backup og meta

ក្បាច់​ពិសេសៗអាចប្រើការបាន បើ​ខាងស្រី ឬខាងប្រុស ឈឺចង្កេះ

ក្បាច់​ពិសេសៗអាចប្រើការបាន បើ​ខាងស្រី ឬខាងប្រុស ឈឺចង្កេះ

អារម្មណ៍​នេះ​ គ្នាយើង​ខ្លះ​ប្រហែល​ជា​យល់​ហើយ ចុករោយ ឈឺចង្កេះខ្លាំង ពេល​ខ្លះ​សឹង​តែ​ដេក​មិន​លក់​ក៏​មាន។ ទោះយ៉ាង​ណា ​ឈឺ​ចង្កេះ​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប៉ុន្តែ​មាន​ដឹង​រឿង​សំខាន់​បំផុត ​ចុក​រោយ​ចង្កេះ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​យប់ព្រលប់ (រួចភេទ) ​យើង​ទៀត​ផង។

១- អារម្មណ៍ និងបញ្ហាផ្លូវចិត្ត

ចុក​រោយ​ចង្កេះ អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​រួមភេទ​រអាក់​រអួល ​បាត់​បង់​អារម្មណ៍​សុខ​ស្រួល។ ​​គួរ​និយាយ​​ជា​មួយ​​ដៃ​គូ​ពី​បញ្ហា​នេះ ឲ្យ​យល់​ពី​អារម្មណ៍​ និង​បញ្ហា​យើង​កំពុង​ជួប។ ឈឺ​ចង្កេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួ​ម៉ៅ បាក់​ទឹក​ចិត្ត ព្រោះ​ពិបាក​រាល់​ពេល​ធ្វើ​សកម្ម​ភាព​ផ្សេងៗ ​ក៏​ដូច​ជា​រឿង​លើ​គ្រែ។ ការ​និយាយ​គ្នា​ឲ្យ​បាន​ល្អ ជា​កត្តា​សំខាន់ ព្រោះ​​អាច​ជួយ​ដៃ​គូ​យើង​មិន​មាន​អារម្មណ៍​អន់​ចិត្ត ​ពេល​យើង​បដិសេធ​មិន​រួម​ដំណេក​ម្តងៗ។

[embed-health-tool-heart-rate]

គន្លឹះ​ប៉ុន្មាន​ចំណុច​នេះ ប្រហែល​អាច​ជួយ​គ្នា​យើង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន៖

– អត់​ធ្មត់​ទៅ​វិញ​ទៅ​មក

– បង្កើត​បរិយាកាស​មួយ​ដែល​យល់​ថា​ស្រួល

– ប្រើ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ដើម្បី​បន្ថយ​ចំណង់​ផ្លូវ​ភេទ

– ម៉ាស្សា​ថ្នមៗ ងូត​ ឬ​ត្រាំ​ទឹក​ក្តៅ​ និង​ប្រើ​ថ្នាំ​លាប​បំបាត់​ការ​ឈឺ​ចាប់។​

សូម​ទៅ​ពេទ្យ​ ក្នុង​ករណី​ឈឺ​ខ្លាំងរហូត​ពិបាក​ទ្រាំ។

រួមភេទ

២- តិចនិករួមភេទសម្រាប់អ្នកឈឺចង្កេះ

គួរ​ប្តូរ​តិចនិក​ថ្មី​ដើម្បី​ជួយ​បង្កើន​អារម្មណ៍​ពេល​រួម​ភេទ និង​មិន​ធ្វើ​ឲ្យ​ចង្កេះ​ឈឺ​ចុក​ចាប់​ខ្លាំង។

ប្រើ​កាយ​វិការ​ណា​បន្ថយ​កម្លាំង​សង្កត់​ទៅ​ឆ្អឹង​ខ្នង​ ​ដូច​ជា​ ​ពត់ទៅ​ក្រោយ ​ឬ​ឈរ​ត្រង់ ជា​តិចនិក​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ បើ​​យើង​មាន​បញ្ហាសឹក ឬខូច​ទ្រនាប់​ឆ្អឹង​កង​ខ្នង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

បើ​ខាង​ប្រុស​ឈឺ​ចង្កេះ​ អាច​ប្រើ​តិចនិក​នៅ​ពី​លើ លើក​ជើង​ខាង​ស្រី​ឡើង​ឲ្យ​ស្មើ​ស្មា រួច​ទ្រោប​ពីលើតែម្តង។ បើ​ខាង​ស្រី​ឈឺ​ចង្កេះ អាច​ប្រើ​តិច​និកឱន​ទៅ​មុខ​ ឬផ្អៀង​ចំណិត​ត្រសក់។ ក្បាច់ពិសេសនេះ ​ជួយ​សម្រួល​ការ​ឈឺ​ចាប់​សម្រាប់​គ្នា​យើង​ស្ទះ​បំពង់​ទឹក​ខួរ​ឆ្អឹង​ខ្នង អាច​បន្ថយ​ទម្ងន់​ដង​ខ្លួនយើង ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។

យ៉ាង​ណា យក​ល្អ​សម្រាប់​ដៃ​គូ​ឈឺ​ចង្កេះ ​គួរ​ទុកឲ្យ​ម្ខាង​ទៀតធ្វើប្រតិបត្តិ​ការ​ក៏​បាន និង​ប្រើ​ខ្នើយ​ ឬ​កន្សែង​មក​ទ្រាប់​ខ្នង ​ចង្កេះ​រឹត​តែ​ល្អ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Back pain and sex. https://www.spine-health.com/conditions/lower-back-pain/back-pain-and-sex. Accessed July 14, 2017

Don’t let low back pain ruin sex. http://www.webmd.com/back-pain/features/sex-and-low-back-pain#1. Accessed July 14, 2017

Sex for bad backs

https://www.science.org/content/article/sex-bad-backs

កំណែ​ប្រែបច្ចុប្បន្ន

24/06/2024

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ផ្លែឈើងាយរកពីរ​ប្រភេទ មាន​ប្រយោជន៍ដល់សកម្មភាពលើគ្រែ

ធាត់ពេក ធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម