សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

ការញៀន

ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

គ្នា​យើង​មួយចំនួន​ប្រហែលជា​ធ្លាប់​ផឹកស្រាស្រវឹង ហើយ​ពេលស្វាង​ក៏និយាយ​ថា​មិន​ដឹងជា​បានធ្វើអ្វី​ខ្លះ ឬ​បាននិយាយ​អ្វី​ខ្លះជា​ដើម ពិត​អត់? គ្រឿង​ស្រវឹង​មាន​សមត្ថភាព​ធ្វើ​ឲ្យ​តុល្យ​ភាព​ក្នុង​ខួរក្បាល​យើង​ប្រែ​ប្រួល ហើយ​ក៏អាច​ដែរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ តើប៉ះពាល់​បែបណា​ខ្លះទៅ?​ ១- តើអាល់កុលមានឥទ្ធិពលលើខួរក្បាលយ៉ាងដូចម្ដេច? អាល់​កុល ត្រូវ​បាន​គេ​ចាត់​វា​ចូល​ជា​ភ្នាក់​ងារ​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​​ បាន​ន័យ​ថា​អាល់កុល​អាច​ធ្វើ​ឲ្យប្រែ​ប្រួល​​តុល្យភាព​ធាតុ​គីមី​ក្នុង​ខួរ​ក្បាល​ ទៅ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ចម្លង​ចរន្ដ​ប្រសាទ ដែល​ជា​ភ្នាក់​ងារ​ដឹក​ជញ្ជូន​សញ្ញា​ពី​សរសៃ​ប្រសាទ​មួយ​ទៅ​មួយ​ទៀត​ក្នុង​ខួរ​ក្បាល។ បន្ទាប់​ពីយើង​​សេព​គ្រឿង​ស្រវឹង​រួច មុខ​ងារ​របស់​ខួរ​ក្បាល​ត្រូវ​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​យើង​​មិន​អាច​កំណត់​វត្ថុ​បាន​ច្បាស់ ភ្លេច​ភ្លាំង និង​មិន​អាច​ចង​ចាំ​អ្វី​ពី​មុន​បាន។ ពេលយើង​ផឹក​​ស្រា​ច្រើន ជាពិសេស​ផឹក​ក្នុង​រយៈ​ពេល​ខ្លី និង​មិន​ទាន់​បាន​ញ៉ាំ​អាហារ នោះ​ខួរ​ក្បាល​របស់​យើង​​អាច​នឹង​មិន​ចង​ចាំ​អ្វី​ទាំង​អស់ អាច​ធ្វើ​ឲ្យ​សន្លប់ ឬ​ភ្លេច​ភ្លាំង​ច្រើន​លើក​ច្រើន​សារ។ មនុស្ស​ស្រវឹង​អាច​ភ្លេច​រឿង​មួយ​ចំនួន ឬ​មិន​អាច​ចង​ចាំ​អ្វី​បាន​ទាំង​អស់​ពេល​កំពុង​ផឹក។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្រវឹង​ភ្ញាក់​ឡើង មិន​ចង​ចាំ​អ្វី​ដែល​ខ្លួន​​បាន​ធ្វើ​កាល​ពី​ពេល​កំពុង​ផឹក។ អាល់​កុល​ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បញ្ជា​ខួរ​ក្បាល ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​អ្នក​ផឹក៖ – ដើរ​មិន​ត្រង់​ផ្លូវ ឬ​ពិបាក​កម្រើក – ស្រវាំង​ភ្នែក – និយាយ​មិនច្បាស់ – តប​ត​ជាមួយ​សកម្មភាព​ជុំ​វិញ​ខ្លួន​យឺត – និង​មិនចង​ចាំ​អ្វី​ទាំង​អស់ ផល​វិបាក​ទាំង​អស់​ខាង​លើ​អាច​ឲ្យ​យើង​ឃើញ​ភ្លាម​ៗ​ពេលយើង​​កំពុង​ផឹក ហើយ​អាច​បាត់​ទៅ​វិញ​ពេល​ឈប់​ផឹក ប៉ុន្តែ​មាន​អ្នក​ខ្លះ​ខួរ​ក្បាល​របស់​ពួក​គាត់​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ដោយ​សារ​ផឹក​មក​យូរ​រ៉ាំ​រ៉ៃ ដែល​អាច​ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​ទាំង​អស់​នោះ​ជា​ប្រចាំ ទោះ​បី​ជា​​ឈប់​ផឹក​ស្រា​ក៏​ដោយ។ អ្នក​ផឹក​​ស្រា​​ក្នុង​រយៈ​ពេល​យូរ គឺ​កំពុង​ធ្វើ​ឲ្យ​ខួរ​ក្បាល​​ងាយ​នឹង​វិវិត្ដ​ទៅជា​​មិន​ល្អ​ជា​រៀង​រហូត។ ការ​ប៉ះ​ពាល់​​លើ​សុខភាព​​អាច​ត្រឹម​ធ្វើ​ឲ្យ​ផឹក​ធ្លាក់​ខ្លួន​​ឈឺ​ ឬ​ធ្ងន់​ធ្ងរ​រហូត​ដល់​ខូច​ថ្លើម​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ រោគសញ្ញាសំខាន់ៗ នៃជំងឺរលាកសរសៃដៃជើង បណ្តាលមកពីផឹកស្រាច្រើន ស្រវឹងស្រា ប្រើប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ! ២- អាល់កុលជាមួយជំងឺថប់បារម្ម មនុស្ស​មួយ​ចំនួន​ចង់​ផឹក​ស្រា​ដើម្បី​បំបាត់​ភាព​សោកសៅ​ និង​ស្ត្រេស។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​អ្នក​ទាំង​នោះ​ ស្រា​បែ​រជា​ធ្វើ​ឲ្យ​អ្នក​ផឹក​​កាន់​តែសោកសៅ​​ថែម​ទៀត ដោយ​សារ​ស្រា​មាន​ពាក់​ព័ន្ធ​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ដ និង​ថប់​បារម្ម។ ស្រា​ធ្វើ​ឲ្យ​អ្នកផឹក​​គិត​ដល់​រឿង​​ភ័យ​ខ្លាច​ណា​មួយ​មាន​ក្នុង​ការ​ចង​ចាំ​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកចូល​ចិត្ត​​ប្រមូល​របស់ទុក​ពេញ​បន្ទប់រកកន្លែង​ដើរគ្មាន អាចមកពីកើតជំងឺចម្លែកនេះ

