backup og meta

ហេតុផល​ ​៤​យ៉ាង បង្ហាញ​ថា​​សមាធិ​​ជួយ​​ជីវិត​ផ្លូវភេទប្រសើរ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុផល​ ​៤​យ៉ាង បង្ហាញ​ថា​​សមាធិ​​ជួយ​​ជីវិត​ផ្លូវភេទប្រសើរ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​រាល់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ការ​ធ្វើ​សមាធិ​ នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ ក៏​ដូចជា​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន​ផង​ដែរ​។​ ប៉ុន្តែ​ តើ​ការ​ធ្វើ​សមាធិ ពិត​ជា​​អាច​​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​យើង​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​? ជាក់​ស្ដែង​ ​​មាន​ការ​​សិក្សា​ជា​ច្រើន​អំពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​សមាធិ​ និង​បទពិសោធន៍​​ចំពោះ​រឿង​លើ​គ្រែ​​​​បាន​បង្ហាញ​ថា​ អ្នក​ដែល​ធ្វើ​សមាធិ​មាន​ចំណង់​ផ្លូវ​ភេទ​ និង​មុខងារ​ផ្លូវ​ភេទ​​ល្អ​ជាង​អ្នក​ដែល​មិន​ធ្វើ​សមាធិ​សោះ។​ ចំណែក​ឯ​ស្រីៗ​ដែល​​ធ្វើ​សមាធិ​អំឡុង​ពេល​រួម​​ភេទ​ ក៏​ចាប់ផ្ដើម​មាន​​អារម្មណ៍​ស្រើបស្រាល​​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ដែរ​។

​​​​​ហេតុផល​ដែល​ការ​ធ្វើ​សមាធិ​ជួយ​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​កាន់​តែ​ប្រសើរ​ឡើង​​រួម​មាន​៖​

១. បន្ថយ​ស្រេ្តស​

សមាធិ​ គឺ​ជា​ឧបករណ៍​កាត់បន្ថយ​ស្រ្តេស​ដ៏​មាន​ឥទ្ធិពល​​។​ ដូច្នេះ​ហើយ​ វា​​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ និង​​ការ​ប្រតិបត្តិការ​លើ​គ្រែ​ ដោយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​Cortisol និង​Adrenaline។ ​ពិត​ណាស់​ កម្រិតអ័រម៉ូន​ Cortisol​ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​ ហើយ​វា​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ដូច​គ្នា​។

២. ថាមពល​

​​ការ​អស់​កម្លាំង​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មិន​អាច​រួម​ភេទ​បាន​ច្រើន​ តាម​ដែល​​ខ្លួន​​ចង់​។ ​ជា​ទូទៅ​ ការ​ធ្វើ​សមាធិ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អស់​កម្លាំង​ និង​ការ​គេង​មិន​លក់​ ។ នៅ​ពេល​ដែល​យើង​ធ្វើ​សមាធិ​ រាងកាយ​របស់​យើង​នឹង​អាច​សម្រាក​បាន​ពេញលេញ ហើយ​កត្តា​នេះ​នឹង​ជួយ​ឲ្យ​យើង​​​មាន​ថាមពល​​ច្រើន​ជាង​មុន​សម្រាប់​ប្រតិបត្តិការ​លើ​គ្រែ​។

៣. ​កាត់បន្ថយ​ការ​រំខាន​ខាង​អារម្មណ៍​

គ្នា​យើង​ភាគ​ច្រើន​​មាន​ការអភិវឌ្ឍខួរ​ក្បាល​​​ផ្នែក​ខាង​ឆ្វេង​ហួស​កម្រិត ដែល​មុខងារ​របស់​វា​គឺ​ពិនិត្យ​មើល​អតីតកាល​ និង​ស្រមៃ​ដល់​អនាគតកាល​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​យើង​ជាប់​គាំង​នៅ​ក្នុង​គំនិត​អតីតកាល និង​អនាគតកាល​ ព្រម​ទាំង​ធ្វើ​ឲ្យ​​យើង​បាត់បង់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​លើ​បច្ចុប្បន្ន​​ ​ដែល​ជា​ពេលវេលា​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។

សមាធិ២

​​​​​​៤. យល់ពីចំណុចខ្វះចន្លោះ​​ខ្លួន​ឯង​

ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​មិន​ទម្លាប់​ធ្វើ​សមាធិ​​ទេ​​នោះ​ យើង​អាច​នឹង​​​មាន​អារម្មណ៍​ថា​ខ្វះ​​ចន្លោះ​ និង​ត្រូវការ​អ្នកណា​ម្នាក់​មក​បំពេញ​ចន្លោះ​​នោះ​។​ ​នៅ​ពេល​ដែល​យើង​រំពឹង​ថា​ដៃ​គូ​របស់​យើង​នឹង​​ធ្វើ​តួនាទី​នេះ​ យើង​អាច​នឹង​ខកចិត្ត​​ ពីព្រោះ​មិន​មាន​អ្វី​ផ្សេង​ដែល​អាច​ផ្ដល់​សេចក្ដី​សុខ​ដល់​យើង​ ជាង​យើង​ខ្លួន​ឯង​ឡើយ​។​ ​​

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Ultimate Guide To Boosting Libido & Sex-Drive Through Meditation, https://eocinstitute.org/meditation/increase-your-libido-through-meditation_455/

Daily Expert: This Mindfulness Technique Will Enhance Your Sex Life, https://www.menshealth.com/health/a26237020/mindfulness-sex-meditation-technique-erectile-dysfunction/

A Systematic Review on Mindfulness Meditation, https://pubmed.ncbi.nlm.nih.gov/31570137/

កំណែ​ប្រែបច្ចុប្បន្ន

02/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

កត្តាទាំងនេះ សុទ្ធតែជាសត្រូវរបស់ចំណង់ផ្លូវភេទ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម