១.តើការលេបទឹកកាមអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដែរទេ?
ដោយសារតែទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម ដូច្នេះការលេបទឹកកាមមិនបង្កផលប៉ះពាល់សុខភាពនោះទេ។
២.តើវិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ?
វិធីពន្យារកំណើតបន្ទាន់ (ថ្នាំ៧២ម៉ោង) អាចបង្កការរំខាន និងប៉ះពាល់ដល់ការមករដូវប្រចាំខែបានដែរ។ ថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិតមែន។ វានឹងបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងអំឡុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។
៣.តើការរមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគដែរទេ?
ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមានដូចជា ជំងឺប្រមេះទឹកថ្លា ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ជំងឺពងបែកលើប្រដាប់ភេទ និង ជំងឺដុះសាច់លើប្រដាប់ភេទជាដើម។ ដូច្នេះប្រសិនបើមានរោគរមាស់គួរឲ្យកត់សម្គាល់ ពិសេសក្រោយពេលរួមភេទ គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង តាមដានអាការៈ។
[embed-health-tool-heart-rate]
៤.តើការម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ អាចជួយបង្កើនអារម្មណ៍ដៃគូដែរទេ?
ការម៉ាស្សា ពិសេសម៉ាស្សាបែបស្រើបស្រាលមុនពេលចាប់ផ្ដើមរួមភេទ គឺអាចជួយបង្កើនអារម្មណ៍ផ្លូវភេទដៃគូឲ្យកាន់តែពុះកញ្ជ្រោកខ្លាំងបាន។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅលើរាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា ដើម្បីបង្កើនកម្ដៅរាងកាយលើសពីការម៉ាស្សាបែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។
៥.តើការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?
ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ និងផ្ដល់អត្ថប្រយោជន៍ចំពោះដៃគូ។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការរួមភេទដោយរីករាយ។
- កាត់បន្ថយស្ដ្រេស
- បង្កើនភាពស្និទ្ធស្នាល
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជំនួយសុខភាពបេះដូង
- បង្កើនក្ដីសុខដល់ដៃគូ
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន