អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើកទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខកាយសប្បាយចិត្ត
ប្រាកដហើយថា អ្នកចង់ចាកចេញ?
សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើកទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខកាយសប្បាយចិត្ត
អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តមានន័យថាម៉េច?
សំដៅលើសុខភាពការទទួលយក មិនមានសម្ពាធចំពោះបញ្ហាសង្គម អារម្មណ៍ឬផ្លូវចិត្ត។ វាអាចប៉ះពាល់ដល់ការគិត អារម្មណ៍ អាកប្បកិរិយា ទំនាក់ទំនងសង្គមនិងភាពទ្រាំក្នុងជីវិត។ សុខភាពផ្លូវចិត្តជាធម្មតាមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហានោះទេ។ នៅពេលអ្នកមានសុខភាពផ្លូវចិត្តល្អអ្នកនឹងស្ថិតក្នុងស្ថានភាពមានតុល្យភាពផ្លូវចិត្តនិងអារម្មណ៍។ សញ្ញាមួយប្រាប់ថាអ្នកមានអារម្មណ៍ល្អនិងរីករាយ-ដែលនិយាយថាការសុខភាពផ្លូវចិត្តល្អមិនមានន័យថាអ្នកមានអារម្មណ៍រីករាយគ្រប់ពេលនោះទេ!
ម៉េចបានសុខភាពផ្លូវចិត្តមានសារសំខាន់?
សុខភាពផ្លូវចិត្តមានសារៈសំខាន់ ព្រោះវាអាចជះឥទ្ធិពលដល់របៀបដែលយើងមើលនិងទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។ គំនិត អារម្មណ៍ ទំនាក់ទំនងនិងទស្សនៈវិស័យរបស់យើងនៅក្នុងជីវិតត្រូវបានកំណត់ដោយស្ថានភាពសុខភាពផ្លូវចិត្តនេះឯង។ ប៉ុន្មានឆ្នាំចុងក្រោយនេះមានការផ្តោតលើការយកចិត្តទុកដាក់ បន្ថែមទៅលើសុខភាពនិងសុខុមាលភាពរួម។ សុខភាពផ្លូវចិត្ត ជាផ្នែកមួយដ៏សំខាន់នៃសុខភាពទូទៅរបស់យើងបូក នឹងជំងឺផ្លូវចិត្តក៏អាចប៉ះពាល់ដល់សុខភាពរាងកាយផងដែរ។ ឧទាហរណ៍ ជំងឺធ្លាក់ទឹកចិត្តបង្កើនហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាដើម។
ជំងឺផ្លូវចិត្តកើតឡើងញឹកញាប់ប៉ុណ្ណា?
ទ្វីបអាស៊ីទាំងមូលលើស ៤៥០ លាននាក់ ត្រូវបានប៉ាន់ប្រមាណថាមានបញ្ហាផ្លូវចិត្ត។ បើគិតជាសកល CDC អះអាងថាមនុស្សជាងពាក់កណ្ដាលលើពិភពលោក អាចមានបញ្ហាផ្លូវចិត្តឬជំងឺពេលណាមួយក្នុងមួយជីវិតរបស់អ្នកទាំងអស់នោះ។ ថ្វីបើសុខភាពផ្លូវចិត្តជាបញ្ហារួមដែលសឹងគ្រប់គ្នាប្រឈមក៏ដោយ ក៏ស្ថានភាពផ្លូវចិត្តមានភាគច្រើនជារឿងធម្មតា។ ទោះបីជាអ្នកមិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្តយូរក៏ដោយ ក៏សុខភាពផ្លូវចិត្ត អាចផ្លាស់ប្តូរតាមពេលវេលា។ ដូច្នេះ រឿងសំខាន់ដើម្បីឱ្យមានសុខភាពផ្លូវចិត្តនិងរាងកាយមាំមួនល្អ លោកអ្នកគួររកពេលវេលាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
កត្តាអ្វីខ្លះបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត?
បញ្ហាសុខភាពផ្លូវចិត្តអាចបណ្តាលមកពីមូលហេតុជាច្រើន។ ដែលអាចនិយាយថាមានកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាបញ្ហាសុខភាពផ្លូវចិត្ត ៖ - ធ្លាប់ជួបការរំលោភបំពាន ហិង្សា ឬការគម្រាមកំហែងអ្វីមួយតាំងពីកុមារ - កំពុងមានជំងឺរ៉ាំរ៉ៃដូចជាមហារីកឬទឹកនោមផ្អែម - ប្រវត្តិជំងឺផ្លូវចិត្តនៅក្នុងសមាជិកគ្រួសារ - អតុល្យភាពគីមីនៅក្នុងខួរក្បាល - ភាពតានតឹងក្នុងជីវិតដូចជា ការបាត់បង់ការងារឬមនុស្សជាទីស្រលាញ់ - អារម្មណ៍ឯកោកណ្ដោចកណ្ដែង និងការព្យាយាមនៅតែឯង
ធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺត្រូវការជំនួយពីគ្រូពេទ្យ?
ជំងឺផ្លូវចិត្តមានសញ្ញានិងរោគសញ្ញាខុសៗគ្នា។ គ្នាយើងគួរតែរកជំនួយពីពេទ្យជំនាញ បើយើងជួបប្រទះបញ្ហាណាមួយដូចខាងក្រោម៖ - ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ - ការផ្លាស់ប្តូរនៃការញ៉ាំ ឬរបៀបគេង - មានអារម្មណ៍ចង់នៅឆ្ងាយពីមិត្តភក្តិនិងសកម្មភាពនានាជាក្រុម - អសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ ឬស្ត្រេស - មានគំនិតចង់ធ្វើអត្តឃាត - ការប្រែប្រួលអារម្មណ៍លឿន (ឆាប់ក្រេវក្រោធពិបាកទប់) - ការប្រើប្រាស់ គ្រឿងញៀន ឬគ្រឿងស្រវឹង - មានជំងឺប្រចាំកាយដូចជា ឈឺក្បាលឬឈឺខ្នងជាប្រចាំ
បើមានអ្នកជំងឺបាក់ទឹកចិត្ត ចង់សម្លាប់ខ្លួន គួរជួយគេយ៉ាងម៉េច?
បើដឹងថាមិត្តភក្តិ ឬសមាជិកគ្រួសារកំពុងមានជំងឺធ្លាក់ទឹកចិត្តនិងមានគំនិតចង់ធ្វើអត្តឃាត ទាំងនេះអាចជាគន្លឹះខ្លះៗអំពីវិធីជួយ ៖ - បង្ហាញការយល់ចិត្តហើយនិយាយជាមួយពួកគាត់ឲ្យច្រើន - ជៀសវាងបង្រួមបញ្ហាដែលគេកំពុងមានឱ្យទៅជាតូច (ព្យាយាមលើកទឹកចិត្តបែបវិជ្ជមាន ហើយគ្រប់យ៉ាងនឹងមានដំណោះស្រាយល្អឆាប់ៗ) - កុំផ្តល់ឬគិតថាអ្នកអាចដោះស្រាយបញ្ហារបស់គេបាន - បញ្ជាក់ពីជំហរយើង ឱ្យគេដឹងថាគេមិននៅម្នាក់ឯងទេ (យើងនៅទីនេះជាជំនួយមិនថារូបភាពណាក៏ដោយ) - លើកទឹកចិត្តគេឱ្យស្វែងរកជំនួយពីគ្រូពេទ្យជំនាញជំនាញ