សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត


បញ្ហាផ្លូវចិត្តផ្សេងទៀត

Bipolar Disorder (ស្វែង​យល់​ពី​ជំងឺបាយប៉ូឡា )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ១- អ្វីទៅជាជំងឺ Bipolar (Bipolar disorder)? ជំងឺ Bipolar ដែល​ហៅ​ម្យ៉ាង​ទៀត​ហៅ​ថា manic depression គឺ​​ជា​ស្ថានភាព​​ជំងឺ​ផ្លូវ​​ចិត្ត​ធ្ងន់​ធ្ងរ​​ដែល​បណ្តាល​​ឲ្យ​អ្នក​ជំងឺ​​ប្រែប្រួល​​អារម្មណ៍​​យ៉ាង​ខ្លាំង​។ អ្នក​ជំងឺ​​អាច​ផ្លាស់​ប្តូរ​ពី​អារម្មណ៍​សប្បាយ​ខ្លាំង (mania) ទៅ​ជា​ពិបាក​ចិត្ត​ខ្លាំង (depression) តែ​​ជា​ញឹកញាប់​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ធម្មតា​នៅ​ចន្លោះ​ហ្នឹង​ដែរ។ នៅ​​ពេល​​អារម្មណ៍​ធ្លាក់​ចុះ អ្នកជំងឺ​​នឹង​ពិបាកចិត្ត បាក់​ទឹកចិត្ត អស់​សង្ឃឹម និង​លែង​ចង់​ធ្វើ​សកម្មភាព​អ្វី​ទាំង​​អស់​​ប្រចាំ​ថ្ងៃ។ តែ​នៅ​ពេល​សប្បាយ​វិញ អ្នកជំងឺ​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ និង​មាន​ថាមពល​ពេញ​ខ្លួន​តែ​​ម្តង។ ការ​ប្រែប្រួល​អារម្មណ៍​បែប​នេះ​កើត​ឡើង​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ពីរ​ទៅ​​៣​ដង​ក្នុង​មួយ​សប្តាហ៍​ទៀត​ផង​​ចំពោះ​​ករណី​​ធ្ងន់​ធ្ងរ​​ខ្លាំង​។ សញ្ញា​របស់​ជំងឺ bipolar អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​អ្នកជំងឺ​​ជាមួយ​​អ្នក​ដទៃ ពិបាក​ដល់​ការងារ​ ​ការ​រៀន​សូត្រ និង​ថែម​ទាំង​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។ វា​ជា​រឿង​ចាំ​បាច់​ណាស់​​ដែល​អ្នកជំងឺ​​​ត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​បែប​នេះ។ ២- ជំងឺ​នេះ​កើតឡើងញឹកញាប់ប៉ុនណា? ជំងឺBipolar តែង​ចាប់​ផ្តើម​កំឡុងពេល​វ័យ​ជំទង់​ ឬ​ពេញ​វ័យ​ភ្លាមៗ។ ប៉ុន្តែ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ក៏​អាច​កើត​មាន​ជំងឺ​នេះ​បាន​ដូច​គ្នា។ យ៉ាងតិច​ណាស់​ពាក់​កណ្តាល​នៃ​ករណី​សរុប ជំងឺ​នេះ​កើត​មុន​អាយុ ២៥ឆ្នាំ និង​​នៅ​រហូត​អស់​មួយ​ជីវិត។ ដើម្បី​បាន​ពត៌មាន​លម្អិត​​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់? ស្វែងយល់អំពីរោគសញ្ញា១- ជំងឺ Bipolar មានរោគសញ្ញាអ្វីខ្លះ? នៅ​ពេល​គ្នា​យើង​ណា​​មាន​ជំងឺនេះ ​នឹង​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ក្នុង​កំឡុង​ពេល​មួយ ​ដែល​អាការៈ​បែប​នេះ​គេ​ហៅ​ថា “mood episodes […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Schizophrenia (ស្វែងយល់អំពីជំងឺវិកលចរិត )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ១- អ្វីទៅជាជំងឺវិកលចរិត (Schizophrenia)? ជំងឺ​​វិកលចរិត ឬ​​ជំងឺ​ស្គីហ្សូហ្វ្រេនៀ (Schizophrenia) គឺជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គិត។​ អ្នកមានជំងឺនេះ​​នាំ​ឲ្យ​​មិន​អាច​បែក​ចែក​បាន​ថា​អ្វី​ជា​ការ​ពិត ឬ​មិន​ពិត។ ការ​គិត​របស់អ្នកជំងឺ​​​អាច​ប្រែ​ទៅ​ជា​លឿន ឬ​ក៏​យឺត​ជាង​មុន ឬ​ក៏​គាំង​តែ​ម្តង ជាហេតុ​នាំ​ឲ្យ​ល្បឿន​នៃ​ការ​និយាយ​ស្តី​របស់អ្នកជំងឺ​​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ផង​ដែរ។ មិន​​តែ​ប៉ុណ្ណោះ ​សមត្ថភាព​នៃ​ការ​គិត​ពិចារណា ការ​ចងចាំ ឬ​ក៏​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់អ្នកទាំង​នោះ​​អាច​នឹង​ធ្លាក់​ចុះ ឬ​ក៏​បាត់បង់​ទៀត​ផង។ អ្នក​ជំងឺ​វិកលចរិត អាច​នឹង​មាន​អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​គេ​ដោយ​សារ​តែ​ពួក​គេ​អាច​ស្តាប់​ឮនូវ​​អ្វី​ដែល​មិន​ពិត មើល​ឃើញ​នូវ​អ្វី​​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ បក​ប្រែ​ព័ត៌មាន​ដែល​ទទួល​បាន​ខុស​ពី​ការ​ពិត ប្រយ័ត្ន​ប្រយែង​ហួសហេតុ និង​មាន​អារម្មណ៍​ឆេវឆាវ​អាច​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង​។ ដោយ​សារ​តែ​ជំងឺ​វិកល​ចរិត​នេះ​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ វា​​តម្រូវ​ឲ្យ​ធ្វើ​ការ​ព្យាបាល​មួយ​ជីវិត។ អត្ថបទពាក់ព័ន្ធ៖ Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ) ២- ជំងឺវិកលវរិក​កើតឡើងញឹកញាប់ប៉ុនណា? ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ មាន​មនុស្ស​ប្រមាណ​ជា ១​ភាគរយ មាន​ជំងឺ​វិកលចរិតនេះ មាន​ន័យ​ថា​ក្នុង​ចំណោម ១០០​នាក់ មាន​ម្នាក់​អាច​កើត​​ជំងឺ​នេះ។ បើ​ធៀប​ទៅ​តាម​ភេទ​វិញ ទាំង​បុរស ទាំង​ស្រី​ សុទ្ធ​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ដូច​គ្នា គ្រាន់​តែ ភាគ​ច្រើន​មនុស្ស​ប្រុស​ចាប់​ផ្តើម​​កើត​ពី​ពេល​ពេញ​វ័យ​ទៅ​ដល់​អាយុ ២៥។ ចំណែក​ឯ​ស្ត្រី​វិញ ភាគ​ច្រើន​ចាប់​ផ្តើម​កើត​ជំងឺ​នេះ​ចាប់​ពី​វ័យ ២៥​ឆ្នាំ​ឡើង​ទៅ។ ស្វែងយល់អំពីរោគសញ្ញា១- ជំងឺវិកលចរិតមានរោគសញ្ញាអ្វីខ្លះ? រោគ​សញ្ញា​ចម្បង​ៗ​​នៃ​ជំងឺ​វិកល​ចរិត មាន​ដូច​ជា៖ មាន​បញ្ហា​ក្នុង​ការ​គិត ដូច​ជា ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ពិបាក​ក្នុង​ការ​និយាយ ឬ​ក៏​បង្ហាញ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន ខ្លាច​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន មាន​ការ​គិត​មិន​ប្រក្រតី៖ ស្រមើ​ស្រមៃ ជា​ពិសេស ការ​ស្តាប់​ឮសំឡេង​​ដែល​មិន​ពិត វា​អាច​ជា​សំឡេង​​ច្បាស់​ មិន​ច្បាស់ ប្រុស ស្រី […]


វិធីបំបាត់ស្ត្រេស

គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !

ការកម្សាន្តតាមឆ្នេរសមុទ្រ គឺអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ រំសាយភាពតានតឹងក្នុងអារម្មណ៍ និង​ជួយសុខភាពផ្លូវចិត្តបានច្រើនណាស់។ លើសពីនេះ ការសិក្សាជាច្រើនសុទ្ធតែរកឃើញថា ការងូតទឹកសមុទ្រ កាន់តែល្អចំពោះសុខភាពថែមទៀត ហើយ​គុណប្រយោជន៍សំខាន់ៗ គឺមានលម្អិតក្នុងអត្ថបទនេះ។ ១- ជួយសុខភាពស្បែក ទឹកសមុទ្រ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដូចជា ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម ក្លរីត និងស៊ុលផាត ដែលសុទ្ធតែមានមុខ ងារជាគ្រឿងសម្អាងធម្មជាតិ ល្អខ្លាំងចំពោះសុខភាពស្បែកយើង។ កាន់តែពិសេសទៀត ងូតទឹក​សមុទ្រ​ក៏​អាចជួយព្យាបាលជំងឺ​សើស្បែក ដូចជា ជំងឺស្បែកក្រហម (psoriasis) និងត្រអក (eczema) បានទៀតផង។ ចំណុចគួរឲ្យចាប់អារម្មណ៍ ជាតិម៉ាញ៉េស្យូមក្នុងទឹកសមុទ្រ គឺអាចកាត់បន្ថយកម្រិតអ័រម៉ូនករទីស៊ុលក្នុងរាងកាយ អាច​ជួយ​រម្ងាប់​ប្រព័ន្ធប្រសាទ កាត់បន្ថយបញ្ហាស្បែកដែលបង្កឡើងដោយសារស្ត្រេស។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត ២- ជួយប្រព័ន្ធភាពស៊ាំ តាមរយៈការជ្រមុជខ្លួនចូលទៅក្នុងទឹកសមុទ្រ ជាមួយសីតុណ្ហភាពត្រជាក់ មានន័យថា យើងកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគជាច្រើន។ លើសពីនេះ ការមុជជ្រៅទៅក្នុងទឹកត្រជាក់ អាចជួយរាងកាយរៀបចំសកម្មភាពប្រឆាំងអុកស៊ីតកម្មបានយ៉ាង​ល្អ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកថែមទៀត។ សរីរាង្គតូចៗដែលគេរកឃើញក្នុងទឹកសមុទ្រ អាចមានសកម្មភាពប្រឆាំងពពួកបាក់តេរីយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចបញ្ចេញសកម្មភាពស្មើទៅនឹងថ្នាំផ្សះធម្មជាតិ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥ នេះ

ភាព​ឯកោ​គឺ​សំដៅ​លើ​ការ​នៅ​តែ​ម្នាក់ឯង ​គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ល្ហល្ហេវ និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​​ត្រូវការ។ គ្នា​យើង​ដែល​មាន​អារម្មណ៍​ឯកោ​អាច​នឹង​មានការ​​លំបាក​ក្នុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ។ ភាព​ឯកោ​នេះ ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ ១. ជំងឺ​បាក់​ទឹក​ចិត្ត ទោះបីជា​ភាព​ឯកោ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ភាព​ឯកោ​ត្រូវ​បាន​គេ​ចាត់ចូល​ជា​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​ គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​ភាព​ឯកោ។ ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែង​មាន​អារម្មណ៍​​ឯកោ​ជា​និច្ច។ ២. បង្ក​ឲ្យ​មាន​ការ​រលាក យោង​តាម​ការ​សិក្សា​ឆ្នាំ​២០១៥ គេ​រក​ឃើញ​ថា​ភាព​ឯកោ​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​រលាក។ នេះ​មក​ពី​ភាព​ឯកោ​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​បង្ក​ការ​រលាក​បន្ថែម និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។ ៣. បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ភាព​ឯកោ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ ការសិក្សា​ឆ្នាំ​២០១៦​ទៅលើ​សុខភាព​បេះដូង​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​តិច​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៣០%​នៃ​ការ​មាន​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សន្មត​ថា​ នេះ​អាច​មក​ពី​កត្តា​ផ្សេងៗរួម​ផ្សំដែរ ​ដូចជា​ការ​ជក់​បារី​ជា​ដើម។​ ៤. ជំងឺ​លើស​សម្ពាធ​ឈាម គ្នាយើង​ដែល​មាន​អារម្មណ៍​ឯកោ​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ការសិក្សា​ឆ្នាំ​២០១០​ចេញ​ផ្សាយ​នៅ​ក្នុង អត្ថបទ Psychology and Aging។ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​យល់​ច្បាស់​ពី​មូលហេតុ​ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ភាព​ឯកោ​អាច​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​សរសៃ​អាកទែរ។ ៥. ជំងឺ​ភ្លេច​ភ្លាំង ភាព​ឯកោ​អាច​បង្ក​ផល​វិបាក​មួយ​ចំនួន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​​ភាព​ឯកោ​នេះ​អាច​មក​ពី​ការ​រស់នៅ​ម្នាក់​ឯង ឬ​បាត់​បង់​សមាជិក​គ្រួសារ។ បញ្ហា​ដែល​មនុស្ស​វ័យ​ចំណាស់​ងាយ​ជួប​ប្រទះ​គឺ ​ជំងឺ​ភ្លេចភ្លាំង។ ម៉្យាងទៀត បើ​សិន​មនុស្ស​វ័យ​ចំណាស់​រស់​នៅ​ក្នុង​បរិយាកាស​​ដែល​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម​មាន​កម្រិត​ នោះ​ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង​របស់​ពួកគាត់​នឹង​កាត់តែ​អាក្រក់​ទៅៗដែរ​។


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?

Obsessive compulsive disorder (OCD)  គឺ​ជាជំងឺម្យ៉ាង​​ប៉ះ​ពាល់​ទាំង​រាង​កាយ​ និង​ផ្លូវ​ចិត្ដ​របស់​អ្នក​ជួប​បញ្ហានេះ។ ជំងឺ​មួយ​នេះ គេ​ឲ្យ​និយម​ន័យ​តាម​ពាក្យ​របស់​វាថា​ គឺ​អ្នក​ជំងឺ​​ព្យាយាម​ធ្វើ​រឿង​ដដែល​ៗ តែង​តែ​មិន​អស់​ចិត្ដ​ជាមួយ​រឿង​ដែលខ្លួន​​ធ្វើ​រួច។ សញ្ញា​ជាក់​លាក់​ជុំ​វិញ​ជំងឺ​មួយ​នេះ មាន​ភាព​​ទូលំទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ពិបាក​យល់​ពី​វា​ អាច​ថាអ្នកជំងឺខ្លួន​ឯង​​មិន​អាច​ដឹង​ថា​ខ្លួន​មាន​ជំងឺ OCD ​ផង​ នៅពេល​ខ្លះ។ ១- OCD មិន​មែនជាអត្ដចរិតរបស់អ្នកជំងឺនោះទេ ជំងឺនេះ​មិន​មែន​ទាក់​ទង​ជាមួយ​តែ​រឿង​ចូល​ចិត្ដ​សម្អាត ឬ​រៀប​របស់​របរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​នោះ​ទេ  ហើយ​ក៏​មិន​មែន​ជា​ជំងឺ​មាន​សកម្មភាប​បែប​ឃ្យូត​ៗ​នោះ​ទេដែរ​។ ជំងឺ​នេះ​​អាច​មាន​លក្ខណៈ​ឈឺ​ចាប់​ និង​ងងឹត​សូន្យ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន។ មនុស្ស​ស្រី​ដែល​មាន​ជំងឺ​ OCD ភាគ​ច្រើន​​ផ្ដោត​អារម្មណ៍​លើ​រឿង​ចាក់​សោរ​ខ្លាំង​ជាង​គេ។ រាល់​ថ្ងៃ​គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ឆែក​មើល​ថា តើ​គាត់​បាន​ចាក់​សោរ​ក្នុង​ផ្ទះ​គ្រប់​កន្លែង​អស់​ហើយ​ឬ​នៅ។ អ៊ីចឹង​​ហើយ​គាត់​តែង​តែ​ទៅ​ធ្វើការ​យឺត​ជា​ប្រចាំ។ ប្រសិន​បើ​គាត់​​មិន​បាន​មក​ពិនិត្យ​មើល​ឡើង​វិញទេ គាត់​នៅ​មិន​សុខ ចាប់​ផ្ដើម​ភ័យ​ខ្លាច រហូត​គាត់​មិន​អាចធ្វើ​ការ​អ្វី​បាន។​ អត្ថបទពាក់ព័ន្ធ៖  កុំលាក់ទុក គ្រូពេទ្យថា សុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចសុខភាពរាងកាយដែរ សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ? ២- អ្នកកើត OCD មិនមែនជាមនុស្សឡប់សតិនោះទេ OCD ជា​ជំងឺ​ថប់​បារម្ភ វា​មិន​មែន​ជា​ជំងឺ​សរសៃ​ប្រសាទទេ។ មនុស្ស​កើត OCD មិន​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្គម​ពិត​ខាង​ក្រៅ​​ទេ។ ពួក​គាត់​គ្រាន់​តែ​ភ័យ​ខ្លាច​ខ្លាំង និង​ខ្លាច​មាន​អ្វី​កើត​ឡើង​មិន​ល្អ​លើ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​គិត​ថា គាត់​ឆ្កួត ឬមាន​សតិ​​មិន​ប្រក្រតី​។ […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

ជឿ​ថា មាន​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត។ ឥឡូវ​នេះ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​យុវវ័យ​ក៏​ឆាប់​ទទួល​រង​នឹង​សម្ពាធ ហើយ​អាច​កើត​ជា​គំនិត​អវិជ្ជមាន​បែប​នេះ​ដែរ។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា នៅ​កម្ពុជា​យើង របាយការណ៍​ដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត​ ៨០០ ​នាក់​ ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ការ​សម្លាប់​ខ្លួន​ក៏​មាន​ការ​យល់​ច្រឡំ និង​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ជា៖ ការ​យល់​ច្រឡំ - មាន​តែ​មនុស្ស​ឆោត​ល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួន - មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ម្ដង​ហើយ នឹង​មិន​ព្យាយាម​សម្លាប់​ខ្លួន​ម្ដង​ទៀត​ឡើយ - បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួន​ហើយ គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ - ការ​និយាយ ឬ​សាក​សួរ​អំពី​ការ​សម្លាប់​ខ្លួន នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែ​ម្ដង។ ការ​ពិត​នៃ​សម្លាប់​ខ្លួន - មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​គិត​ពី​ការ​ចង់​សម្លាប់​ខ្លួន​ឯង នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​នេះ។ ការ​សម្លាប់​ខ្លួន និង​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ភាគ​ច្រើន​កើត​ឡើង​ដោយ​មាន​គម្រោង​ទុក​ជា​មុន - មនុស្ស​ដែល​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់​ខ្លួន​នៅ​លើក​ក្រោយ​ទៀត។ ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នៅ​លើក​ទី២ ទី៣ អាច​ងាយ​ស្រួល​ជាង​លើក​ដំបូង - ភាគ​ច្រើន ការ​សម្លាប់​ខ្លួន​កើត​ឡើង​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់​ឡើយ។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន ចង់​គេច​ផុត​ពី​បញ្ហា​ណា​មួយ ដែល​គិត​ថា​មិន​មាន​ដំណោះ​ស្រាយ ឬ​ត្រូវ​ប្រឈម​នឹង​បញ្ហា​នោះ​ម្នាក់​ឯង - ជំងឺ​ផ្លូវ​ចិត្ត ឬ​ទុក្ខ​ព្រួយ​ផ្សេងៗ​ប៉ះពាល់​លើ​ការ​គិត​របស់​ជន​រង​គ្រោះ។ ដូច​នេះ ការ​និយាយ​ដោយ​បើក​ចំហ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​សាក​សួរ​ពី​ការ​ចង់​សម្លាប់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំង​នោះ។ វា​ក៏​អាច​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ឯកោ ឬ​មាន​មនុស្ស​នៅ​ខ្វាយ​ខ្វល់​ពី​ខ្លួន​នៅ​ឡើយ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ដឹង​ថា ការ​និយាយ​ប្រាប់​អ្នក​ដទៃ​ពី​ការ​លំបាក និង​សុំ​ជំនួយ​នៅ​ពេល​ដែល​អារម្មណ៍​នៃ​ការ​សម្លាប់​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ជា​ការ​ចាំ​បាច់​ណាស់។ […]


វិធីបំបាត់ស្ត្រេស

អ្នកចូលចិត្តច្រៀង​ច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើ​ដឹងពីគុណប្រយោជន៍ទាំងនេះ

តន្ត្រី អាចនិយាយបានថាជាផ្នែកមួយនៃជីវិត គ្នាយើងភាគច្រើនចូលចិត្តច្រៀង ហើយបើទោះមិនចូលចិត្តច្រៀង ក៏ចូលចិត្តស្តាប់ចម្រៀង​ដែរ។ ចុះដឹងអត់ ក្រៅពីជួយឲ្យធូរអារម្មណ៍ ស្រស់ស្រាយ បំបាត់ភាពតប់ប្រមល់ តន្រ្តីមានប្រយោជន៍អ្វីខ្លះ? គ្នាយើងចូលចិត្តច្រៀង ដឹងថាខ្លួនទទួលបានអ្វីពីការច្រៀងដែរអត់? ច្រៀង គឺមានគុណសម្បត្តិធំៗចំនួន ៣ គ្រប់គ្រាន់ឲ្យយើងរស់នៅដោយ​សប្បាយចិត្តបាន។ ១. គុណប្រយោជន៍ពីការច្រៀងមកលើរាងកាយ ច្រៀងជួយពង្រឹងប្រព័ន្ធភាពស៊ាំ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt នៅអាល្លឺម៉ង់ បាន​បង្ហាញ​ថា ការច្រៀង​អាចជួយជំរុញ​សកម្ម​ភាពប្រព័ន្ធ​ភាពស៊ាំ។ ការសិក្សាបានធ្វើតេស្តទៅលើការហាត់សមរបស់អ្នកចំរៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែង​ដោយលទ្ធផលបង្ហាញថា​ ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំង​នោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគ ឈ្មោះ​ថា Immunoglobulin A។ ច្រៀងដូចជាការហាត់ប្រាណ សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ។ នៅពេលច្រៀង សុខភាពយើង សួតយើង នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍សុខភាពផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឲ្យរឹងមាំ និងចលនាឈាមរត់បានល្អ។ អំឡុងពេលច្រៀង ​យើង​ដកដង្ហើមវែងៗ​ដើម្បី​ទាញ​យកអុកស៊ីសែនឲ្យបានច្រើន គឺល្អខ្លាំងជាងការដកដង្ហើមអំឡុងហាត់ប្រាណមួយចំនួនទៅទៀត ខណៈអ្នកជំនាញជឿថា