សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។
ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើចំណូលចិត្ដមនុស្សយើងម្នាក់ៗ។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំណួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។
តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា?
មកទល់ពេលនេះ ក៏មិនទាន់មានចំនួនណាបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាពនេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។ ចំណុចគួរកត់សម្គាល់មួយទៀត ប្រសិនបើការសម្រេចកាម បង្កើតជាទម្លាប់ ធ្វើឲ្យយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាគួរទៅជួបជាមួយគ្រូពេទ្យហើយ។
[embed-health-tool-bmr]
អត្ថប្រយោជន៍នៃការសម្រេចកាមដោយខ្លួនឯង
ការសម្រេចកាមដោយខ្លួនឯង ថ្វីដ្បិតគេមិនទាន់បានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្ដែវាក៏អាចផ្ដល់អត្ថប្រយោជន៍ខ្លះមកយើងវិញដែរដូចជា៖
- ជួយកាត់បន្ថយស្ដ្រេស
- មិនបារម្ភរឿងមានផ្ទៃពោះ
- មិនប្រឈមជំងឺឆ្លង
- ជួយឲ្យគេងលក់ស្រួល
- និង ក៏ជំនួយដល់សុខភាពខួរក្បាលផងដែរ។
ចំណុចសំខាន់
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?