ក្មេងតូចៗឧស្សាហ៍កើតជំងឺផ្តាសាយខ្លាំងណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដងឯណោះ ដែលនេះកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ ហេតុអ្វីកូនក្មេងងាយកើតផ្តាសាយ ហៀរសម្បោរ? មានវិធីអ្វីខ្លះដើម្បីបង្ការពួកគេពីជំងឺនេះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងតូចៗឧស្សាហ៍កើតជំងឺផ្តាសាយខ្លាំងណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដងឯណោះ ដែលនេះកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ ហេតុអ្វីកូនក្មេងងាយកើតផ្តាសាយ ហៀរសម្បោរ? មានវិធីអ្វីខ្លះដើម្បីបង្ការពួកគេពីជំងឺនេះ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា កូនក្មេងកើតមកមានប្រព័ន្ធភាពស៊ាំខ្សោយ ប្រព័ន្ធការពារមិនទាន់បង្កើតអង់ទីករប្រឆាំងវីរុសបានច្រើននៅឡើយ ងាយនឹងឆ្លងជំងឺផ្សេងៗ ពិសេសជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម មានជំងឺផ្តាសាយ រលាកបំពង់ក រលាកទងសួត និងសួតជាដើម។
ម្យ៉ាងវិញទៀត កូនក្មេងរពឹស ចូលចិត្តវារ ពេលខ្លះដៃចាប់កាន់របស់មិនស្អាត រួចយកលូកមាត់ ឬចាប់កាន់នំចំណីញ៉ាំក៏ងាយឆ្លងជំងឺដែរ។
ចំពោះរោគសញ្ញានៃជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម ពិសេសជំងឺផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និងរាករូសជាដើម។
អត្ថបទពាក់ព័ន្ធ៖
ជំងឺផ្តាសាយបង្កឡើងដោយសារវីរុសច្រើនប្រភេទ មិនមែនបាក់តេរីនោះទេ ឯក្មេងកើតជំងឺផ្តាសាយមិនងាយជាដែរ ប្រើពេល ពី ៧-១០ ថ្ងៃ ទម្រាំជា ដូច្នេះហើយដើម្បីបង្ការកូនតូចពីជំងឺផ្តាសាយ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំនូវតិចនិកងាយៗមួយចំនួនខាងក្រោម។
– មុនចាប់ព ឬបីកូន ត្រូវលាងដៃសម្អាតជាមុន
– មិនត្រូវឲ្យកូន ឬនាំកូនទៅជិតអ្នកជំងឺផ្តាសាយ
– ឲ្យកូនពាក់ខោអាវក្រាស់ នៅពេលអាកាសធាតុចុះត្រជាក់
– កុំឲ្យកូនតូចត្រូវទឹកភ្លៀង
– ឲ្យកូនម៉ឹមដោះម៉ាក់យ៉ាងហោចណាស់ ៦ ខែ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