​​សម្ភារៈ​ជំនួយ​បន្ថែម​ដល់​យើងដែល​អាច​រក​បាន គឺ​ជា​ចំណែក​ជួយ​ការពារ​យើងពី​សំណើម​​នៃ​ទឹក​ភ្លៀង​​​។

អត្ថបទពាក់ព័ន្ធ​៖ 

៣. ញ៉ាំ​ទឹក​គ្រប់​គ្រាន់​

ជាតិ​ទឹក​ ប្រៀប​ដូច​​វត្ថុ​សំខាន់​​ចាំ​បាច់ ដែល​ត្រូវ​មាន​ក្នុង​ខ្លួន​យើង ដូច​នេះ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ មិន​តែ​ជួយ​រាង​កាយ​យើង​​ឱ្យ​សុខភាព​ល្អ តែ​ថែម​ទាំង​ជួយ​យើង មិន​ឱ្យ​ចាញ់​នឹង​អាការៈ​ផ្តាសាយ គ្រុន​ក្តៅ​ធម្មតា​ៗ​បាន​ឡើយ។ ក្រៅ​ពី​ញ៉ាំ​ទឹក យើង​អាច​ជ្រើស​រើសទឹក​តែ​ជី​រអង្កាម ឬ​ទឹក​​តែ​ក្តៅ​ៗ​​ផ្សេង​ៗ​ក៏​ជួយ​​បញ្ចៀស​ពី​អាការៈ​ក្អក ឈឺ​ក និង​ផ្តាសាយ​បាន​ដែរ។

អត្ថបទពាក់ព័ន្ធ​៖ 

៤. ងូត​ទឹក​

ក្រោយ​ពេល​ត្រូវ​ទឹក​ភ្លៀងភ្លាម​ៗ ​បើអាច​ធ្វើ​បាន យើងគួរ​​ងូត​ទឹក​​សម្អាត​កាយ មិន​ត្រឹម​តែ​សម្អាត​នូវ​មេរោគ ឬ​សារធាតុ​ផ្សេង​ៗ​ដែល​មាន​លាយ​ឡំ​ក្នុង​ទឹក​ភ្លៀងទេ​ តែ​ថែម​ទាំង​រក្សា​សីតណ្ហភាព​​រាង​កាយ​យើង​ឱ្យ​នៅ​ធម្មតា​មិន​ងាយ​ឈឺទៀត​ផង​​។

៥. និយាយ​ថា​ទេចំពោះ​អាហារ​តាម​ផ្លូវ

ចំណី​អាហារ​តាម​ផ្លូវ មិន​ថា​អាំង ចៀន​ភ្លាម​ៗ ឬ​ចម្អិន​ទុក​​រួច​ហើយនោះទេ នឹង​​អាចមាន​ហានិភ័យ​ខ្លះ​នៅ​ពេល​រដូវ​នេះ ដោយ​ហេតុ​ថា ជា​រដូវ​ភ្លៀង ខ្យល់​អាកាស និង​​សំណើម​ទឹក​ផ្សេង​​ៗអាច​ប្រមូល​ផ្តុំ​​ហើរ​លើ​អាហារ​ទាំង​នោះ។ ដូច​នេះ​ចៀស​វាង​ញ៉ាំ​អាហារ​ក្រៅ​ខ្លះ ជា​ជម្រើស​ល្អជួយ​បង្ការ​យើង​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ៕ ​​

អត្ថបទពាក់ព័ន្ធ​៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.globe.com.ph/go/sports-fitness/article/5-ways-avoid-getting-sick-rainy-months.html

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម