backup og meta

ចុក​ពោះ​ក្រោយ​រួម​ភេទ​ អាច​​មក​ពី​​បញ្ហានៅមាត់​ស្បូន​

ចុក​ពោះ​ក្រោយ​រួម​ភេទ​ អាច​​មក​ពី​​បញ្ហានៅមាត់​ស្បូន​

​នៅ​ពេល​ដែល​មាត់​​ស្បូន​ជាំ​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​បរិវេណ​អាង​ត្រគាក​ ឬ​​​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​ ដែល​ស្រដៀង​ទៅ​នឹង​​អាការៈ​ចុក​ពោះ​។​ បញ្ហា​នេះ​ កើត​ឡើង​បណ្ដាល​មក​ពី​សកម្មភាព​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ពេក​។

ពិត​ណាស់​ មាត់​ស្បូន​ក៏​ដូចជា​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ដែល​អាច​ហើម​ នៅ​ពេល​ដែល​ឈឺចាប់​។​ ​​វា​​ក៏​ងើប​​ឡើង​​ជាមួយ​នឹង​ការ​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ នៅ​ពេល​ដែល​ទ្វារ​មាស​​លាត​សន្ធឹង​ ដោយ​សារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​លំហូរ​ឈាម​ទៅ​កាន់​តំបន់​នោះ​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​មាត់​ស្បូន​ទាប វា​ងាយ​នឹង​រង​កាយ​វាយ​ប្រហារ​។

សញ្ញា​ និង​រោគ​សញ្ញា​

ប្រសិនបើ មាត់​ស្បូន​​មាន​អាការៈ​ជាំ​ ស្រីៗ​យើង​នឹង​​ទទួល​អារម្មណ៍​ភ្លាម​ៗ​ ហើយ​វា​អាច​បន្ត​នៅ​ថ្ងៃ​បន្ទាប់​។​ ជា​ទូទៅ​ ​ការ​ជាំ​មាត់​ស្បូន​ ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​៖

  • ឈឺ​ ឬ​ចុក​ចាប់៖ ​យើង​នឹង​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខាង​ក្នុង​ ហើយ​វា​អាច​ធ្ងន់ធ្ងរ​ជាង​ការ​ឈឺចាប់​នៅ​អំឡុង​ពេល​មក​រដូវ​។
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ៖ ការ​រួម​ភេទ​​បន្ទាប់​ពី​​យើង​​មាន​​អាការៈ​ជាំ​មាត់​ស្បូន​ អាច​ឈឺ​ចាប់​ រហូត​ដល់​វា​ជា​សះ​ស្បើយ​ទាំង​ស្រុង​។
  • ការ​ធ្លាក់​ឈាម​៖ វា​អាច​មាន​ធ្លាក់​ឈាម​តិចតួច​ បន្ទាប់​ពី​ការ​រួម​ភេទដោយ​ប្រើ​កម្លាំង​​ខ្លាំង​ក្លា​
  • ចង្អោរ​៖ ការ​ឈឺ​ និង​ចុក​ចាប់​ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ចង្អោរ​ផង​ដែរ​។

ចុកពោះ

ការ​ព្យាបាល​​អាការៈ​ជាំ​មាត់​ស្បូន​

​ជា​ធម្មតា​ មាត់​ស្បូន​ជាំ​អាច​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ និង​មិន​ចាំបាច់​ប្រើ​រយៈពេល​យូរ​ឡើយ​ ដែល​ប្រហែល​ជា​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ​។​ ជាក់​ស្ដែង​ ទ្វារ​មាស​គឺ​ជា​សរីរាង្គ​ដ៏​​អស្ចារ្យ​មួយ​ ដែល​អាច​ព្យាបាល​ខ្លួនឯង​​​បាន​​យ៉ាង​ឆាប់​រហ័ស​។ ដូច្នេះ​ហើយ​​ វិធី​ដ៏​ល្អ​បំផុត​គឺ​ជៀសវាង​ការ​រួម​ភេទ​ និង​ការ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​​ ដើម្បី​ទុក​ពេល​ឲ្យ​រាងកាយ​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​។

[embed-health-tool-ovulation]

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Stomach Pain After Sex: Why It Happens & How To Stop It – https://www.womenshealthmag.com/sex-and-love/a26012537/stomach-pain-after-sex/
Stomach Pain After Sex: Why Women Experience Abdominal – https://timesofindia.indiatimes.com/life-style/health-fitness/photo-stories/why-many-women-experience-stomach-pain-after-sex-gynaes-tell-us/photostory/63747812.cms
Why Does My Stomach Hurt After Sex? – https://www.usafibroidcenters.com/blog/why-does-my-stomach-hurt-after-sex/
8 Possible causes of Stomach pain after sex – https://www.pristyncare.com/blog/causes-of-stomach-pain-after-sex-pc0101/

កំណែ​ប្រែបច្ចុប្បន្ន

09/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

កត្តាទាំងនេះ សុទ្ធតែជាសត្រូវរបស់ចំណង់ផ្លូវភេទ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម