សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

សម្ពាធពីការសិក្សា គ្រួសារ និងសង្គម យុវវ័យគួរចេះរកវិធីបន្ធូរភាពតានតឹងខ្លះ

មនុស្ស​យើង​ម្នាក់ៗ ពេល​វ័យ​ឈាន​កាន់​តែ​ធំ​ទៅៗ យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ច្រើន ទាំង​ក្នុង​ការ​សិក្សា បញ្ហា​ពី​សង្គម។ ជួន​កាល​នៅ​ក្នុង​គ្រួសារ​ក៏​មាន​បញ្ហា​ទៀត ដែល​រឿង​អស់​នេះ​សុទ្ធ​តែ​ដាក់​សម្ពាធ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​យើង។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា បាន​ពន្យល់​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​សម្ពាធ​ដែល​ទទួល​បាន​ពី​បញ្ហា​សង្គម ឬ​បញ្ហា​ផ្ទាល់​ខ្លួន មនុស្ស​គ្រប់​វ័យ​អាច​ជួប​ទាំង​ចាស់ ទាំង​ក្មេង គ្រាន់​តែ​យុវវ័យ​ងាយ​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ជាង​គេ ដោយ​សារ​ការ​ទទួល​សម្ពាធ​ច្រើន​ពេក​នេះ។ ប៉ុន្តែ យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​សម្ពាធ​ទាំង​អស់​នោះ មក​ញាំញី​ក្នុង​ជីវិត​រស់​នៅ​សព្វថ្ងៃ​របស់​យើង​ទេ ដូច​នេះ​ហើយ​យើង​ត្រូវ​ចេះរក​វិធី​រំសាយ​ភាព​ស្មុគស្មាញ​ទាំង​នោះ​ចោល​ខ្លះ កុំ​ទុក​នៅ​ក្នុង​ខ្លួន​ច្រើន​ពេក​នាំ​តែ​ពិបាក​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ សម្រាប់​យុវវ័យ ត្រូវ​ចំណាយ​ពេល​ទំនេរ​ខ្លះ ហើយ​យើង​គួរ​តែ​រក​វិធី​ដោះ​ស្រាយ​ភាព​តាន​តឹង​ពី​សម្ពាធ​ទាំង​នោះ​ដោយ៖ - ញ៉ាំ​អាហារ​គ្រប់​គ្រាន់ និងបន្ថែមពពួកវីតាមីន - ​ហាត់​ប្រាណ​ជា​ប្រចាំ​ (លំហាត់​ប្រាណ​ដែល​ជួយ​សម្រួល​អារម្មណ៍ មាន យូហ្គា តាំង​សមាធិ។ល។) - គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រូវ​មាន​ទម្លាប់​នៃ​ការ​គេង​ត្រឹម​ត្រូវ - ចៀស​វាង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន (ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​ការ​ថប់​បារម្ភ) - ​ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង ជក់​បារី និង​ប្រើ​គ្រឿង​ញៀន​ដាច់​ខាត - កាត់​បន្ថយ​ការ​គិត ការ​និយាយ​អវិជ្ជមាន​ពី​ខ្លួន​ឯង​ - រក​ពេល​រៀន​ជំនាញ​ផ្សេងៗ ខ្លីៗ​ដែល​ខ្លួន​ស្រលាញ់​ដូច រៀន​ធ្វើ​ម្ហូប រៀន​ហែល​ទឹក វាយ​សី ជាដើម - បង្រៀន​ខ្លួន​ឯង​ឲ្យ​មាន​អារម្មណ៍​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ទៅ​តាម​សមត្ថភាព ចៀស​វាង​ទាម​ទារ​ភាព​ល្អ​ឥត​ខ្ចោះ​ពី​ខ្លួន​ឯង - ដក​ខ្លួន​ពី​ស្ថាន​ការ​ស្មុគ​ស្មាញ ដែល​បង្ក​ឲ្យ​ស្ត្រេស​លើស​ដើម​ខ្លះ ហើយ​រក​ពេល​សម្រាក​ខួរ​ក្បាល​ដោយ​ការ​ដើរ​លំហែ​កាយ ស្ដាប់​ចម្រៀង ជា​ដើម - […]


សុខភាពផ្លូវចិត្ត

ឃើញកូនបាក់ទឹកចិត្ត ម៉ាក់ប៉ាអាចជួយដោះស្រាយតាមតិចនិកនេះបាន

ជំងឺបាក់ទឹកចិត្ត មានកត្តាជំរុញជាច្រើនក្នុងការរស់នៅរាល់ថ្ងៃ ដែលឆាប់វាយលុកទៅដល់ផ្លូវចិត្តរបស់យុវវ័យ ហើយបើបញ្ហាកាន់តែស្មុគស្មាញ កូនៗទប់ទល់លែងជាប់ ច្បាស់ជាមានហេតុការណ៍អាក្រក់កើតឡើងមិនខាន។ អ្វីដែលជាបញ្ហានោះ គឺជំងឺបាក់ទឹកចិត្តនៅលើយុវភាព ភាគច្រើនម៉ាក់ប៉ាច្រឡំជាមួយនឹងការប្រែប្រួលអារម្មណ៍ធម្មតាពេលដែលកូនវិវត្តពេញវ័យប៉ុណ្ណោះ។ នេះមានន័យថា ម៉ាក់ប៉ាមិនសូវខ្វាយខ្វល់នឹងអាកប្បកិរិយាអវិជ្ជមានបែបសោកសៅរបស់កូនទេ រហូតដល់កូនអាចធ្វើបាបខ្លួនឯង ឬអាចឈានដល់ប៉ុនប៉ងសម្លាប់ខ្លួន។ ចំពោះក្មេងៗដែលជួបនឹងបញ្ហាបាក់ទឹកចិត្ត ម៉ាក់ប៉ាអាចសង្កេតដឹងបាននៅពេលកូនបង្ហាញសញ្ញាដូចជា៖ - ពិបាកចិត្ត ឆាប់មួរមៅ (ពេលខ្លះកូនអាចនិយាយប្រាប់ថាពិបាកចិត្ត ឬមើលទៅដូចចង់យំ) - ស្រក ឬឡើងទម្ងន់ខ្លាំង - គេងតិចពេលយប់ ឬគេងច្រើនពេលថ្ងៃ - ចូលចិត្តសំងំម្នាក់ៗឯង - បាត់បង់ភាពជឿជាក់លើខ្លួនឯង - ហាក់អស់កម្លាំង ខ្សោះៗ - ឈឺចុកចាប់នៅខ្លួន ឥតមូលហេតុ - គិតពីរឿងស្លាប់ ឬមានគំនិតសម្លាប់ខ្លួន។ល។ ដើម្បីជួយដោះស្រាយអារម្មណ៍ខ្មៅងងឹតនេះចេញពីកូនបាន ម៉ាក់ប៉ាត្រូវចេះសម្គាល់រោគសញ្ញាខាងលើ ឬអាកប្បកិរិយាប្លែកៗដែលកូនមិនដែលធ្វើពីមុនមក និងអាចសាកល្បងតាមតិចនិកប៉ុន្មាននេះ៖ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១. យល់ឲ្យច្បាស់ពីជំងឺបាក់ទឹកចិត្តលើក្មេង ២. ជជែកសួរកូនពីបញ្ហាដែលធ្វើឲ្យពិបាកចិត្ត ៣. កាត់បន្ថយម៉ោងលេងទូរស័ព្ទ ៤. សរសើរ ឬលើកទឹកចិត្តរាល់ទង្វើល្អរបស់កូន ៥. បង្រៀនកូនគ្រប់គ្រងស្ត្រេស ឬជួយកាត់បន្ថយស្ត្រេស ៦. បង្រៀនកូនឲ្យគិតបែបវិជ្ជមាន ៧. ទុកវត្ថុដែលអាចបង្កជាហានិភ័យឲ្យឆ្ងាយពីកូន (កាំបិត កាំភ្លើង បូករួមទាំងស្រា ឬគ្រឿងញៀន) ៨. ជំរុញឲ្យកូនញ៉ាំអាហារល្អៗ ញ៉ាំថ្នាំវីតាមីន គេងបានគ្រប់គ្រាន់ […]


ការធ្លាក់ចុះផ្នែកអារម្មណ៍

មិនថាក្មេង​ ឬចាស់ បើមានទម្លាប់ ៤​យ៉ាងនេះ នឹង​ប៉ះពាល់​សុខ​ភាព​មិន​ខាន​

មនុស្ស​យើង​ជា​ច្រើន​បាន​ដឹង​ស្គាល់​អំពី​សកម្មភាព​មួយ​ចំនួន ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ខ្លួន​ តែ​នៅ​តែ​បន្ត​ធ្វើ ដូច​ជា​ការ​ជក់​បារី ឬញ៉ាំ​អាហារ​ចម្អិន​ដាក់​ខ្លាញ់​ច្រើន​នៅ​តាម​ហាង​ជា​ដើម។ ប៉ុន្តែ​គ្នា​យើង​​​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​អំពី​សកម្មភាព​មួយ​ចំនួនទៀត​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាពរបស់​យើង​ដែរ​​ដែរ។ វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​តែ​មួយ​មុខ​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ដ និង​ទំនាក់​ទំនង​របស់យើង​​ជាមួយ​អ្នក​ដទៃ​ទៀត​ផង។ ​សកម្មភាព​ទាំង​នេះ​មាន​ដូច​ជា៖ ១- ស្អប់ខ្លួនឯង ពេល​យើង​ចេះតែ​​ស្ដី​បន្ទោស​ខ្លួន​ឯង​រាល់​​ពេល​​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ ឬ​ចេះ​តែ​ឃើញ​កន្លែង​មិន​ពេញ​ចិត្ដ ពេល​ឆ្លុះ​មើល​កញ្ចក់​ម្ដង​ៗ ដែល​ទាំង​អស់​នេះ​​គឺ​ជា​ទម្លប់​ស្អប់​ខ្លួន​ឯង ហើយ​ទម្លាប់​នេះ​អាច​នឹង​នៅ​ជា​មួយយើង​​អស់​មួយ​ជីវិត។ ការ​វាយ​ដុំ​ខ្លួន​ឯង ឬ​ឃុំ​ឃាំង​ខ្លួន​ឯង គឺ​ជា​រឿង​មិន​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ដ​របស់យើង​ឡើយ​។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១៤ បាន​បោះ​ពុម្ភ​ក្នុង​ Personality and Individual Differences បាន​រក​ឃើញ​ថា ការ​ស្អប់​ខ្លួន​ឯង​ខ្លាំង ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង។ ការ​ចេះ​លើក​ទឹក​ចិត្ដ​ខ្លួន​ឯង​ គឺ​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ និង​ឆាប់​បាន​ធូរ​ស្រាល​ពី​បញ្ហា​ផ្លូវ​ចិត្ដ​ផ្សេង​ៗ។ ដូច​នេះ​អ្វី​ដែលយើង​​ត្រូវ​ធ្វើ​ គឺ​ប្ដូរ​ការ​គិត​លើ​ខ្លួន​ឯង មក​ក្នុងផ្លូវ​វិជ្ជមាន​ទើប​ជា​រឿង​ប្រសើរ។ ដំបូង​ដូច​ជា​​មាន​ការ​លំបាកបន្តិច​មែន​ ប៉ុន្តែ​បើ​​ព្យាយាម​យូរ​បន្ដិច យើង​​នឹង​អាច​ស្រលាញ់​ខ្លួន​ឯង​កាន់​តែ​ច្រើន។ ២ មើលតែគេផុសតាមបណ្ដាញសង្គមមិនសូវគិតច្រើន មិន​ថា​យើង​​អូស​មើល​ហ្វេសប៊ុក ឬ​តាម​កម្មវិធី​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ទេ បើ​យើង​ចំណាយ​ពេល​ច្រើន​លើ​វាច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ដ​របស់​យើង​ដែរ​។ បណ្ដាញ​សង្គម ​គឺ​ជា​កន្លែង​ដែល​អនុញ្ញាត្តឲ្យ​មនុស្ស​គ្រប់​គ្នា​ជួប​ជុំ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ មនុស្ស​យើង​​មាន​អារម្មណ៍​ថា​ដាច់​ចេញ​ពី​អ្នក​ដទៃ​ដូច​គ្នា។ កាល​ណា​យើង​​ប្រើ​បណ្ដាល​សង្គម​កាន់​តែ​ច្រើន​ម៉ោង នោះ​យើង​​នឹង​ផ្ដាច់​ខ្លួន​ចេញ​ពី​អ្នក​ដទៃ​កាន់​តែ​ខ្លាំង ដែល​ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​​សង្គម​បែប​នេះ ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ដ និង​សុខភាព​ទូទៅ​​របស់​យើង​​ធ្លាក់​ចុះ។ ពេល​យើង​ឃើញ​អ្នក​ដទៃ​​ផុស​ពេល​ទៅ​ដើរ​លេង រូប​គេ​ទិញ​ឡាន​ថ្មី ឬ​រូប​ភាព​សប្បាយ​ផ្សេង ហើយ​យើង​ចេះ​តែ​គិត​ថា ខ្លួន​ឯង​មិន​ដល់​គេ​ នោះ​យើង​អាច​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត​។ ​ការ​សិក្សា​បាន​រក​ឃើញ​ថា ពេល​យើង​​ច្រណែន​ជាមួយ​មិត្ដ​ភក្គ​បែប​នេះ ធ្វើ​ឲ្យ​យើង​​ប្រឈម​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ដ​ខ្លាំង។ មួយ​វិញ​ទៀត […]


ជំងឺថប់បារម្ភ

បញ្ហាធំៗឧស្សាហ៍កើតលើក្មេងជំទង់សម័យនេះ

ក្មេង​វ័យ​ជំទង់ ជា​វ័យ​ក្លាហាន ចង់​សាក​ល្បង​ធ្វើ​នេះ​ធ្វើ​នោះ ជា​ពិសេស​អ្វីៗ​ដែល​ថ្មី ហើយ​ក៏​ជា​វ័យ​ប្រឈម​នឹង​បញ្ហា​ចោទ​ជា​ច្រើន​ដែរ។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ធំៗឧស្សាហ៍កើតលើក្មេងជំទង់​​ញឹក​ញាប់​បំផុត។ តើបញ្ហាទាំងនោះមានអ្វីខ្លះ? ១. គ្រឿងស្រវឹង គ្រឿងញៀន បច្ចុប្បន្ន​គ្រឿង​ញៀន គ្រឿងស្រវឹង កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ដែល​នេះជា​កង្វល់​របស់​ឪពុក​ម្តាយ។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិ​គ្រួសារ សេដុ្ឋកិច្ច ការ​បរាជ័យ​រឿង​អី​មួយ ជា​ពិសេស​យុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យ​ងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។ ២. ញៀន​នឹង​គ្រឿង​អេឡិក​ត្រូនិក សម័យ​បច្ចេក​វិទ្យា​ក្មេង​ណា​ក៏​ចេះ​ប្រើ​គ្រឿង​អេឡិក​ត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រ​តាំង​ពី​តូច។ ចំពោះ​យុវវ័យ​វិញ​បើ​ញៀន​នឹង​លេង​ទូរស័ព្ទ ឆាត​ឆ្លង​ឆ្លើយ​ជាមួយ​មិត្តភក្តិ មើល​រឿង លេង​ហ្គេម រហូត​ដាច់​បាយ​ដាច់​ទឹក លែង​ខ្វល់​ជាមួយ​អ្នក​ផ្ទះ និង​ការ​សិក្សា​រៀន​សូត្រ​ក៏​មាន។ ៣. ស្ត្រេស បាក់ទឹកចិត្ត​ យើង​ធ្លាប់​ឮ​តែ​មនុស្ស​ចាស់​ស្ត្រេស បាក់​ទឹក​ចិត្ត តែ​ក្មេង​ជំទង់​ក៏​ស្ត្រេស​មិន​ណយ​ដែរ។ កត្តា​ជា​ច្រើន​អាច​នាំ​ឲ្យ​យុវវ័យ​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​យុវវ័យកាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ […]


