និយាយរឿងរួមភេទអាចថាគ្នាយើងមានការខ្មាសអៀនបន្តិច ពិសេសស្រីៗ ប៉ុន្តែត្រូវចាំថាការរួមភេទជារឿងធម្មជាតិ និងក៏ជាវិធីដើម្បីបង្កកំណើតដែរ។ ហេតុនេះយើងមិនគួរខ្មាសអៀនពេកនៅពេលនិយាយដល់រឿងនេះទេ។ ក្រៅពីបំពេញសេចក្តីសុខក្នុងជីវិត ការរួមភេទក៏មានគុណប្រយោជន៍សុខភាពជាច្រើន ដែលគ្នាយើងមិនសូវជាបានដឹង។ អត្ថបទខាងក្រោមនេះ អាចបញ្ជាក់ប្រាប់គ្នាយើងបាន។
១- រួមភេទជួយកាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភ
យោងតាមការសិក្សាចេញផ្សាយលើសារព័ត៌មានវេជ្ជសាស្ត្រាផ្លូវភេទនៅអាមេរិក (The Journal of Sexual Medicine) ក្រោយពេលរួមភេទរួច កម្រិតអ័រម៉ូនករទីសុល ( Cortisol) នឹងធ្លាក់ចុះ ខណៈអ័រម៉ូននេះ បញ្ចេញដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ស្ត្រេសរបស់រាងកាយ ហើយបើវាមានកម្រិតទាបយើងក៏មានអារម្មណ៍ធូរស្រាលដែរ។
ដោយឡែក អង់ឌូហ្វីន (Endorphin) គឺជាអ័រម៉ូនមួយផ្សេងទៀត ដែលនឹងបញ្ចេញច្រើនអំឡុងពេលយើងកំពុងរួមភេទ។ អ័រម៉ូននេះមានទំនាក់ទំនងជួយការបង្កើនភាពសប្បាយរីករាយ ជឿជាក់ និងថាមពល មានន័យថា ដូចជាការហាត់ប្រាណដែរ អ័រម៉ូននេះ ប្រហែលអាចជួយជំរុញអារម្មណ៍យើងឲ្យពុះកញ្ជ្រោលបើទោះជាយើងបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំងក៏ដោយ។
អ្នកឯកទេសផ្លូវភេទដ៏ល្បីល្បាញនៅអាមេរិក លោក Barb Depree, MD និងជាស្ថាបនិកក្រុមហ៊នលក់អនឡាញ Middlesex MD បាននិយាយថា «យើងដឹងថា មនុស្សដែលជាធម្មតាចូលចិត្តរួមភេទ តែងមានបញ្ហាថប់បារម្ភ និងស្ត្រេសក្នុងកម្រិតទាបប៉ុណ្ណោះ»។
អត្ថបទពាក់ព័ន្ធ៖
- បើថប់បារម្ភ ត្រូវគ្រប់គ្រងអារម្មណ៍យ៉ាងម៉េច ទើបជីវិតប្រសើរ?
- អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា “ស្ត្រេស“
២- រួមភេទជួយបង្កើនភាពស្និទ្ធស្នាល និងចំណង់ផ្លូវភេទ
អុកស៊ីតូស៊ីន(Oxytocin) គ្នាយើងស្គាល់ហើយថាវាជាអ័រម៉ូនស្នេហា ដែលបញ្ចេញច្រើនអំឡុងពេលយើងកំពុងប្រតិបត្តិការក្តៅសាច់ ហើយវាក៏មានទំនាក់ទំនងទៅនឹងការបង្កើនអារម្មណ៍ជឿជាក់ និងយល់ចិត្តគ្នាទៅវិញទៅមក ដែលជាកត្តាចម្បងអាចជួយពង្រឹងទំនាក់ទំនងយើងនឹងដៃគូកាន់តែរឹងមាំ។
បើគ្នាយើងមានអារម្មណ៍ថាដៃគូយើងកាន់តែទាក់ទាញខ្លាំង អារម្មណ៍យើងចង់រួមភេទជាមួយដៃគូក៏កើនឡើង នោះមានន័យថាចំណង់ផ្លូវភេទយើងកំពុងតែកើនឡើងហើយ។
នៅពេលចំណង់ផ្លូវភេទ និងការយល់ចិត្តគ្នាកាន់តែខ្លាំងឡើងជាមួយនរណាម្នាក់ អាចជាកត្តាសំខាន់គាំទ្រដល់សុខភាពយើងទាំងផ្លូវចិត្ត និងផ្លូវកាយផងដែរ។
៣- រួមភេទអាចជួយឲ្យគេងលក់ស្រួល
ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនកាន់តែច្រើន នោះបន្ទាប់ពីរួមភេទរួចអ័រម៉ូននេះនឹងធ្វើឲ្យយើងកាន់តែគេងស្រួល។
