សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ​ក៏ជួយសុខភាពខួរក្បាលដែរ

ដើរ​​កម្សាន្ត​តាម​ទី​កន្លែង​ធម្មជាតិ​​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​​ ជា​ទំនោរ​ថ្មី​​ទៅ​ហើយ​សម្រាប់​គ្នា​យើង។ ការ​ដើរ​កម្សាន្តជាមួយ​ធម្មជាតិ​មិន​ត្រឹម​តែ​​ជា​ការ​កម្សាន្ត​ លំហែ​អារម្មណ៍​ សម្រាក​កាយ​ប៉ុណ្ណោះទេ ក្រៅពីនោះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​ស្រស់​ស្អាត​​នោះ ក៏នឹង​​ជួយ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឱ្យ​ប្រសើរ​ផង​ដែរ​ នេះ​បើ​ផ្អែក​តាម​លទ្ធ​​ផលរបស់​ក្រុម​អ្នក​ស្រាវជ្រាវ​យក​មក​បង្ហាញ​។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​​​ចំនួន​ពីរ​ផ្សេង​​គ្នា បាន​បង្ហាញ​​ចេញ​នូវ​លទ្ធផល​ដូច​គ្នា​ថា ការ​ដើរ​លេង​តាម​ទី​កន្លែង​ធម្មជាតិ​​ មិន​​ថា​​ព្រៃ​​ភ្នំ ទឹក​​ជ្រោះ​​នានា ពិត​ជា​ជួយ​សុខភាព​​ខួរ​ក្បាល​បាន​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ លទ្ធផល​ស្រាវជ្រាវ​របស់​​ក្រុម​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ​​លោក​​សាស្រ្តាចារ្យ​ Greg Bratman ដែល​​បាន​​ធ្វើ​​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣៨​នាក់។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ ត្រូវ​បាន​ស្កេន​ខួរ​ក្បាល​​​ពិនិត្យ​​មើល​កម្រិត​​ស្រេ្តស​ នៅ​មុន និង​ក្រោយ​​ការ​​ដើរ​​កម្សាន្ត​​។ បន្ទាប់​ពី​នោះ ពួក​​គេ​ខ្លះ​ត្រូវ​បាន​​​ឱ្យ​ជ្រើស​រើស​ដើរ​កម្សាន្ត​តាម​​​ចំណូល​​ចិត្ត​ ដោយ​​មាន​​ក្រុម​ខ្លះ ទៅ​តាម​តំបន់​​ធម្មជាតិ ព្រៃ​ភ្នំ ដែល​មាន​ដើម​ឈើ​ធំ​ៗ ទឹក​ជ្រោះ តំបន់​សមុទ្រ​ នៅ​ក្នុង​រយៈ​​ពេល​​៩០​​នាទី និង​អ្នក​​មួយ​​ចំនួន​​ទៀត​ ទៅ​ដើរ​លេង​នៅ​តាម​តំបន់​ទី​ប្រជុំ​ជន​មមា​ញឹក​នៅ​​តាម​​ទី​ក្រុង​​។ អត្ថបទពាក់ព័ន្ធ៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង នៅ​ក្រោយ​ពេល​ដំណើរ​កម្សាន្ត​រួច លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​ទី​​កន្លែងធម្មជាតិ គឺ​​មិន​​គ្រាន់​​តែ​មាន​​កម្រិត​​អារម្មណ៍​​តាន​តឹង​ធ្លាក់​ចុះ​ទាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ថយ​នូវ​អារម្មណ៍​ក្រៀម​ក្រំ សោក​ស្តាយ និង​​តប់​​ប្រមល់​ ព្រម​ទាំង​​ឃើញ​​ថា​​ខួរ​ក្បាល​​មាន​​ភាព​​ស្រស់​ថ្លា​ឡើង​​វិញ​។ លទ្ធផល​នេះ​ គឺ​​ល្អ​ជាង​ បើ​ប្រៀប​នឹង​អ្នក​ដើរ​កម្សាន្ត​តាម​ទី​ប្រជុំ​ជន​​ក្នុង​​ទី​​ក្រុង​​។ លើស​​ពី​​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​​ដដែល​​ក៏​​បាន​​បន្ថែម​​ថា​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុតឡើយ​​ពី​អារម្មណ៍​សោក​សៅ​ ហើយ​ជា​រើយ​ៗ​កើត​មាន​ពេល​ដែល​ជីវិតរបស់​យើង​​ជួប​ការ​ពិបាកហើយ​អារម្មណ៍​ពិបាក​ចិត្ដ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​មួយ​រយៈ​ក្រោយ​មក​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ នៅ​បន្ត​មាន​អារម្មណ៍​ពិបាក​ចិត្ដ​ក្នុង​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​នោះក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​អ្នកទាំងនោះ​ទៀត​ផង​។ អារម្មណ៍​បែបនេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​​មិនអាច​ធ្វើ​ការ ឬ​គេង​បាន ហើយ​មាន​ពេល​ខ្លះ អ្នកជួប​បញ្ហានេះ​គិត​ថា​ខ្លួនឯង​មិន​មាន​តម្លៃ។ អារម្មណ៍​ទាំង​អស់​នេះ​ អាច​ជា​សញ្ញា​ដំបូងនៃ​ជំងឺ​បាក់​ទឹក​ចិត្ដ។ អត្ថបទពាក់ព័ន្ធ៖ កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម ១- រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ រោគ​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ដ​ ដែល​យើង​ឃើញ​ញឹក​ញាប់​ជាង​គេ​មាន​ដូច​ជា៖ – អារម្មណ៍​មួម៉ៅ – គិត​ថា​​គ្មាន​អ្វី​នៅ​សេស​សល់​ក្នុង​ខ្លួន – លែង​ចង់​ធ្វើ​អ្វី​ដែលខ្លួន​ធ្លាប់​ចូល​ចិត្ដ – ឡើង ឬ​ស្រក​គីឡូ​ខុស​ធម្មតា – មាន​បញ្ហា​ដំណេក អាច​គេង​មិន​គ្រប់ ឬ​គេង​ច្រើន​ពេក – អារម្មណ៍​ឆេវ​ឆាវ – អស់​កម្លាំង – មាន​វិប្បដិសារី​ដោយ​គ្មាន​មូលហេតុ – ប៉ះ​ពាល់​ដល់​ស្មារតីដូចជា ពិបាក​ផ្ចង់​អារម្មណ៍ ឬ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដ – ធ្លាប់​គិត​ដល់ ឬ​ព្យាយាម​សម្លាប់​ខ្លួន អត្ថបទពាក់ព័ន្ធ: ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន ២- កត្តាប្រឈមមុខជាមួយជំងឺបាក់ទឹកចិត្ដ ជំងឺ​បាក់​ទឹក​ចិត្ដ​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា។ ជំងឺនេះកើត​លើ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ និង​សញ្ជាតិ។ ប៉ុន្តែ​​មាន​កត្ដា​មួយ​ចំនួន អាច​ឲ្យ​យើង​​ងាយ​កើត​ជំងឺ​នេះ​ជាង​អ្នក​ដទៃ មាន​ដូច​ជា៖ – ធ្លាប់​រង​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ដ​កាល​ពី​នៅ​តូច – មិន​សូវ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង – មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ ឬ​ជំងឺ​ផ្លូវ​ចិត្ដ​ណាមួយ​ផ្សេង – ធ្លាប់​ប្រើ​សារធាតុ​ញៀន – […]


វិធីបំបាត់ស្ត្រេស

វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

ស្រ្តេស​ ​អារម្មណ៍​អន្ទះ​អន្ទែង​ជា​រឿង​គេច​មិន​ផុត ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ និង​ត្រឡប់​ទៅ​រក​ភាព​ស្រស់​ថ្លា​វិញ​​បាន។ មាន​វិធី​ជា​ច្រើន ដែល​​​អាច​ប្រើ​ប្រាស់​បាន​ពី​ការ​ណែ​នាំ​នៃ​អ្នក​ជំនាញ​សុខភាព​ ដោយ​ឡែក​ ខាង​ក្រោម​នេះ ជា​​​វិធី​សាមញ្ញ​ៗដែល​គ្នា​យើង​ខ្លះ​ធ្លាប់​ធ្វើ ហើយ​​ងាយ​ស្រួល​ចាំអាច​​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ដើម្បី​បំបាត់​ភាព​ស្ត្រេស​ និង​អារម្មណ៍​ធុញ​ថប់ អន្ទះ​អន្ទែង​ទាំង​នោះ​បាន។​ ១. រក​ពេល​គេង​យប់​​ឱ្យ​បាន​គ្រប់​គ្រាន់​ នេះ​ជា​វិធី​សាមញ្ញ​ដែល​អាច​យក​ថាម​ពល​ជួយ​ឱ្យ​រាង​កាយ​យើង​​បាន​ស្រស់​ថ្លា​ឡើង​វិញ​។ ផ្អែក​តាម​​លទ្ធ​ផល​សិក្សា​ជា​ច្រើន ក៏​បង្ហាញ​ដែរ​ថា ទម្លាប់​ចូល​គេង​ទៀង​ទាត់​ម៉ោង គឺ​ពិត​ជា​រឿង​សំខាន់​​សម្រាប់​សុខភាព​រាង​កាយ​ទាំង​មូល ដូច​នេះ​យើង​អាច​លៃ​លកផ្ដល់អាទិភាព​លើ​ការ​​គេងឲ្យ​បាន​​ទៀង​ម៉ោង​​ ដើម្បី​សុខភាព​របស់​យើង។ អត្ថបទ​ពាក់​ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… ២. ច្នៃ​ប្រឌិត​សកម្មភាព​ថ្មី​ៗ ភាព​ច្នៃ​ប្រឌិត​ ពុំ​​មែន​សម្តៅ​លើ​​តែ​អ្នក​សិល្បៈ​ ដូច​ជា​អ្នក​រចនា ឬ​​វិចិត្រករ​នោះ​ទេ គឺ​រួម​ទាំង​​សកម្មភាព​ថ្មី​ៗ​មួយ​ចំនួន​ ដែល​​ជា​ការ​ច្នៃ​ប្រឌិត​ខុស​ពី​របៀប​មុន​ៗ និង​​ជា​វិធី​ប្រសើរ​។ សកម្មភាព​ទាំង​នោះ​​អាច​មាន​ដូច​ជា ការ​រៀប​​ចំការចម្អិត​​ម្ហូប​បែប​ថ្មី​ ការ​រៀប​ចំ​សួន​ឱ្យ​ប្លែក​ជា​មុន ឬ​ការ​ទៅ​រាំ​​ Freestyle ឬ​ទៅ​​ធ្វើ​ដំណើ​រ​កម្សាន្ត​នៅ​ទី​​កន្លែង​ថ្មី​ៗ​​ជា​ដើម ដែល​យើង​សុទ្ធ​សឹង​នាំ​អារម្មណ៍​ជួប​ទិដ្ឋភាព​​ប្លែកៗ​ និង​ខួរ​ក្បាល​បាន​ស្រស់​ថ្លា​ប្រសើរ​ឡើង​វិញ​។ ៣. ធ្វើ​លំហាត់​ប្រាណ​ គ្នា​យើង​ខ្លះ​​​អាច​ធ្លាប់​ដឹង​ហើយ​ថា លំហាត់​ប្រាណ​បាន​ជួយ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ ព្រម​ទាំង​បណ្តេញ​ជា​តិ​ពុល​ពី​រាង​កាយ។ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ នៅ​ពេល​ហាត់​ប្រាណ អ័រម៉ូន​ Endorphins និង​បញ្ចេញ​ពី​ខួរ​ក្បាល ដែល​​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​បាន​ធូរ​ស្បើយ​​ពី​ស្រ្តេស និង​​ទទួល​​​បាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​ បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់ ៤. […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

មាន​សញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្ស​មានកម្លាំងចិត្ត និងស្មារតីរឹងមាំ

វិន័យ​ក្នុង​ការ​រស់​នៅ ដែល​​ផ្សំ​ដោយ​​​ការ​ព្យាយាម អត់​ធន់ នឹង​នាំ​ឱ្យ​មនុស្ស​​យើងខិត​ទៅ​រក​ក្តី​ស្រមៃ និង​ភាព​ជោគ​ជ័យ​ដែល​ខ្លួន​ប្រាថ្នា។ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ជា​ច្រើន​បាន​លើក​ឡើង​រួម​គ្នា​នូវ​ចំណុច​រួម​មួយ​ចំនួនដែល​សម្គាល់​ទៅ​ប្រភេទ​មនុស្ស​ មាន​ស្មារតី និង​ទឹក​ចិត្ត​ខ្លាំង​ មិន​ចុះ​ចាញ់​ឧបសគ្គ ដើម្បី​ដើរ​ទៅ​រក​គោល​ដៅ​ជោគ​ជ័យ​របស់​ពួ​ក​គេ។ អុីចឹង​គ្នា​យើង​មាន​ចូល​ចំណុច​មួយ​ណា​ដែរ​? ១. សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍ និង​​ហេតុផល អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​បាន​​លើក​ឡើង​ថា អ្នក​ដែល​​មាន​​វិន័យ​ខ្លាំង​​លើ​​ខ្លួន​ឯង​ពុំ​មែន​គ្មាន​អារម្មណ៍​​ គ្មាន​ទឹក​ចិត្ត​ ទៅ​លើ​សកម្មភាព​​រស់​នៅ​របស់​ខ្លួន​នោះ​​ទេ ប៉ុន្តែ​​អ្នកទាំងនោះ​​មាន​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ ពោល​គឺ​បែង​ចែក​ថា នៅ​ពេល​ណា​ត្រូវ​ប្រើ​អារម្មណ៍​ផ្សារ​ភ្ជាប់​ទៅ​នឹង​គំនិត​​ហេតុ​ផល​ត្រឹម​ត្រូវ ដែល​នាំ​ឱ្យ​ការ​សម្រេច​ចិត្ត​​​​​របស់​ពួក​គេ​ច្រើន​ជោគ​ជ័យ​។ ចំណុច​នេះ​មាន​ន័យ​ថា អ្នកទាំងនោះ​​​ចេះ​បែង​ចែក ​ប្រើ​​អារម្មណ៍​ និង​ហេតុផល​បញ្ចូល​គ្នាលើ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ​។​​ អត្ថបទពាក់​ព័ន្ធ៖ ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ ២. ដឹង​​ច្បាស់​ និង​ទទួល​ស្គាល់​ភាព​​ខ្សោយ​របស់​ខ្លួន​ ផ្អែក​តាម​ការ​សិក្សា អ្នក​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង​ទទួល​​ស្គាល់ និង​ដឹង​ច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​​នៅ​តែ​ជា​ភាព​ខ្លាំង​នោះ​ គឺ​ការ​មិន​បោះ​បង់​នូវ​​ការ​ព្យាយាម​ និង​សាក​ល្បង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​។ ដូច​នេះ គេ​អាច​សម្គាល់​​ក្នុង​ជីវភាព​​រស់​នៅ​ឃើញ​ថា មនុស្ស​ប្រភេទ​នេះ ច្រើន​​ហ្វឹក​ហាត់​ខ្លួន​ប្រឈម​នឹង​បញ្ហា​​ផ្សេង​ៗ​។ ៣. ប្រឈម​ នឹង​ភាព​បរាជ័យ​បាន អ្នកចិត្ត​សាស្រ្តអាច​សម្គាល់​ឃើញ​ថា អ្នក​​ដែល​​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង ការជួបប្រទះនឹងការ​បរាជ័យ​មួយ​ចំនួន​​មិន​បាន​បង្អាក់​ជំហាន​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​​របស់​ពួក​គេ​​​នោះ​ទេ។ អ្នក​ទាំង​នោះ​​ច្រើន​ប្រឈម និង​​កែច្នៃបញ្ហា​ កែប្រែ​ភាព​បរាជ័យ​ទាំង​នោះ​ទៅ​ជាផ្លូវមួយ​ឈាន​ទៅ​រក​ដំណោះ​ស្រាយបាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ ​​​​​ទាំង​​នេះ គឺ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​ខ្លួន ដែល​​កើត​មាន​ចំពោះ​​អ្នក​មាន​​ផ្លូវ​ចិត្ត និង​ស្មារតី​​ខ្លាំង​។ អត្ថបទពាក់​ព័ន្ធ៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត ពីសមាធិ និងយ៉ូហ្គា វិធីសាស្ត្រពិសេសជួយ​ឲ្យ​​មានទំនុក​ចិត្ត​ខ្ពស់ […]


ទំនាក់ទំនងល្អ

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

និយាយ​រអ៊ូ​ៗ ជា​មួយ​ខ្លួន​ឯង គ្នា​យើង​ខ្លះ​អាច​​ធ្លាប់​ធ្វើ​បែប​នេះ តើ​វា​ជា​ទម្លាប់​មិន​ល្អ​ឬ​ទេ? ប៉ុន្តែ​​តាម​រយៈ​អ្នក​​សិក្សា​ចិត្តសាស្រ្ត​ជា​ច្រើន​បាន​បង្ហាញ​​នូវ​ហេតុ​ផល​វិជ្ជមាន​ដូច​ៗ​គ្នាថា អ្នក​ដែល​ចូល​ចិត្ត​និយាយ​ជា​មួយ​ខ្លួន​ឯង​នោះគឺ​ជា​មនុស្ស​ឆ្លាត​​។ ១. បង្កើន​សមត្ថភាព​ខួរ​ក្បាល នៅ​ពេល​មួយ​​ដែល​នរណា​ម្នាក់និយាយ​ទៅ​កាន់​ខ្លួន​ឯង និយាយ​ជា​មួយ​ខ្លួន​ឯង វា​នឹង​ជួយ​ឱ្យ​មនុស្ស​នោះ​ផ្ចង់​អារម្មណ៍ និង​ស្មារតី​​ផ្តោត​ទៅ​លើ​កិច្ច​ការ​ងារ​សំខាន់​​​ណា​មួយ​។ ក្រៅ​តែ​ពី​នោះ​ សកម្មភាព​នោះ នឹង​បង្កើន​សមត្ថភាព​ ជំនាញ​ស្វែង​យល់​របស់​ពួក​គេ។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​ ដោយ​អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​​អាមេរិកាំង​​ពីរ​រូប​គឺ​លោក Gary Lupyan និង​លោក Daniel Swingley នៃ​សាកលវិទ្យាល័យ Wisconsin-Madison និង​សាកល​វិទ្យាល័យ Pennsylvania បាន​លើក​ឡើង​ថា មនុស្ស​​​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ញឹក​ញាប់ ក៏​អាច​ជួយ​ឱ្យ​ពួក​គេ​ឆាប់​នឹក​រក​ឃើញ​របស់​ដែល​ពួក​គេ​បាន​បាត់ ត្រឡប់​មក​វិញ​ផង​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ ២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ ២. បង្កើន​​ការ​ចង​ចាំ នៅ​ពេល​ខ្លះ ការ​និយាយ​ឮ​ៗ​​ជា​មួយ​ខ្លួន​ឯង នឹង​ជួយ​ដាស់​តឿន​ឱ្យ​មនុស្ស​​យើងចង​ចាំ​​នូវ​អ្វី​មួយ​បើ​ប្រៀប​នឹង​អារម្មណ៍​គិត​​តែ​ក្នុង​ចិត្ត (និយាយ​ក្នុង​ចិត្ត)។ ទម្លាប់​និយាយ​ជា​មួយ​ខ្លួន​ឯងពេល​ខ្លះនឹង​​ធ្វើ​ឱ្យ​គេ​ឮ​សំឡេង​​ខ្លួ​ន​ឯង​ប្រាប់​មក​​កាន់​ខ្លួន​ឯង​ផ្ទាល់ ដោយ​ពុំ​ចាំ​បាច់​ព្យាយាម​នឹក​ឱ្យ​ឃើញ​អ្វី​មួយ​។ អត្ថបទ​ពាក់​ព័ន្ធ៖ អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ដែលស្រីៗគួរដឹង ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត” ៣. ជា​ការ​ហ្វឹក​ហាត់​និយាយ​ បើ​​សិន​នរណា​ម្នាក់ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​មួយ​ទៅ​សម្ភាសការងារ ការ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ផ្ទាល់ នឹង​ជួយ​ឱ្យ​អ្នកទាំង​នោះ​​ចេះ​រៀប​ពាក្យ​​​ក្នុង​ការ​និយាយ និង​បាន​ហ្វឹក​ហាត់​សម​ជា​មុន​ផង​​ដែរ។ ការ​និយាយ​ឮ​ៗ​ឱ្យ​ខ្លួន​ផ្ទាល់​ស្តាប់ […]


ទំនាក់ទំនងល្អ

សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

អារម្មណ៍​​ជ្រាល​ជ្រៅ​ជាប់​​ជំពាក់​នឹង​​មនុស្ស​ម្នាក់ ដែល​ខ្លួន​ស្រលាញ់​ខ្លាំង អាច​ធ្វើ​ឱ្យ​គ្នា​យើង​ខ្លះ​ពិបាក​ទាំង​ចិត្ត ហើយ​ពេល​ខ្លះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​រាង​កាយ​​ថែម​ទៀត​ផង​ដែរ។ ពិត​ណាស់​ថា​ ស្នេហា​ជា​ចំណែក​មួយ​នៃ​ជីវិត ប៉ុន្តែ​ពេល​​ខ្លះ​ បើមានអារម្មណ៍​ជ្រាល​ជ្រៅ​ខ្លាំងពេក​នឹង​អាច​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ ទោះ​​​នេះ​ជា​រឿង​ធម្មតា​ទូ​ទៅ តែ​​ក្រុម​​អ្នក​ចិត្ត​សាស្រ្ត ក៏​បាន​ចែក​រំលែក​​ជា​គន្លឹះ​​មួយ​ចំនួន ដែល​​អាច​យក​​ជ័យ​ជម្នះ​នឹង​បញ្ហា​នោះ​​​បាន​៖ ១. ហ្វឹក​ហាត់​ទម្លាប់​ឈប់​គិត​ពី​គេ កាន់​តែ​មើល​ឃើញ​រូប​គេ ខួរ​ក្បាល​នឹង​កាន់​តែ​ជ្រាល​ជ្រៅ​ខ្លាំង​គិត​ពី​មនុស្ស​ដែល​យើង​​ស្រឡាញ់​នោះ​។ ជម្រើស​ល្អ​មួយ​គឺ ព្យាយាម​​មិន​មើល​ពី​សកម្មភាព ពី​ទង្វើ​របស់​គេ ជា​ឧទាហរណ៍​ យើង​​អាច​លុប​លេខ​ទូរសព្ទ​ Email ឬ​​ Block បណ្តាញ​សង្គម Facebook Instagram ឬ​ពេល​ខ្លះ​របស់​​អ្វី​ផ្សេង​ៗ​ទាំង​អស់​ដែល​ទាក់​ទង​ពី​គេ​ ​បំភ្លេច​រូប​គេ​ និង​ដើម្បី​ខ្លួន​ឯង​។ អត្ថបទពាក់ព័ន្ធ: ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន ២. រក​មិត្ត​ភក្តិ​​ទុក​ចិត្ត​ឲ្យ​ជួយ​​រំលឹក​ពេលយើងនឹកដល់​គេ ប្រាប់​​មិត្តភក្តិ​ជិតស្និទ្ធ​ ឱ្យ​ជួយ​ពេល​ណា​យើង​សញ្ជឹង​គិត​ពី​​គេ ឱ្យ​មិត្តភក្តិ​ជួយ​ដាស់​តឿន​​យើង​​ពេល​ឮ​ពី​ឈ្មោះ​គេ ហើយ​ត្រឡប់​មក​​ស្រឡាញ់ និង​គិត​​ពី​​ខ្លួន​ឯង​ផ្ទាល់​វិញ។ ៣. រក​​អ្វី​​ៗ​មក​ធ្វើ​ឱ្យ​រវល់ និង​មាន​ប្រយោជន៍​ យើងអាច​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃផ្តល់​​ឱ្យ​មនុស្ស​ដែល​ស្រលាញ់​របស់យើង មាន​ឪពុក​ម្តាយ បង​ប្អូន ឬ​ក្មេង​ៗ​ដែល​​ជួប​ស្ថានភាព​លំបាក​ជាងយើង​។ បន្ថែម​ពី​នោះ យើង​អាច​រក​ការងារ​ណា​ធ្វើ​ដើម្បី​​កុំ​ឱ្យ​ទំនេរ​នឹក​ដល់​គេ នោះ​នឹង​អាច​បន្ថយ​ការ​នឹក​បាន​ខ្លះ។ ជា​មួយ​គ្នា​នោះ យើង​ក៏​អាច​ស្តាប់​ឃ្លា​លើក​ទឹក​ចិត្ត និង​​បញ្ចៀស​ការ​ស្តាប់​ចម្រៀង​មនោសញ្ចេតនា ដែល​នាំ​អារម្មណ៍​​នឹក​ទៅ​ដល់​​រូប​គេ​ផង​​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ! មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ ៤. បង្កើ​ត​ភាព​រីក​រាយ​ដល់ខ្លួន​ឯង​ឡើង​វិញ មាន​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​យើង​ជាង​គេ គ្រាន់​តែ​ពេល​ខ្លះ​យើង​​ភ្លេច​ពី​រូប​គេ នោះ​គឺ​រូប​ខ្លួនយើង​ផ្ទាល់​។ ដូច​នេះ​ […]