ការច្រៀង​អាចជួយពង្រឹងសមត្ថភាពស្រូបយកអុកស៊ីសែន ថែមទៀត​ផង។ ច្រៀងអាចជួយពង្រឹងលក្ខណៈសម្បត្តិរបស់យើង ក្រោកឈរជាមួយភាពក្លាហាន តែងតែជាផ្នែកមួយនៃតិចនិកច្រៀងរបស់មនុស្សភាគច្រើន មានន័យថា វាជាទម្លាប់ល្អមួយដើម្បី​ភាព​ក្លាយហានរបស់​យើង​ ហើយនៅពេលយើងពើងទ្រូងទៅមុខបើកទ្រូងឲ្យរីកធំ និងចំហរស្មា គឺសុទ្ធតែជួយបង្ហាញពីរូបសម្រស់ និងលក្ខណៈសម្បត្តិនៃរាងកាយយើងកាន់តែល្អឡើង។ ច្រៀងជួយឲ្យគេងលក់ស្រួល យោងតាមអត្ថបទសុខភាពរបស់កាសែត Daily Mail Online អ្នកជំនាញជឿថា […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​គិត​ថា​ការ​ទទួល​បាន​វីតាមីន D មិន​គ្រប់គ្រាន់​អាច​មាន​ចំណែក​ក្នុង​ការ​បង្ក​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែសីហា​ បាន​ឲ្យ​ដឹង​ថា​មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា​វីតាមីន D អាច​បង្ការ​ជំងឺ​បាក់ទឹក​ចិត្ត​​ទេ។ ការ​សិក្សា​ថ្មី​នេះ​បានធ្វើ​នៅ​សហរដ្ឋអាមេរិក ដោយ​សិក្សា​ទៅ​លើ​មនុស្ស​​ជាង ១៨ ០០០​នាក់ មាន​​វ័យ​៥០​ឆ្នាំ​ឡើង​​។ ពាក់​កណ្ដាល​​នៃ​អ្នក​​ចូលរួម​ដែល​មិន​មាន​រោគសញ្ញា​បាក់ទឹកចិត្ត​នៅ​ពេល​ចាប់ផ្ដើម​ការសិក្សា​បាន​ផឹក​វីតាមីន D3 ក្នុង​បរិមាណ ២០០០IU​ ក្នុង​មួយ​​ថ្ងៃ​ និង​ពាក់​កណ្ដាល​ទៀត​គឺ​ផឹក​ថ្នាំ​បញ្ឆោត (placebo) ។ អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​បាន​តាមដាន​ជា​មធ្យម​រយៈពេល​៥,៣ឆ្នាំ។ ជា​លទ្ធផល អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ភាព​ខុសគ្នា​នៃ​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​រវាង​អ្នក​ផឹក​វីតាមីន D និង​អ្នក​ផឹក​ថ្នាំបញ្ឆោត (placebo) នោះ​​ទេ​។ ការ​សិក្សា​បាន​លើក​ឡើង​ថា​ អាហារ​បំប៉ន​វីតាមីន D3 មិនបាន​​ជួយ​ដល់​ជំងឺ​បាក់ទឹកចិត្ត​​សម្រាប់​មនុស្ស​ពេញ​វ័យ​ទេ។ ក្នុង​ការ​សិក្សា​នេះ​មាន​ករណី​អ្នកបាក់ទឹកចិត្ត​ ឬ​មាន​រោគសញ្ញា​ទាក់​ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​​ ចំនួន​៦០៩ករណី​ សម្រាប់​​ក្រុម​អ្នក​ផឹក​វីតាមីន D3 និង​៦២៥​ករណី​ក្នុង​ក្រុម​អ្នក​ផឹក​ថ្នាំ​បញ្ឆោត។ យ៉ាង​ណាមិញ​ ការ​សិក្សា​នេះ​នៅ​មាន​កម្រិត​ដោយ​អ្នក​ចូលរួម​បំពេញ​នូវ​សំណួរ​ទាក់ទង​នឹង​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​មួយ​ឆ្នាំ​ម្ដង​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សម្ភាសន៍​ទៅ​លើ​អ្នក​ចូលរួម​ចំនួន ១ ០០០​នាក់​ប៉ុណ្ណោះ។ ម៉្យាងទៀត ការ​រកឃើញ​នេះ​គឺ​មិន​អាច​ប្រើ​ទៅ​លើ​មនុស្ស​​វ័យ​ក្មេង ឬ​កូន​ក្មេង​ទេ។ វេជ្ជបណ្ឌិត Brian Power អ្នក​ជំនាញ​ផ្នែក​របប​អាហារ​បាន​លើកឡើង​ថា ការសិក្សា​នេះ​គឺ​ជា​លទ្ធផល​ល្អ​មួយ​។ លោក​បាន​ហៅ​ការ​រក​ឃើញ​នេះ​​ថា អាច​ជួយ​មិន​ឲ្យ​មនុស្ស​យើង​ខ្ជះខ្ជាយ​ធនធាន​នៅ​ថ្ងៃ​អនាគត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