វិធីបំបាត់ស្ត្រេស

រឿងគួរដឹង! វិធីខ្លះៗ​សម្រាប់​ថែទាំអ្នកជំងឺ​វង្វេង

បញ្ហា​វង្វេង​ (Dementia) គឺ​ជា​ការ​បាត់​បង់​មុខងារ​មួយ​ចំនួន​នៃ​ការ​យល់​ដឹង ដែល​កើត​ឡើង​ជាមួយ​នឹង​ជំងឺ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចង​ចាំ ការ​គិត និង​អាកប្បកិរិយាជំងឺ។ បញ្ហា​ជំងឺ​នេះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់ តែ​ទោះ​ជា​យ៉ាង​នេះក្ដី ​វា​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​វិវត្តធម្មតា​របស់​វ័យ​ឬ​អាយុ​នោះ​ទេ។ បើ​យោង​តាម​អង្គការ​សុខភាព ពិភពលោកមនុស្ស​ជាង ៥០​លាននាក់​​គឺ​កំពុង​មាន​ជំងឺ​នេះ ហើយករណីថ្មី​គឺ​កើត​មាន ១០​លាន​ករណី​រៀង​រាល់​ឆ្នាំ។ ១- សញ្ញា​នឹង​រោគ​សញ្ញា​របស់​ជំងឺ បញ្ហា​នេះ​ប៉ះពាល់​មនុស្ស​ម្នាក់ៗ ខុសៗ​គ្នា គឺ​​អាស្រ័យ​លើ​ជំងឺ​ដែល​បង្ក​ឲ្យ​បាន​បញ្ហា​នេះ និង​អត្តចរិត​របស់​បុគ្គល​ម្នាក់​នោះ មុន​ពេល​ឈឺ។ រោគ​សញ្ញា​ និង​សញ្ញា​របស់​បញ្ហា​នេះ គេ​អាច​ដឹង​បាន​តាម​រយៈ​ដំណាក់​កាល​ទាំង​បី​របស់ជំងឺ​៖ ដំណាក់​កាល​ដំបូង៖ គឺ​ជា​ដំណាក់​កាល​ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង ដោយ​សារ​តែ​វា​ចាប់​ផ្ដើម​ម្ដង​បន្តិច​ៗ។ រោគ​សញ្ញា​ទូទៅ​ដែល​គេ​ឃើញ​រួម​មាន៖ -ភ្លេចភ្លាំង​ច្រើន -មិន​ចាំ​ម៉ោង​ពេល -វង្វេង​ផ្លូវ​នៅ​កន្លែង​ដែល​ធ្លាប់​ទៅ​ញឹកញាប់ ដំណាក់​កាល​កណ្ដាល៖ ដំណាក់​កាល​នេះ គឺ​សញ្ញា​និង​រោគ​សញ្ញាជំងឺ​គឺ​កាន់​តែ​ច្បាស់​ហើយ​រោគ​សញ្ញា​រួម​មាន៖ -ឆាប់​ភ្លេច​នៅ​ហេតុ​ការណ៍​ថ្មី​ៗ​ដែល​កើត​ឡើង និង​ភ្លេច​ឈ្មោះ​របស់​អ្នក​ដែល​ស្គាល់​ជិត​ដិត​ពី​មុន -វង្វេង​នៅ​ក្នុង​ផ្ទះ -កាន់​តែ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង -ត្រូវ​ការ​ជំនួយ​ពី​អ្នក​ថែទាំ -ផ្លាស់​ប្ដូរ​ទំលាប់ និង​អាកប្បកិរិយា ដូច​ជា​ចាប់​ផ្ដើម​ដើរ​ពនេចរ និង​សួរ​សំនួរ​ដដែលៗ ដំណាក់​កាល​ចុង​ក្រោយ៖ ដំណាក់​កាល​នេះ គឺ​អ្នក​ជំងឺ​ស្ទើរ​តែ​ត្រូវ​ការ​ជំនួយ​និង​ការ​ថែទាំ​ ហើយ​ចាប់​ផ្ដើម​មិន​មាន​សកម្មភាព។ បញ្ហា​ការ​ពិបាក​ចង​ចាំ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​សញ្ញា​និង​រោគ​សញ្ញា​លើ​រាង​កាយ​កាន់​តែ​លេច​ចេញ​មក៖ -កាន់​តែ​លែង​ដឹង​ពី​ពេល​វេលា​និង​ទី​កន្លែង -ពិបាក​ក្នុង​ការ​ស្គាល់​សាច់ញាតិ​ និង​មិត្ត​ភក្ដិ​ -ត្រូវ​ការ​ជំនួយ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែទាំ​ខ្លួន -ពិបាក​ក្នុង​ការ​ដើរ -ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លាំង និង​ឆេវ​ឆាវ​ខ្លាំង ២- តើ​ត្រូវ​ថែ​ទាំ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? ជា​ការ​ពិត​ទៅ​បញ្ហា​នេះ គឺ​នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​មាន​តែ​ការ​ថែទាំ​ជួយ​ទំនុក​បំរុង​អ្នក​ជំងឺ​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ពី​វិធី​សាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​​ ព្រោះ​ថា​គោល​ដៅ​ក្នុង​ការ​ថែទាំ​អ្នក​ជំងឺ ចំពោះ​បញ្ហា​នេះ គឺ​មាន​ដូច​ជា៖ -ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​កាន់​តែ​លឿន កាន់​តែ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង ​និង​ថែទាំ​កាន់​តែ​ប្រសើរ -បង្កើន​ប្រសិទ្ធិភាព​សុខុមាលភាព​រាងកាយ​ និង​សុខភាព​ទូទៅ -ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដែល​កើត​មក​អម​ជាមួយ​នឹង​បញ្ហា​នេះ -ពិនិត្យ​និង​ព្យាបាល​បញ្ហា​រោគ​សញ្ញា​ផ្សេងៗ​លើអាកប្បកិរិយា​ និង​ផ្លូវ​ចិត្ត -ផ្ដល់​ព័ត៌មាន​ និង​ការ​ថែ​ទាំ រយៈ​ពេល​វែង​ដល់​អ្នក​ជំងឺ ក៏មាន​ដែរ​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដែល​យើង​​អាច​ជួយ​សម្រួល​បញ្ហា​វង្វេង​ចំពោះ​អ្នក​ជំងឺ​បាន​ដូច​ជា៖ -ទុក​ដាក់​វត្ថុ​ដែល​គាត់​ស្គាល់​នៅ​ជុំ​វិញ​គាត់ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលឲ្យមានបញ្ហារាងកាយទាំងប៉ុន្មាននេះ បើមិនបានព្យាបាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ជំងឺ​បាក់​ទឹក​ចិត្ត​មិន​មែន​ជា​ជំងឺ​ដែល​យើង​គួរ​ធ្វើ​មិន​ដឹង​មិន​ឮដាក់​ទេ ព្រោះ​បើ​ដល់​ដំណាក់​កាល​ដែល​ទប់​អារម្មណ៍​លែង​បាន អ្នក​ជំងឺ​អាច​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​មួយ​រំពេច។ ទោះ​ជា​ជំងឺ​នេះ​ជា​បញ្ហា​ផ្លូវ​អារម្មណ៍ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​របស់​យើង​មិន​តិច​ដែរ ហើយ​ផល​ប៉ះពាល់​ទាំង​នោះ​មាន៖ - មាន​បញ្ហា​ក្នុង​ការ​ចងចាំ និង​ការ​សម្រេច​ចិត្ត - គិត​ពី​អ្វី​អវិជ្ជមាន​ច្រើន(ធ្វើ​បាប​ខ្លួន​ឯង ឬ​អត្តឃាត) - ពិបាក​គេង ឬ​គេង​ច្រើន​ហួស - អារម្មណ៍​មិន​ដែល​ល្អ ឬ​អារម្មណ៍​ទទេ​ស្អាត(គ្មាន​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់) - ហានិភ័យ​ខ្ពស់​កើត​ជំងឺ​បេះដូង - បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​លើស​កម្រិត បង្ក​ឲ្យ​ឈឺ​ក្រពះ កើត​ជំងឺ​ធាត់ ឬជំងឺ​កង្វះ​អាហារូបត្ថម្ភ។ល។ - ឈឺ​ចុក​ចាប់​ដោយ​គ្មាន​មូល​ហេតុ​ដូច​ឈឺ​ក្បាល ចុក​ដៃ​ជើង ចុក​ខ្នង​ជាដើម (ទោះ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​មិន​ធូរ​ស្រាល) - កម្លាំង​ខ្សោយ ហត់​ល្ហិត​ល្អៃ - ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ - បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ល។ កាល​ដែល​មាន​អារម្មណ៍​សោក​សៅ ឬ​ថប់​បារម្ភ​ម្ដង​ម្កាល គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​ប្រសិន​បើ​អារម្មណ៍​បែប​នេះ​កើត​ឡើង​លើស​ពី ​២​សប្ដាហ៍​វា​អាច​ជា​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។ វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេងៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ វេជ្ជបណ្ឌិត​ជំនាញ​វិកល​វិទ្យា លោក យឹម សុបុត្រា បញ្ជាក់​ឲ្យ​ដឹង​​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មនុស្ស​ភាគ​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​ព្រម​រក​ជំនួយ​ពី​អ្នក​ដទៃ ដោយ​សារ​ខ្លាច​ខ្មាស​គេ ឬ​មិន​ដឹង​ថា​ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​មួយ​ណា​ឲ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ឲ្យ។ គ្នា​យើង​ដឹង​ហើយ​ថា បញ្ហា​ផ្លូវ​ចិត្ត មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​កើត​ឡើង ក៏​ដូច​ជា​ជំរុញ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​ៗ​ដូច ស្ត្រេស សម្ពាធ​ពី​ការងារ ឬ​ការ​សិក្សា គ្រួសារ។ល។ ដូច​នេះ វា​ជា​រឿង​សំខាន់​មួយ បើ​យើង​អាច​សង្កេត​ដឹង​ថា ដល់​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ហើយ បើ​អ្នក​ជំងឺ​បង្ហាញ​សញ្ញា​ច្រើន​ដូច​ខាង​ក្រោម៖ ១.មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ យើង​គ្រប់​គ្នា​ច្បាស់​ជា​មាន​ពេល​មួយ​ដែល​មាន​អារម្មណ៍​ពិបាក​ចិត្ត សប្បាយ ឆេវឆាវ។ល។ ប៉ុន្តែ ប្រសិន​បើមនុស្ស​ម្នាក់​បង្ហាញ​អារម្មណ៍​លើស​លប់​ដែល​មិន​អាច​គ្រប់​គ្រង​បាន មាន​ន័យ​ថា គ្រូពេទ្យ​ចិត្តសាស្ត្រ​អាច​ជួយ​បាន។ ២.ប្រើ​ប្រាស់​សារធាតុ​មិន​ល្អ មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​ងាក​ទៅ​រក​ការ​ផឹក​ស្រា ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​សម្រួល​អារម្មណ៍។ ត្បិត​តែ​វា​អាច​ជួយ​សម្រួល​អារម្មណ៍​បាន​មែន​ពិត ប៉ុន្តែ​បើ​យើង​ប្រើ​របស់​អស់​នេះ​យូរ​ៗ​ទៅ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ញៀន​បាន។ ៣.ផ្ដាច់​ខ្លួន​ពី​សង្គម អ្នក​ជំងឺ​ផ្លូវ​ចិត្ត ជា​ពិសេស​អ្នក​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ខ្លាំង ភាគ​ច្រើន​តែង​ចៀសវាង​ពី​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​សង្គម ហើយ​ក៏​មិន​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន សប្បាយ​ៗ​ដែរ។ ជួន​កាល អាច​មក​ពី​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ ឬ​ពិបាក​ចូល​ចំណោម​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន។ ៤.ឈឺ​ខ្លួន​គ្មាន​មូល​ហេតុ វិបត្តិ​ផ្លូវ​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​រាង​កាយ​របស់​យើង​រង​ផល​ប៉ះពាល់​ដែរ ហើយ​អ្នក​ជំនាញ​តែង​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​ផ្លូវ​ចិត្ត​អាច​មាន​បញ្ហា​ឈឺ​ក្រពះ ឈឺ​ក្បាល ឬ​ឈឺ​ចុក​ចាប់​រាង​កាយ​មិន​ដឹង​ហេតុ​ផល​ច្បាស់​លាស់។ ក្រៅ​ពី​សញ្ញា​ដែល​បាន​រៀប​រាប់​ទាំង​ប៉ុន្មាន​នេះ អ្នក​ជំងឺ​ផ្លូវ​ចិត្ត អាច​ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ បំពេញ​កិច្ច​ការ​មិន​បាន​ល្អ ការ​សិក្សា​ថយ​ចុះ ឬ​ឆេវ​ឆាវ […]


