ប៉ុន្មានថ្ងៃមកនេះ ជំងឺCovid-19 ចាប់ផ្ដើមរាលដាលសារជាថ្មី នៅកម្ពុជាយើង។ ការយកចិត្តទុកដាក់ថែទាំខ្លួនជារឿងសំខាន់បំផុត។ ម្យ៉ាងដោយហេតុថា ខែនេះ ជារដូវធ្លាក់ខ្យល់ផងនោះ យើងក៏ងាយកើតជំងឺផ្ដាសាយតូចធំដែរ។ ពេលធ្លាក់ខ្លួនឈឺ(ផ្ដាសាយ) ម្នាក់ៗតែងបារម្ភ និងពិបាកបែងចែក ឬកាន់តែសង្ស័យមិនឈប់ ថាតើខ្លួន ឬមនុស្សជុំវិញខ្លួនកំពុងឈឺអ្វីឲ្យប្រាកដ? កូវីដ មែន? ច្បាស់ណាស់ថា ជំងឺផ្ដាសាយ និងវីរុសCovid-19 សុទ្ធតែបង្ហាញសញ្ញាស្រដៀងគ្នា ពិបាកបែងចែកដាច់ស្រឡះ។
តាំងពីដើមទីមក ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក(WHO) តែងប្រាប់យើងគ្រប់គ្នា ពីរោគសញ្ញារបស់វីរុសCOVID-19 ដើម្បីងាយស្រួលដាក់ការសង្ស័យលើអ្នកជំងឺមានផ្ទុកវីរុសCOVID-19 ឲ្យដាច់ពីអ្នកឈឺផ្ដាសាយតូចធំធម្មតាដូចជា៖
សញ្ញាឆ្លងវីរុសCovid-19
– ក្ដៅខ្លួនខ្លាំង
– ហត់ អស់កម្លាំង
– ក្អកស្ងួត
– តឹងច្រមុះ ហៀរសំបោរ
– ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
– ហិតលែងដឹងក្លិន ឬលែងដឹងរសជាតិ
– ឈឺចុកចាប់ពេញខ្លួន ឈឺក ឬរាករូស (ក្នុងករណីខ្លះ)
– មានរយៈពេល១៤ថ្ងៃចេញរោគសញ្ញា
– មិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំង
– មិនអាចកំណត់ពេលវេលាព្យាបាល។
សញ្ញាឈឺផ្ដាសាយធំធម្មតា
– ក្ដៅខ្លួន
– ក្អក
– ឈឺបំពង់ក
– ឈឺក្បាល
– ឈឺខ្លួន ឬឈឺសាច់ដុំ
– ស្រេវស្រាញ ឬអស់កម្លាំងល្ហិតល្ហៃ
– មានរយៈពេល៣-៤ថ្ងៃចេញរោគសញ្ញា
– អាចជាទៅវិញក្នុងរយៈ៧ថ្ងៃ។
ក្រៅពីសម្គាល់រោគសញ្ញាទាំងនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ឲ្យដឹងពីលក្ខខណ្ឌមួយចំនួន ដើម្បីឲ្យកាន់តែងាយស្រួលបែងចែករវាងការឆ្លងវីរុសCovid-19 និងការឈឺផ្ដាសាយធំធម្មតាដូចជា៖
- អ្នកជំងឺធ្លាប់ទៅ ឬស្នាក់នៅកន្លែងដែលផ្ទុះវីរុស COVID-19 ក្នុងរយៈពេល១៤ថ្ងៃ
- ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ក្នុងរយៈពេល១៤ថ្ងៃ
- អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្តៅ និង មានសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនមូលហេតុច្បាស់លាស់នឹងតម្រូវឲ្យសម្រាកពេទ្យ។
ដើម្បីការពារខ្លួនយើង ពីការឆ្លងមេរោគCovid-19 យើងត្រូវប្រកាន់អនាម័យឲ្យបានខ្ជាប់ខ្ជួន ទាំងការលាងដៃ ពេលកណ្ដាស់ ឬក្អក និងរាល់អាហារដែលយើងញ៉ាំ។ លើសពីនេះ ត្រូវរក្សាគម្លាតពីអ្នកនៅក្បែរ និងចៀសឆ្ងាយពីទីសាធារណៈដែលមានមនុស្សច្រើន។ល។
ស្វែងយល់ពីបញ្ហាគ្រុនផ្ដាសាយផ្សេងទៀត៖
- កើតជំងឺផ្ដាសាយ ពេលណាត្រូវទៅជួបពេទ្យ?
- ផ្តាសាយ ដាច់ខាតកុំប្រើថ្នាំផ្សះឲ្យសោះ
- ចៀសវាងធ្វើរឿងទាំងនេះ ពេលកំពុងផ្តាសាយ
- តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?
- ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!
- មិនមែនអាកាសធាតុប្រែប្រួលធ្វើឲ្យឈឺផ្ដាសាយរ៉ាំរ៉ៃ កត្តា ២ នេះក៏ជាមូលហេតុដែរ
- មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!
- ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន
[embed-health-tool-vaccination-tool]