មនុស្ស​ជា​ច្រើន​តែ​បង្អាប់​គ្នា​លេង​ថា​ គ្រូពេទ្យ​គឺ​ចូល​ចិត្ដ​សម្អាតច្រើន ដោយ​សារ​តែ​ពួក​គាត់​រក​ឃើញ​បាក់​តេរី​នៅ​គ្រប់​កន្លែង។ ចុះចំណែក​គ្នា​យើង​ខ្លះ​ដែលចូល​ចិត្ត​ប្រមូល​របស់​គ្រប់​យ៉ាង​ទុក​ មិនព្រម​បោះចោល និង​មិនបាន​សម្អាតទៀត​នោះទៅជា​យ៉ាង​ណា? គ្នា​យើង​​ប្រហែល​ជា​មិន​ធ្លាប់​បាន​ស្គាល់​ជំងឺ​ប្លែក និង​គួរ​ឲ្យ​ខ្លាច​មួយ​មាន​ឈ្មោះ​ថា hoarding disorder ពី​មុន​មក​ទេ​មើល​ទៅ​។ តើជាជំងឺ​បែបណា?​ ១-តើអ្វីទៅជាជំងឺ​ hoarding disorder? ជំងឺ hoarding disorder គឺ​កើត​ឡើង​នៅ​ពេល​បុគ្គល​​ម្នាក់​ចូល​ចិត្ដ​ប្រមូល​វត្ថុ​ផ្សេង​ៗ សន្សំ​ទុក និង​មិន​​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ របស់​​ទាំង​នោះ​អាច​មាន​តម្លៃ​តិច​តួច ឬ​មិន​មាន​តម្លៃ ហើយ​ចុង​ក្រោយ​អ្នក​នោះ​​នឹង​មិន​អាច​រៀប​ចំ​វត្ថុ​ទាំង​នោះ​បាន ដោយ​សារ​វា​មាន​ចំនួន​ច្រើន​ពេក។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ក្រុម​មនុស្ស​បែប​នោះ គឺ​ជាអ្នក​​ចូល​ចិត្ដ​រក្សា​វត្ថុ​លែង​មាន​តម្លៃ ដូច​ជា​សំបុត្រ កាបូប​ចាស់​ៗ ឬ​របស់​ដែល​ខ្លួន​​គិត​ចង់​យក​វា​ទៅ​ជួស​ជុល ឬ​យក​ទៅ​ប្រើ​ឡើង​​វិញ។ មាន​ពេល​ខ្លះ​ដោយ​សារ​គិត​ខ្លាច​ស្ដាយ​ក្រោយ ទើប​អ្នកទាំង​នោះ​​ចាប់​ផ្ដើម​ប្រមូល​របស់​គ្រប់​យ៉ាង​រក្សា​ទុក សូម្បី​តែ​ថង់​ផ្លាស្ទិក កន្សែង​ជូត​ដៃ​តាម​ហាង​ម្ហូប​អាហារ ក៏​​ពួក​គាត់​ព្យាយាម​រក្សា​វត្ថុ​ទាំង​នោះ​ទុក ទោះ​បី​ជា​មិន​អាច​ប្រើ​វា​បាន​ក្ដី។ ដោយ​សារ​ទង្វើ​​បែប​នេះ ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​ចាប់​ផ្ដើម​ចង្អៀត និង​រញ៉េរញ៉ៃ សូម្បី​តែ​ក្នុង​ផ្ទះ​បាយ ឬ​បន្ទប់​ទឹក​មាន​របស់​របរ​ច្រើន​ពេក រហូត​ពេល​ខ្លះ​​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ក្នុង​កន្លែង​អស់​នោះ។ មាន​អ្នក​ខ្លះ​ទៀត​មិន​ត្រឹម​តែ​ប្រមូល​របស់​របរ​ទុក​នោះ​ទេ គឺ​អា​ច​​ប្រមូល​ទាំង​សត្វ​ទុក​ក្នុង​ផ្ទះ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ: ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ! ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ ២-មូលហេតុ អ្នកស្រាវ​ជ្រាវ​​មិន​ទាន់​អាច​ពន្យល់​អំពី​មូលហេតុ​របស់​ជំងឺ hoard disorder នេះ​បាន​នៅ​ឡើយ​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា វា​ប្រហែល​ជា​បណ្ដាល​មក​ពី​ជំងឺ​អ្វី​មួយ​ផ្សេង​ ​ដូច​ជា​ជំងឺ​ខ្លាច​មិន​ចង់​បន្លាស់​ទី មិន​ចូល​ចិត្ដ​ភាព​សាំ​ញ៉ាំ ឬ​មិន​អាច​បែង​ចែក​ភាព​ខុស​គ្នា​រវាង​​របស់​ដែល​ខ្លួន​​បាន​ទិញ​ជាដើម​។ […]