បញ្ហាផ្លូវចិត្តផ្សេងទៀត

​កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់

​ជំងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​សាហាវ​លាក់​មុខ​មួយ​ក្នុង​សម័យ​នេះ ដែល​មនុស្ស​គ្រប់​វ័យ​អាច​ជួប​ប្រទះ។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise ថា តាម​ការ​សង្កេត​ឃើញ​ឥឡូវ​នេះ យុវវ័យ​ក្មេងៗ​ភាគ​ច្រើន​ដែល​ទទួល​រង​សម្ពាធ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត គឺ​មួយ​ផ្នែក​ធំ​កើត​ឡើង​ដោយ​សារ​កត្តាសង្គម។ លោកថា ជា​ធម្មតាមាន​រឿង​រ៉ាវ​ច្រើន​ណាស់​អាច​កើត​ឡើង​ក្នុងសង្គម ហើយ​យុវវ័យ​ភាគ​ច្រើន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​ទាក់​ទង​នឹង៖ – វិបត្តិគ្រួសារ – វិបត្តិសេដុ្ឋកិច្ច – ការបរាជ័យរឿងអីមួយ។ ជា​ពិសេសយុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា “យុវភាព​ខ្លះ​អត់​ចេះ​ប្រាស្រ័យ​តាម​សង្គម ឬ​ទើប​ចាប់​ផ្ដើម​មាន​បទ​ពិសោធន៍​ថ្មីៗ​ក្នុង​សង្គម ព្រោះ​នៅ​ក្នុង​សង្គម​យើង​មិន​អាច​ជួប​ប្រទះ​តែ​រឿង​សប្បាយ​ៗ ឬ​រឿង​ដែល​យើង​ចង់​​បាន​តាម​ចិត្ត​ទេ វា​តែង​តែ​ជួប​បញ្ហា។ កត្តា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​យុវវ័យ​ខ្លះ​ពិបាក​ទទួល​យក និង​មិន​ដឹង​ថា​គួរ​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​ណា​ទើប​ល្អ ក៏​បណ្តាល​ឲ្យ​ឈាន​ទៅ​ដល់​ការ​គិត​ខ្លី​ក៏​ថា​បាន”។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​ត្រឹម​តែ​យុវវ័យ​ប៉ុណ្ណោះ​ទេ​ដែល​ប្រឈម​នឹង​ជំងឺ​លាក់​មុខ​នេះ សូម្បី​តែ​មនុស្ស​ចាស់ ឬ​កុមារៗ ក៏​អាច​កើត​មាន​ដែរ គ្រាន់តែយុវវ័យ​គឺ​ប្រឈម​នៅ​ជំងឺ​នេះ​ខ្លាំង​ជាង​វ័យ​ផ្សេងៗ​ទៀត។ ដូចនេះ ដើម្បីជួយទៅដល់អ្នកជំងឺនៅ​ក្នុង​ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន ត្រូវស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញាដែលអ្នកជំងឺបង្ហាញចេញមក ហើយត្រូវយកចិត្តទុកដាក់ជាមួយឲ្យបានល្អ ដើម្បីបង្ការរឿងអាក្រក់កើតឡើង។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើមាន​សញ្ញាទាំងនេះ​ បញ្ជាក់​ថាជំងឺបាក់ទឹកចិត្តកំពុងលុក​លុយ​ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន ប្តី​ល្អ​ត្រូវ​ប្រយ័ត្ន! […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