បញ្ហាការហូបចុក

អ័រម៉ូនស្រ្តេសមានទំនាក់ទំនងយ៉ាងណា​នឹង​ការ​ឡើង​ទម្ងន់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ១- តើ​អ្វី​ទៅ​ជា​អ័រម៉ូន​ករទីហ្ស៊ូល(Cortisol)? អ័រម៉ូន ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ផលិត​ឡើងដោយ​ក្រពេញ​អាដ្រេណាល់ (Adrenal gland) ​ស្ថិត​នៅ​ក្នុង​ខាង​លើ​តម្រង​នោម របស់​មនុស្ស​យើង។ ដោយ​សារ​តែ​អ័រម៉ូន​នេះ​ផលិត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​យើង​ទទួល​រង​ស្ត្រេស ហេតុ​នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា​ជាអ័រម៉ូន​ស្ត្រេស​។ ២- ហេតុ​អី​បាន​ជា​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​លើ​រាង​កាយ? ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ចាំ​បាច់​មួយ​របស់​រាង​កាយ។ ក្រៅ​ពី​នាទី​ឆ្លើយ​តប​នឹង​ការ​ទទួល​រង​បញ្ហា​ស្ត្រេស អ័រម៉ូន​នេះ​ក៏​មាន​នាទី​ផ្សេង​ទៀត​ដូច​ជា៖ -បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម -កាត់​បន្ថយ​ការ​រលាក -ទប់​បង្ក្រាប ប្រព័ន្ធ​ភាព​ស៊ាំ (កុំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ឥទ្ធិពល​ខ្លាំង​ហួសហេតុ​ពេក) និង​ -ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​របស់​រាង​កាយ ជា​ទូទៅ អ័រម៉ូន​នេះ​ច្រើន​បញ្ចេញ​នៅ​ពេល​ព្រឹក ​ពេល​ដែល​យើង​ក្រោក​ពី​ដំណេក​បាន​ប្រហែល ៣០ ទៅ ៤០​នាទី ហើយ​កម្រិត​បញ្ចេញ​របស់​វា​ត្រូវ​បាន​កម្រិត​ដោយ​ក្រពេញ Pituitary និង​ក្រពេញ Hypothalamus នៅ​ក្នុង​ខួរ​ក្បាល។ នៅ​ពេល​យើង​​ស្ត្រេស អ័រម៉ូន​នេះ​និង​អ័រម៉ូន អាដ្រេណាលីន នឹង​បញ្ចេញ​ពី​ក្រពេញ​អាដ្រេណាល់​ជាហេតុ​នាំ​ឲ្យ​យើង​​កើន​ឡើង​ចង្វាក់​​បេះដូង​ និង​កម្រិត​ថាមពល ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​មួយ។ ក្នុង​លក្ខខណ្ឌ​ធម្មតា ប្រសិន​បើ​ការ​កើន​ឡើង​អ័រម៉ូន​ករទីហ្ស៊ូល​ញឹក​ញាប់ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​រាង​កាយ​បាន។ អត្ថបទពាក់ព័ន្ធ៖  ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​ វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់? កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ៣- តើ​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​ទៅ លើ​ទម្ងន់​រាង​កាយ​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​ការ​កើន​ឡើង​ករទីហ្ស៊ូល​បន្តិច​បន្តួច​និង​មិន​ញឹក​ញាប់ គឺ​​មិន​បង្ក​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ័រម៉ូន​នេះ កើន​ឡើង​ញឹក​ញាប់ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​លើ​យុវវ័យ គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​មួយ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សោកសៅ ឬ​លែង​មាន​ចំណាប់​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់។ ជំងឺ​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ការ​គិត អារម្មណ៍ និង​ឥរិយាបថ ថែមទាំង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​ដូច​គ្នា។ ចុះ​ហេតុ​អី​បាន​ជា​យុវវ័យ​សព្វ​ថ្ងៃ ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត? ចំពោះ​ក្មេងៗ​ជំទង់ អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែល​ផ្លូវចិត្ត​មិន​អាច​គ្រប់​គ្រង និង​ចេះ​រក​វិធី​ដោះ​ស្រាយ​បាន។ ចំពោះមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​រួម​មាន៖ អ័រម៉ូន-  ការ​ប្រែ​ប្រួល​តុល្យភាព​របស់​អ័រម៉ូន​ក្នុង​រាង​កាយ​អាច​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ជួប​ហេតុ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ក្មេង-  ព្រឹត្តិការណ៍​តក់​ស្លុត​ផ្សេង​ៗ​ដែល​កើត​ឡើង​ទៅ​លើ​​ក្មេងៗ​នៅ​ពេល​វ័យ​តូច​ពេក ដូច​ជា បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់​ប៉ា​លែង​លះ​គ្នា ឬ​រង​នូវ​ការ​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​លើ អាច​ជា​កត្តា​មួយ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល ដែល​ងាយ​ធ្វើ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ចិត្ត។ តំណ​ពូជ-  បញ្ហា​ផ្លូវ​ចិត្ត​មួយ​នេះ ភាគ​ច្រើន​ក៏​កើត​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ (ដូច មាន​តា​យាយ ឬ​ម៉ាក់​ប៉ា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត)។ មាន​ផ្នត់​គំនិត​គិត​អវិជ្ជមាន-  ក្មេង​ៗ​វ័យ​ជំទង់​ប្រឈម​នឹង​ការ​គិត​អវិជ្ជមាន ជា​ពិសេស​នៅ​ពេល​ដែល​ត្រូវ​បរាជ័យ​ក្នុង​អ្វីមួយ​ ឬ​ពេល​ត្រូវ​ម៉ាក់​ប៉ា​ស្ដី​បន្ទោស ហើយ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​អស់​សង្ឃឹម។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ក្មេង​ៗ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ ក្រៅ​ពី​នេះ ការ​ដែល​បរាជ័យ​ក្នុង​ការ​សិក្សា បរិយាកាស​នៅ​ក្នុង​ផ្ទះ​អាប់អួ គ្មាន​ភាព​កក់​ក្ដៅ ក៏​អាច​ជា​បញ្ហា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ក្មេងៗ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដូច​គ្នា​ដែរ។ ហើយ​ឥឡូវ​នេះ យុវវ័យ​ភាគ​ច្រើន​ងាក​ទៅ​រក​ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល ទាំង​ដឹង​ថា​ការ​ធ្វើ​បែប​នេះ កាន់​តែ​ប៉ះពាល់​ទៅ​ដល់​សុខភាព​រាងកាយ​របស់​ខ្លួន​វិញ។ ចុះ​បើ​ក្មេង​ៗ​កើត​ជំងឺ​ផ្លូវ​ចិត្ត យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា? ការ​ប្រែ​ប្រួល​ផ្លូវ​អារម្មណ៍​របស់​ក្មេង​ដែល​យើង​គួរ​ចាប់​អារម្មណ៍៖ - មាន​អារម្មណ៍​ពិបាក​ចិត្ត (ពេល​ខ្លះ​ក៏​យំ មិន​ដឹង​មូល​ហេតុ) - ឆេវ​ឆាវ ឆាប់​ខឹង​ច្រើន (សូម្បី​តែ​រឿង​តូច​ក៏​ធ្វើ​ឲ្យ​ខឹង​បាន) - បាត់​បង់​ចំណង់​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង - មិន​សូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង - ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​គិត […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា ពិសេស​ស្រីៗ​​ដែល​មាន​កូន​ដំបូង ខ្វះ​បទ​ពិសោធ​ក្នុង​ចិញ្ចឹម​បីបាច់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ស្ត្រី​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង លោកស្រី​វេជ្ជបណ្ឌិត​ថា បណ្តាល​មក​ពី​កត្តា​សំខាន់ ២យ៉ាង គឺ​ផ្លូវចិត្ត និង​ជីវសាស្ត្រ ក្នុង​នោះ​រួម​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន Estrogen, progesterone ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ សម្ពាធ​ក្នុង​ការ​មើលកូន មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។ លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រីភាគច្រើនជួប​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​ ៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។ ប៉ុន្តែ​ចំពោះ​ស្រីៗ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​នៅ​អូស​បន្លាយ​យូរ​អី លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។ ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ស្វាមី​គួរ​តែ​ជួយ​សម្រាល​កិច្ចការ​ប្រពន្ធ​ខ្លះៗ ដូចជា ជួយ​មើល​កូន ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗ ចៀស​វាង​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​ភរិយា។ សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់កាលស្រាល៖ បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នៅ​ដំណាក់​កាល​ស្រាល មាន​រយៈពេល​តែ ២-៣ ថ្ងៃ ​ទៅ​១ សប្តាហ៍ ឬ ២ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។ - អារម្មណ៍​ងាយ​ប្រែប្រួល - ថប់បារម្ភ - សោកសៅ - ឆាប់ខឹង - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