វិធីបំបាត់ស្ត្រេស

ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍​ខឹងបានខ្លះ

អារម្មណ៍​ខឹង​ ឬ​មួម៉ៅ នរណា​ក៏​កើត​មាន​ដែរ ហើយ​កើត​ឡើង​នៅ​ពេល​​ដែល​មាន​ទង្វើ​ ឬ​សកម្មភាព​មិន​ល្អ​ណា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ ឬ​ផ្លូវ​ចិត្ត​​របស់​យើង​។ ស្ថានភាព​នោះ​ ពេល​ខ្លះ​គឺ​អាច​បង្ក​ឱ្យ​​មាន​ទំនាស់ ឬ​ពេល​ខ្លះ​រហូត​អំពើ​ហិង្សា​កើត​ឡើង។ តែ​យ៉ាង​ណា​ក្តី យើង​ក៏​នៅ​អាច​គ្រប់​គ្រង​អារម្មណ៍​​នោះ​បាន ខាង​ក្រោម​នេះ​ជា​​គន្លឹះ​ខ្លះ​ក្នុង​ការ​ជួយ​ គ្នា​យើង​​អាច​គ្រប់​គ្រង​អារម្មណ៍​ខឹង ឬ​បន្ថយ​ភាព​មួម៉ៅ​បាន​ខ្លះ។​ ១. ទទួល​ស្គាល់​ថា​យើង​មាន​អារម្មណ៍​មិន​ល្អ​ យើង​ខ្លួន​ឯង ជា​អ្នក​​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​បែប​ណា បើមានអារម្មណ៍​មួម៉ៅ កុំ​លាក់​បាំង​នឹង​ខ្លួន​ឯង​អី ប្រាប់​ខ្លួន​អ្នក​ថា ពិត​ជា​ខឹង​នឹង​ទង្វើ​មិន​ល្អ​នោះ​មក​លើខ្លួន​​មែន។ ការ​ទទួល​ស្គាល់​ការ​ពិត​នោះ​នាំ​ឱ្យ​យើង​​អាច​រក​ដំណោះ​ស្រាយ​ល្អ​មួយ ហើយ​​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ខឹង​បាន​រសាយដែរ។​ អត្ថបទគួរអាន៖  ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​ វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់? កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ ២. រំសាយ​អារម្មណ៍​ខឹង​ យើង​អាច​សាកល្បង​រំសាយកំហឹង​តាមរយៈ​ការ​រត់​ហាត់​ប្រាណ វាយ​បាវ​សាក់ រាំ លោត ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​មាន​ប្រយោជន៍​ដូច​ជា​ធ្វើ​ការងារ​ផ្ទះ​​ជា​ដើម។ ត្រូវ​ប្រាកដ​ថា​ យើង​មិន​ប្រើ​អំពើ​ហិង្សា​ឱ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬ​បោក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ ដើម្បី​បន្ថយ​កំហឹង នោះឡើយ។ គ្នា​យើង​​អាច​ទៅ​កន្លែង​ស្ងាត់ រួច​ស្រែក​ឱ្យ​ខ្លាំង​អស់​ពី​ចិត្ត នឹង​ជួយ​​ឱ្យ​អារម្មណ៍​យើង​រសាយ​ស្បើយ​ពី​ភាព​តាន​តឹង​ផង​ដែរ។ ៣. សរសេរ​រៀប​រាប់​អារម្មណ៍​ខឹង​នៅ​លើ​ក្រដាស បើ​​គ្នា​យើង​មាន​កំហឹង​ ហើយ​មិន​អាច​ចែក​រំលែក​រឿង​នោះ​ប្រាប់​អ្នក​ដទៃ​បាន យើង​ក៏​អាច​សរសេរ​ពី​អារម្មណ៍​នោះ​​លើ​ក្រដាស​ ឬ​សៀវ​ភៅ​មួយ​ក្បាល។ ធ្វើ​របៀប​នេះ យើង​អាច​គ្រប់​គ្រង​អារម្មណ៍​​ខឹង​បាន ដោយ​យើង​​នឹង​យល់​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​យើង​កើត​ទុក្ខ និង​អាច​លេច​ចេញ​នូវ​គំនិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​នោះ​បែប​ណា​​​ផង​ដែរ។​ ៤. ចែក​រំលែក​រឿង​នោះ​ទៅ​ដល់​មនុស្ស​ដែល​យើង​ជឿ​ទុក​ចិត្ត​ មិត្ត​រួម​ការងារ សាច់​ញាតិ មិត្តភក្តិ​​ជិត​ស្និទ្ធ​ អាច​ជួយ​រំលែក​ ឬ​សម្រាល​ទុក្ខ​សោក​នៃ​អារម្មណ៍​ខឹង​​របស់​យើង​បាន​ខ្លះ​ដែរ។ ជា​ការ​ល្អ យើង​អាច​និយាយ​ប្រាប់ […]


