ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។
អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ?
វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។
វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ?
• កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០%
• កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ
• ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ
[embed-health-tool-heart-rate]
ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ
- ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ
- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់
- សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត
- ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់
- ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។
ចំណុចសំខាន់
អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ?
វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ
- ក្រសួងអនុម័ត្រប្រើថ្នាំចាក់បង្ការអេដស៍នៅកម្ពុជាមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
- ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?
- អត្ថប្រយោជន៍ និងអាយុត្រូវចាក់វ៉ាក់សាំង HPV ទាំងបុរស និងស្ត្រីគួរតែដឹង
- ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?