លោក Depree បញ្ជាក់ថា «អ្វីពិសេសបំផុតនោះ នៅពេលស្រីៗឈានដល់ចំណុចកំពូល ធម្មតានឹងកាន់តែជំរុញបង្កើនកម្រិតអ័រម៉ូនអុកស៊ីតូស៊ីនច្រើនថែមទៀត នាំឲ្យជះឥទ្ធិពលទៅលើខួរក្បាល មានអារម្មណ៍ធូរស្រាល និងចង់គេង»។
លើសពីនេះ យោងតាមសមាគមវេជ្ជសាស្ត្រផ្លូវភេទអន្តរជាតិ (International Society for Sexual Medicine) កម្រិតអ័រម៉ូនអុកស៊ីតូស៊ីន អ័រម៉ូនប្រូឡាក់ទីន ( Prolactin) នឹងកើនឡើងក្រោយពេលរួមភេទ ឬដល់ចំណុចកំពូល។ អ័រម៉ូនទាំងនេះ នឹងបង្កើនអារម្មណ៍ងងុយគេង ធូរស្រាលខ្លួន ដែលអាចជួយយើងកាន់តែគេងលក់ស្រួលពេញមួយយប់។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តគេងថ្ងៃត្រូវដឹងតិចនិកនេះ កុំឲ្យក្រោកឡើងរងីរងើ ឬរំខានដំណេកយប់
- មិនមែនតែគេងតិចទេប៉ះពាល់សុខភាព គេងច្រើនក៏ប៉ះពាល់ដែរ
- ប៉ាម៉ាក់ត្រូវដឹង អូនៗយប់ឡើងក្រគេងអាចមកពីលេងទូរសព្ទច្រើនពេក
- វិធីព្យាបាល “លិង្គមិនឡើងរឹង” ដែលជាសុបិន្តអាក្រក់បំផុតក្នុងជីវិតប្រុសៗ
- ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់
៤- រួមភេទអាចប្រហែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទៀត
កាលពីឆ្នាំ២០១៨ ការស្រារជ្រាវសុខភាពផ្លូវភេទមួយចុះផ្សាយលើកាសែតវេជ្ជសាស្ត្រ រកឃើញពីទំនាក់ទំនងរវាងការរួមភេទ ដោយមានដៃគូតែម្នាក់ អាចពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើងបាន។
ក្រុមអ្នកស្រាវជ្រាវ បានប្រៀបធៀបទៅលើភាពស្រើបស្រាលរបស់មនុស្សស្រី ជាមួយនឹងស្រីៗដែលតែងរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ដោយរកឃើញថា សកម្មភាពរួមភេទចំពោះស្រីៗ បានធ្វើឲ្យកើននូវកម្រិត Immunoglobin A នៅក្នុងទឹកមាត់របស់ស្រីៗ ស្របពេលភាពស៊ាំទាំងនេះ គឺដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ ពិសេសជំងឺផ្លូវដង្ហើម និងក្រពះពោះវៀន។
លើសពីនេះ អ្នកស្រាវជ្រាវរកឃើញទៀតថា ការសម្រេចកាមខ្លួនឯង ក៏អាចជួយជំរុញប្រព័ន្ធភាពស៊ាំ និងពង្រឹងសុខភាពទូទៅពេញរាងកាយផងដែរ។
៥- រួមភេទអាចជួយពង្រឹងសុខភាពបេះដូង
សកម្មភាពរួមភេទ ដូចគ្នាទៅនឹងការហាត់ប្រាណអ៊ីចឹងដែរ ដោយការស្រាវជ្រាវរកឃើញថា ជាមួយការចំណាយពេលបញ្ចេញសកម្មភាពក្តៅសាច់ប្រមាណ៣០នាទីនៅលើគ្រែ ជាមធ្យមអាចដុតកាឡូរីបានជាង៨៥កាឡូរី។
ការហាត់ប្រាណ គឺមានហេតុផលជាច្រើនអាចជួយនាំឲ្យយើងមានសុខភាពល្អ ប៉ុន្តែក៏ជាវិធីសាស្ត្រល្អបំផុតដើម្បីបញ្ចុះសម្ពាធឈាម ក៏ដូចជាបង្ការហានិភ័យវិវត្តទៅរកជំងឺបេះដូង។
យោងតាមលោក Depree រួមភេទ មានគុណប្រយោជន៍ផ្ទាល់ទៅលើការបញ្ចុះសម្ពាធឈាម មានន័យថា រួមភេទអាចជួយទ្វេដងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការមានកម្រិតស្ត្រេស និងថប់បារម្ភទាប សុទ្ធតែជាប់ពាក់ព័ន្ធនឹងសម្ពាធឈាមទាបដូចគ្នា ដែលទាំងនេះសុទ្ធតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
[embed-health-tool-ovulation]