ទំនាក់ទំនងល្អ

ទម្លាប់ ៤ យ៉ាងនេះអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍បាន

ជីវិត​អាពាហ៍ពិពាហ៍​ដែល​អាចនៅ​គង់វង្ស​រយៈពេល​យូរ ឬ​ងាយ​នឹង​បញ្ចប់​គឺ​ដោយសារ​តែ​ភាគី​ទាំង​សងខាង​មាន​ទម្លាប់​ល្អ ឬ​ទម្លាប់​ដែល​អាច​​បំផ្លាញ​ជីវិតអាពាហ៍ពិពាហ៍​នោះ​​។ ចុះទម្លាប់​អ្វីខ្លះអាចនាំឲ្យ​ជីវិតអាពាហ៍ពិពាហ៍​ដើរដល់​ទីបញ្ចប់បាន? ១. ខ្វះ​ភាព​ស្មោះត្រង់ ក្នុង​ជីវិត​គូ​ភាព​ស្មោះត្រង់​គឺ​សំខាន់​ណាស់​។ ភាព​ស្មោះត្រង់​នេះ​មិន​មែន​សំដៅ​ទៅ​លើ​ការ​ឆ្លើយ​សំណួរ​របស់​ភាគី​ម្ខាង​ទៀត​តែ​ម៉្យាង​ទេ ប៉ុន្តែ​ភាព​ស្មោះត្រង់​ទាក់ទង​នឹង​ទម្លាប់​នៃ​ការ​ចំណាយ ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ ឬ​ការ​ញៀន​គ្រឿងស្រវឹង​ក៏​អាច​ប៉ះពាល់​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ ការ​លាក់​ការ​សម្ងាត់​ជុំវិញ​បញ្ហា​ទាំង​នេះ​អាច​បង្កើត​ជីវិត​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា​​ឃ្លាត​ឆ្ងាយ​ដែល​នេះ​តែង​ធ្វើ​ឲ្យ​មាន​ជន​ទី​៣​ចូល​មក​។ ក្រៅ​ពី​នេះ​នៅ​មាន​ភាព​មិន​ស្មោះត្រង់​ទៅ​លើ​ផ្លូវ​អារម្មណ៍​ដែល​រួម​មាន​ការ​បដិសេធ ឬ​កុហក​អំពី​អារម្មណ៍​របស់ខ្លួន​​ទៅ​លើ​ដៃ​គូ ជីវិត​អាពាហ៍ពិពាហ៍ ឬ​ខ្លួន​ឯង។ ប្រសិនជា​យើង​មាន​អារម្មណ៍​ខឹង ឬ​ខ្លាច​ យើង​គួរ​និយាយ​ដោយ​បើក​ចិត្ត​ជាមួយ​ដៃគូ​ និង​ស្វែង​រក​ដំណោះស្រាយ។ ការ​ស្មោះត្រង់​ទៅ​នឹង​អារម្មណ៍​របស់​យើង​គឺ​ជួយ​បង្កើត​ការ​យល់​ចិត្ត​គ្នា​ក្នុង​ជីវិត​គូ។ ២. ខ្វះ​ភាព​ស្និទ្ធស្នាល ភាព​ស្និទ្ធស្នាល​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​គូ។ ការ​មើល​រំលង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវ​ការ​របស់​ដៃគូ​ ឬ​ខ្លួន​យើង​ផ្ទាល់​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​។ ចំណែក​ឯ​ភាព​ស្និទ្ធស្នាល​ផ្លូវ​អារម្មណ៍​វិញ​គឺ​ពាក់ព័ន្ធ​នឹង​ការ​​យល់​ពី​ដៃ​គូ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ កា​យក​ចិត្ត​ទុក​បែប​នេះ​អាច​ជួយ​ឲ្យ​យើង​ដឹង​ថា​ដៃគូ​មាន​បញ្ហា​អ្វី ឬ​ដឹង​ពី​តម្រូវ​ការ​របស់​ដៃគូ។ ៣. មិន​ឲ្យ​តម្លៃ​ដៃ​គូ នៅ​ពេល​យើង​ស្រលាញ់​នរណា​ម្នាក់ យើង​នឹង​ផ្តល់​ការ​យកចិត្តទុកដាក់ និង​ការ​គោរព។ ប៉ុន្តែ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​គឺ​មិន​មាន​ការ​ឲ្យ​តម្លៃ​ទៅ​ដៃគូ​ម្ខាង​ទៀត​ទេ ​ដែល​នេះ​ធ្វើ​ឲ្យ​ជីវិត​គូ​នោះ​បរាជ័យ។ ក្នុង​ជីវិត​គូ​នោះ​គឺ​មាន​តែ​ការ​បន្ទោស និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់។ ការ​រស់នៅ​ជាមួយ​អ្នក​មាន​គំនិត​អវិជ្ជមាន​គឺ​មាន​ការ​លំបាក​ណាស់​ព្រោះ​គំនិត​អវិជ្ជមាន​អាច​ក្លាយ​ជា​ការ​បន្ទោស ឬ​ការរិះគន់​ដែល​យូរ​ទៅ​អាច​ប៉ះពាល់​ដល់​ជីវិត​គូ។ ដូចនេះ ប្រសិន​ជា​យើង​ស្រលាញ់​ដៃ​គូ​របស់​យើង គួរ​បង្ហាញ​ទាំង​តាមរយៈ​​ពាក្យ​សម្ដី និង​កាយវិការ។ ៤. ប្រើ​ហិង្សា​ ការ​ប្រើ​ហិង្សា​លើ​ដៃគូ​មិន​ថា​លើ​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​ ​សុទ្ធតែ​អាច​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍បាន​។ ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត​អាច​កើត​មាន​នៅ​ពេល​ដៃគូ​ម្ខាង​ប្រើ​កំហឹង ការ​រិះគន់ ឬ​ពាក្យ​គំរាមកំហែង​ទៅ​លើ​ដៃគូ​ម្ខាង​ទៀត​ដែល​នេះ​អាច​ជា​ការ​ប្រមាថ​មើល​ងាយ និង​ការ​សើច​ចំអក​ជា​ដើម។ ប្រសិនជា​ស្ថិតនៅ​ក្នុងជីវិតគូ​បែប​នេះ​​យក​ល្អ​គួរ​ស្វែងរក​ជំនួយ​ជា​បន្ទាន់។ ការ​ដឹង​ពី​ទម្លាប់​ដែល​អាច​បំផ្លាញ​ជីវិត​គូ​ទាំង​នេះ​ហើយ​អាច​ជួយ​ឲ្យ​យើង​បើក​ចិត្ត​និយាយ​ជាមួយ​នឹង​ដៃគូ​ដើម្បី​រក​ដំណោះស្រាយ។


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើមាន​រោគសញ្ញាទាំងនេះ បង្ហាញថា​ស្រ្តេសឡើង​ដល់កំពូលហើយ​

គ្នា​យើង​មួយ​ចំនួន​អាច​ដឹង​អំពី​រោគសញ្ញា​ទូទៅ​នៃ​ស្ត្រេស​​មាន​ដូចជា​គេង​មិន​លក់ ញ៉ាំ​​ច្រើនជាងធម្មតា​ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ជាដើម។ គ្នា​យើង​​ដឹង​ទេ​ថា​ស្ត្រេស​មិន​ត្រឹម​តែអាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើ់ង​ទេ តែ​ក៏​បង្ក​ផល​ប៉ះ​ពាល់​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​ដែរ។ អត្ថបទ​នេះ​នឹង​ចែករំលែក​អំពី​ផល​ប៉ះពាល់​បង្ក​ដោយ​ស្ត្រេស​មក​លើ​រាងកាយ។ ១. ឧស្សាហ៍​ភ្លេចភ្លាំង ប្រសិនជា​គ្នាយើង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ស្ត្រេស​អាច​ជា​មូលហេតុ​បង្កមួយ​ដែរ​។ ស្ត្រេស និង​ការ​ថប់បារម្ភ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍ និង​សមត្ថភាព​ក្នុង​ការ​រក​នឹក​ ឬ​រំឭក​នូវ​ការ​ចងចាំ​ចាស់ៗ ឬ​ក៏​បង្កើត​ថ្មី​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់សាកលវិទ្យាល័យ Harvard ។ ការ​សិក្សា​ឆ្នាំ​២០១៨ លើ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​បាន​បង្ហាញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​កម្រិត​អ័រម៉ូន​ស្ត្រេស (cortisol) ខ្ពស់​មាន​ការ​ចងចាំ​ចុះ​ខ្សោយ និង​ទំហំ​ខួរក្បាល​ក៏​តូច​ជាង​មុន។​ ២. បញ្ហា​ស្បែក នៅ​ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​យូរ​ពេក ស្បែក​យើង​នឹង​មាន​ប្រតិកម្ម​ដូចជា​កន្ទាលត្រអាក កន្ទួល​ក្រហម និង​​ឡើងមុន។ មូលហេតុ​មក​ពី​ស្ត្រេស​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បង្កើត​អ័រម៉ូន​ cortisol និង​អ័រម៉ូន epinephrine ដែល​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​នៅ​ស្បែក​ផលិត​ខ្លាញ់​ច្រើន ហើយ​នេះ​ជា​កត្តា​បង្ក​បញ្ហា​មុន និង​ជំងឺ​ស្បែក​ផ្សេងៗ។ ៣. ថយ​ចំណង់​ផ្លូវភេទ ស្ត្រេស​ខ្លាំង ឬ​ស្ត្រេស​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​ ដោយ​រាងកាយ​ផលិត​អ័រម៉ូន cortisol និងអ័រម៉ូន epinephrineច្រើន​​ធ្វើឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​ Sexual Medicine បាន​រក​ឃើញ​ថា​ស្ត្រេស​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្រីៗ​បាត់បង់​ចំណង់​ផ្លូវភេទ​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​នេះ​មក​ពី​ការ​រំខាន​ផ្លូវ​ចិត្ត និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន cortisol។ ស្ត្រេស​ក៏​ប៉ះពាល់​ដល់សុខភាព​រាង​កាយ​របស់​​បុរស​ផងដែរ។ ផល​ប៉ះពាល់​រយៈពេល​យូរ​របស់​ស្ត្រេស​អាច​ធ្វើឲ្យ​សរសៃ​ឈាម​រួម​តូច​ និង​ប៉ះពាល់​ដល់​លំហូរ​ឈាម​ដែល​ទាក់ទង​នឹង​បញ្ហា​លិង្គមិនឡើងរឹង (Erectile Dysfunction)។ ៤. សាច់ដុំ​ឡើង​តឹង ស្ត្រេស​អាច​បង្ក​ឲ្យ​មាន​អាការៈ តឹង​សាច់ដុំ​ក ស្មា ឬ​ខ្នង។ រាងកាយ​របស់​យើង​ទប់ទល់​នឹង​ស្ត្រេស​ដោយ​បញ្ចេញ​អ័រម៉ូន​ដែល​ជួយ​ឲ្យ​សាច់ដុំ​ត្រៀម​ជាស្រេច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គំរាមកំហែង​យើង។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអារម្មណ៍ចេះតែប្រែប្រួលភ្លាមៗ?

មនុស្សគ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​ជា​រើយ​ៗ។ បម្រែ​បម្រួល​អារម្មណ៍ គឺ​ជា​ស្ថាន​ភាព​មួយ​​ដែល​​យើង​​ប្រែ​ពី​អារម្មណ៍​​​សប្បាយ​ទៅ​ជា​កើត​ទុក្ខ​មួយ​រំពេច។ បម្រែ​បម្រួល​អារម្មណ៍​អាច​កើត​ឡើង​ដោយ​សារ​កត្ដា​ជុំ​វិញ​ខ្លួន ហើយ​​អាច​ខុស​​​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ មាន​ពេល​ខ្លះ​អារម្មណ៍​របស់​យើង​អាច​នឹង​ប្រែ​ប្រួល ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាំង​អស់​ក៏​មាន​។ កត្តា​​សុខភាព​​ផ្លូវ​​កាយ ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែប្រួល​បាន​​ដែរ។ ១- រោគសញ្ញានៃបញ្ហាបម្រែ​បម្រួល​អារម្មណ៍ ក្រៅ​ពី​អារម្មណ៍​ប្ដូរ​ភ្លាមៗ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេង​ដូច​ខាង​ក្រោម៖ គិត​ច្រើន និង​ឆេវ​ឆាវ វង្វេង និង​ភ្លេច​ភ្លាំង​ច្រើន ការ​ផ្ដោត​អារម្មណ៍ថយ​ចុះ ស្រមៃ​មើល​ឃើញ​វត្ថុ​ផ្សេង​ៗ​ដែល​មិន​ពិត បាក់​ទឹក​ចិត្ដ ការ​សម្រេច​ចិត្ដ​ធ្លាក់​ចុះ អស់​កម្លាំង មិនសូវ​ប្រុង​ប្រយ័ត្ន ធ្វើ​អ្វី​ផ្ដេស​ផ្ដាស និយាយ​ញាប់ ពិបាក​យល់ និង​បញ្ចេញ​មតិ ចំណង់​ញ៉ាំ​អាហារ​ និង​ទម្ងន់​ប្រែប្រួល រដូវ​មក​មិន​ទៀង ចង្អោរ​ ឬចង់​ក្អួត គេង​មិនលក ២- តើអ្វីខ្លះជាមូលហេតុធ្វើឲ្យអារម្មណ៍យើងប្រែប្រួល? ជំងឺ​ផ្លូវ​ចិត្ដ​មួយ​ចំនួន​ដូចជា ជំងឺ ប៊ីប៉ូឡា (Bipolar) cyclothymic disorder បាក់​ទឹក​ចិត្ដ​ធ្ងន់​ធ្ងរ dysthymia ជំងឺ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​រំខាន​បាន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​។ ជំងឺសរសៃ​ប្រសាទ (Schizophrenia) និងជំងឺ attention deficit hyperactivity disorder ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​​ដែរ។ អ័រម៉ូន​ធ្លាក់​ចុះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធាតុ​គីមី​ក្នុង​ខួរ​ក្បាល ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែ​ប្រួល។ មនុស្ស​វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្រ្តី​អស់​រដូវ ភាគ​ច្រើន​មាន​បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន ដែល​ធ្វើឲ្យ​អ្នកទាំង​នោះ​​ឆាប់​ប្រែ​ប្រួល​អារម្មណ៍​។ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន […]


ការញៀន

គ្រូពេទ្យព្រមានថា លេងទូរសព្ទពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត

មនុស្ស​ជា​ច្រើន​បាន​ចោទ​សំណួរ​ឡើង​ថា​តើ​ការ​លេង​ទូរសព្ទ​ពេល​ចូល​បង្គន់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឫស​ដូង​បាត​ពិតដែរ​ឬ​ទេ? ចម្លើយ​គឺ​អាច ហើយ​គ្រូពេទ្យ​បាន​ព្រមាន​ដែរ​ថា​ការ​អង្គុយ​លើ​បង្គន់​យូរ​អាច​បង្ក​ជំងឺ​ឫស​ដូង​បាត ​ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​សរសៃ​វ៉ែន​នៅ​រន្ធ​គូទ និង​ការ​ប្រឹង​បញ្ចេញ​លាមក​ក៏​ជា​មូលហេតុ​បង្ក​ដែរ។ ពេល​ចូល​បន្ទប់​ទឹក មិន​ថា​យើង​អាន​សៀវភៅ ឬ​លេង​ទូរសព្ទ​ទេ ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​ឫស​ដូង​បាត​កាន់​តែ​ខ្ពស់​នៅ​ពេល​យើង​អង្គុយ​លើចាន​បង្គន់​កាន់​តែ​យូរ។ ការ​លេង​ទូរសព្ទ​នេះ​គឺមិន​ប៉ះពាល់​ដោយ​ផ្ទាល់ទៅ​នឹង​ការ​កើត​ជំងឺ​ឫសដូងបាតទេ តែ​ការ​លេង​ទូសព្ទ​ពេល​ចូល​បន្ទប់​ទឹក​នឹង​ធ្វើឲ្យ​យើង​ចំណាយ​ពេល​យូរអង្គុយ​លើ​ចាន​បង្គន់ ដែលជាហេតុនាំឲ្យ​មាន​ហានិភ័យ​កើតជំងឺឫសដូង​បាត។ រឿង​​ដែលថា​​ទូរសព្ទ​ក្លាយ​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​គឺ​ដោយសារ​ទូរសព្ទ​មាន​ភាព​ងាយ​ស្រួល​ក្នុង​យក​តាម​ខ្លួន​គ្រប់​ទី​កន្លែង ហើយ​បញ្ហា​ចម្បង​គឺ​ថា​យើង​នឹង​អង្គុយ​លើ​បង្គន់​យូរព្រោះ​រវល់នឹង​ទូរសព្ទ ​ទោះ​បី​ជា​យើង​បាន​បន្ទោរ​បង់​រួច​ហើយ​ក៏​ដោយ។ ​ជំងឺ​ឫស​ដូង​បាត​ជាទូទៅ​បង្ក​ដោយ​ការ​ប្រឹង​បញ្ចេញ​លាមក​ដែល​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្រទ្រង់​រន្ធ​គូទ​មាន​ការ​ដាច់​រលាត់។ ជំងឺ​ឫស​ដូង​បាត​គឺ​មាន​២​ប្រភេទ​។ ប្រភេទ​ទី ១ ​គឺ​ឫស​ដូង​បាត​នៅ​ខាង​ក្នុង និង​ប្រភេទ​មួយ​ទៀត​គឺ​ឫស​ដូង​បាត​ខាង​ក្រៅ។ រោគសញ្ញា​របស់​ជំងឺ​រួមមាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​បន្ទោរ​បង់ និង​មាន​អារម្មណ៍​ថាចង់​​បន្ទោរ​បង់​ទៀត​ក្រោយ​ពី​បន្ទោរ​បង់​ហើយ។ វេជ្ជបណ្ឌិត Meheshinder Singh អ្នក​ពិគ្រោះ​ជំងឺ​ទូទៅ និង​អ្នក​ជំនាញ​វះកាត់​ពោះវៀន​ធំ​នៅ​មន្ទីរ​ពេទ្យ​ Pantai ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​មិន​ឲ្យ​លេង​ពពួក​គ្រឿង​អេឡិតត្រូនិច​ ជាពិសេស​ទូរសព្ទ​ដៃ​ពេល​ចូល​បង្គន់​ឡើយ។ ប៉ុន្តែ​នេះ​អាច​នឹង​មាន​លំបាក​សម្រាប់​ក្មេងៗ​ជំនាន់​នេះ។ ចំណែក​វេជ្ជបណ្ឌិត Sarah Jarvis ឯកទេស​ជំងឺ​ទូទៅ​ និង​ជា​ប្រធាន​គេហទំព័រ Patient.info ក៏​បាន​លើក​ឡើង​ដែរ​​ថា​ដើម្បី​ចៀសវាង​ជំងឺ​ឫស​ដូង​បាត​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​ការ​លេង​ទូរសព្ទ​ពេល​ចូល​បង្គន់។


បញ្ហាផ្លូវចិត្តផ្សេងទៀត

កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ឲ្យ​តែ​មាន​រឿង​ពិបាក​ចិត្ត មិន​សូវ​ជា​ចង់​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ទេ កុំ​ថា​ឡើយ​ទៅ​រក​ពេទ្យ សុខ​ចិត្ត​លាក់​រហូត​ទាល់​ក្លាយ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន។ អ៊ីចឹង​ហើយ គ្រូពេទ្យ​ជំនាញ​ប្រាប់​ថា គួរ​យក​ចិត្ត​ទុក​ដាក់​ផ្លូវ​អារម្មណ៍​បន្តិច​ទៅ កុំ​ឲ្យ​ហួស​ពេល​ទាន់។ កើតជំងឺផ្លូវចិត្តកម្រិតណាទើបគួរទៅជួបពេទ្យជំនាញចិត្តសាស្ត្រ? បើ​តាម​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យ​ដឹង​ថា មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​សុខភាព​មាន​បញ្ហា។ ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា គួរ​ណា​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្តង/ឆ្នាំ ព្រោះ​ពេល​ខ្លះ​យើង​គិត​ថា មិន​អី​ទេ គ្មាន​ស្ដ្រេស គ្មាន​អី​ផង អត់​ដឹង​ពិនិត្យ​បាន​ប្រយោជន៍​អី តែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កើត​ជំងឺ​ផ្លូវ​អារម្មណ៍ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​យើង​ដែរ​ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល ឈឺ​ក្រពះ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ។ល។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ពាក្យ​ថា វិបត្តិ​ផ្លូវ​ចិត្ត​មិន​ចាំ​បាច់​ទាល់​តែ​គិត​ដល់​ការ​ធ្វើ​អត្ត​ឃាត​ទើប​មក​ជួប​ពេទ្យ​ទេ តែ​ដោយ​សារ​ ​ពល​រដ្ឋ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​សុខភាព​ផ្លូវ​ចិត្ត ទើប​ធ្វើ​ឲ្យ​មាន​រឿង​អី​សុខ​ចិត្ត​លាក់​រហូត​ទ្រាំ​លែង​បាន កើត​ជា​រឿង​ធំ​ចឹង​ទៅ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា លោក​បន្ត​ថា ការ​ដែល​ប្រាប់​រឿង​រ៉ាវពិបាក​ចិត្ត​ទៅ​កាន់​អ្នក​ដទៃ​គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​ទេ ព្រោះ​មាន​មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​ដែល​ទៅ​និយាយ​រឿង​ដែល​មាន​ក្នុង​ចិត្ត​ទៅ​ប្រាប់​អ្នក​ផ្សេង​គឺ​ជា​ភាព​ទន់​ខ្សោយ ហើយ​បើ​ទៅ​រក​ពេទ្យ​ទៀត អាច​រង​ការ​រិះ​គន់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ឬ​ខ្លាច​គេ​ថា​មនុស្ស​ឆ្កួត។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ទោះ​បែប​នេះ​ក៏​ដោយ ក៏​ត្រូវ​សង្កេត​មើល​អារម្មណ៍​របស់​យើង​ឲ្យ​ដិត​ដល់ ហើយ​បើ​ឃើញ​មាន​គំនិត​មិន​ប្រក្រតី​ណា​មួយ គួរ​ស្វែង​រក​ជំនួយ មិន​ថា​ពី​គ្រូពេទ្យ​ជំនាញ ឬ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​ទេ ដើម្បី​ជួយ​រំដោះ​បញ្ហា​ដែល​មាន​ក្នុង​ចិត្ត មុន​ពេល​វា​បង្ក​ជា​ហេតុ​ការណ៍​អាក្រក់​មិន​ចង់​មាន។   ស្វែងយល់ពីបញ្ហាផ្លូវចិត្តផ្សេងទៀត៖ […]


វិធីបំបាត់ស្ត្រេស

ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?

នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ឥឡូវ​នេះ ម្នាក់ៗ​ងាយ​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ដោយ​សារ​ការ​ស្រ្តេស​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត ទាំង​ការងារ ការ​សិក្សា។ល។ ដូច​នេះ​ហើយ យើង​ត្រូវ​ចេះ​រក​វិធី​ទប់​ទល់​នឹង​អារម្មណ៍​ពេល​មាន​សម្ពាធ​ទើប​ល្អ ចៀស​វាង​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង។ បញ្ហា​នេះ វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​វិកល​វិទ្យា​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ទល់​នឹង​ភាព​តាន​តឹង​គឺ​មាន​ច្រើន​តាម​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ដូច​ជា ការ​លំហាត់​ប្រាណ ដើរ​លេង ស្ដាប់​បទ​ចម្រៀង ជួបជុំ​មិត្តភក្ដិ។ "និយាយ​ទៅ អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្បើយ គេ​ហៅ​ថា ការ​គ្រប់​គ្រង​ភាព​តាន​តឹង ឬ stress management។ ជាទូទៅ ការ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ​គឺ​អាស្រ័យ​ទៅ​លើ​ជម្រើស​នៃ​​សកម្មភាព​ដែល​បុគ្គល​នោះ​ធ្វើ​ដើម្បី​បំបាត់​ភាព​តាន​តឹង​ដែល​មាន​នៅ​ក្នុង​ខ្លួន"។ លោក​បន្ត​ថា ក្នុង​ចំណោម​វិធី​ទាំង​នេះ​ ​មួយ​ណា​ក៏​ល្អ​ដែរ ឲ្យ​តែ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​បុគ្គល​នោះ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើបុគ្គល​ដែល​កំពុង​តែ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង ស្ត្រេស​នៅ​ក្នុង​ខួរ​ក្បាល​ច្រើន ហើយ​ជ្រើស​រើស​យក​ការ​ផឹក​ស្រា ជក់​បារី ឬ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​ឲ្យ​សប្បាយ បំបាត់​ភាព​ធុញ​ថប់​គឺ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ។ ក្នុង​ករណី​ដែល​ផ្ទុក​ភាព​តាន​តឹង​ច្រើន​ពេក​នៅក្នុង​ខ្លួន ហើយ​ទោះ​ខំ​ប្រឹង​ហាត់​ប្រាណ ឬ​ដើរ​លេង​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ធូរ​ស្រាល​ចិត្ត​ឡើង​វិញ​ទេ​នោះ គួរ​ណា​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ ដើម្បី​ពិគ្រោះ​រក​មធ្យោបាយ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន ចៀសវាង​វា​ក្លាយ​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​អាច​គិត​ដើរ​ផ្លូវ​អាក្រក់។


បញ្ហាផ្លូវចិត្តផ្សេងទៀត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

មនុស្ស​មួយ​ចំនួន​តែង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​មែន​ទែន មួយ​នាទី​សប្បាយ មួយ​នាទី​ទៀត​ទៅ​ជា​ពិបាក​ចិត្ត ស្រពោន​អារម្មណ៍​បាន​មួយ​រំពេច។ បើ​តាម​ក្បួន​ពេទ្យ​ជំនាញ ​ទាំង​នេះ​មិន​មែន​ជា​សញ្ញា​ធម្មតា​ទេ វា​អាច​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​ផ្នែក​វិកល​វិទ្យា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង​អារម្មណ៍​ដែរ។"កាល​ណា​ដែល​បុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត ដាច់​ខាត​គឺ​មាន​អាការៈ​បែប​នេះ ជួន​សប្បាយ ជួន​យំ ជួយ​ភ័យ ព្រួយ​អ៊ី​ហ្នឹង"។ លើស​ពី​នេះ គ្រូពេទ្យ​ឯក​ទេស​វិកល​វិទ្យា​រូប​នេះបាន​ពន្យល់​ថា ឲ្យ​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​មែន​មាន​តែ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​ទេ នៅ​មាន​ចង្កោម​សញ្ញា​មួយ​ចំនួន​ដែល​រួម​ផ្សំ​ទៀត​ដូច​ជា៖ - គេង​មិន​លក់ - អស់​កម្លាំង ល្វើយៗ - គិត​ច្រើន ស្រ្តេស - វង្វេងវង្វាន់។ ពេល​ខ្លះ វា​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ឈឺ​ក្រពះ ឈឺ​ក្បាល ឈឺ​ខ្នង ឬ​ឈឺ​ចុក​ចាប់​កន្លែង​ណា​មួយ​ដោយ​មិន​ដឹង​មូល​ហេតុ។ កត្តា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​សព្វ​ថ្ងៃ​នេះ ប្រឈម​នឹង​អាការៈ​បែប​នេះ​ច្រើន​ គឺ​អាស្រ័យ​ទៅ​លើវិបត្តិ​គ្រួសារ វិបត្តិ​សេដ្ឋកិច្ច ឬ​បរាជ័យ​នៅ​ក្នុង​កិច្ច​ការ​អ្វី​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​មាន​គំនិត​មិន​ល្អ គិត​ចង់​ធ្វើ​បាប​ខ្លួន​ឯង ឬ​គិត​ចង់​សម្លាប់​ខ្លួន​ក៏​ថា​បាន។ លោក​វេជ្ជបណ្ឌិតបន្ត​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ បញ្ហា​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ដូច​នេះ​ហើយ បើ​គិត​ថា​ខ្លួន​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គួរ​រក​អ្នក​ចែក​រំលែក​រឿង​រ៉ាវ ឬ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ជួយ​សម្រួល​បញ្ហា​ឲ្យ​បាន​ធូរ​ស្បើយ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