ការរួមភេទ គឺបានផ្ដល់នូវអារម្មណ៍ល្អមួយក្នុងឆាកជីវិតរបស់មនុស្សគ្រប់រូប។ អារម្មណ៍រំភើបរីករាយ នៅពេលទទួលបានភាពល្អូកល្អឺនជាមួយប្ដី ឬប្រពន្ធរបស់យើង គឺជាដើមចមនៃសុភមង្គលក្នុងក្រុមគ្រួសារមួយដែរ។ អ្វីដែលយើងទាំងអស់គ្នាមិនធ្លាប់បានដឹង គឺការរួមភេទពិតជាមានផលប្រយោជន៍ដល់ខ្លួនយើងយ៉ាងច្រើន។ ការពិតទៅមានការលើកឡើងថា ការរួមភេទ អាចជួយកាត់បន្ថយការឈឺចាប់ នៃការឈឺក្បាលប្រកាំងបាន។ តើវាជាការពិតមែនឬយ៉ាងណា?
១- លម្អិតពាក់ព័ន្ធជាមួយរឿងលើគ្រែ
បើយោងតាមការសិក្សារបស់លោក Stefan Evers វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទនៅ សាលកវិទ្យាល័យ Münster ក្នុងប្រទេសអាល្លឺម៉ង់បានរកឃើញថា មានអ្នកឈឺក្បាលប្រកាំងយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោម ៣នាក់ មានអារម្មណ៍ធូរស្បើយពីការឈឺក្បាល បន្ទាប់ពីពួកគាត់រួមភេទរួច។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងទាំង៦ ជួយជីវិតលើគ្រែកាន់តែប្រសើរ
- ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ
ការសិក្សាក៏បានពន្យល់ទាក់ទងជាមួយសកម្មភាពផ្លូវភេទ ជួយកាត់បន្ថយការឈឺចាប់តាមរយៈការបញ្ចេញ អង់ដូហ្វ៊ីន ដែលវាជាអ័រម៉ូនពីធម្មជាតិ សម្រាប់បំបាត់ការឈឺចាប់ក្នុងខ្លួន។ ចំពោះអ្នកមានកើតជំងឺឈឺក្បាលប្រកាំងជាច្រើន ជឿថាការរួមភេទជាមួយដៃគូរបស់ខ្លួន ពិតជាជួយកាត់បន្ថយការឈឺក្បាលបានពិតមែន។
២- ការសិក្សាលើអ្នកមានបញ្ហាឈឺក្បាលរាប់ពាន់នាក់
ក្នុងការសិក្សារបស់លោក Evers បានសិក្សាលើអ្នកមានបញ្ហាឈឺក្បាលប្រកាំងចំនួន ៨០០នាក់ និងបន្ថែមជាមួយអ្នកឈឺក្បាល មួយចំហៀងក្បាល (Cluster headache) ចំនួន ២០០នាក់បន្ថែមទៀត ដែលបានស្ទង់មតិពីគំនិតរបស់អ្នកទាំងនោះ ទៅលើទំនាក់ទំនងរវាងការរួមភេទ ជាមួយការកាត់បន្ថយការឈឺក្បាល។ តើលទ្ធផលនឹងចេញមកដូចម្ដេច? គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយ ៦០ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ គឺពិតជាជឿថា ការរួមភេទជួយបំបាត់អាការៈឈឺក្បាលពិតមែន។ ចំណែកឯ ៤០ភាគរយផ្សេងទៀតបានគិតថា ការរួមភេទធ្វើឲ្យអ្នកទាំងនោះឈឺក្បាលកាន់តែខ្លាំងទៅវិញ។ ដូចនេះតើការរួមភេទពិតជួយបំបាត់អាការៈឈឺក្បាល ឬធ្វើឲ្យការឈឺក្បាលកាន់តែធ្ងន់ធ្ងរ?
អត្ថបទពាក់ព័ន្ធ៖
- តើនៅម៉ោងណាខ្លះបុរស ឬស្រ្តីមានអារម្មណ៍ផ្លូវភេទខ្លាំង?
- ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
៣- តើការដល់ចំណុចកំពូលគឺជាអ្នកបំបាត់ការឈឺក្បាលឬយ៉ាងណា?
លោក Alexander Mauskop វេជ្ជបណ្ឌិត និងជាប្រធានវិទ្យាស្ថានជំងឺឈឺក្បាលនៅទីក្រុងញូវយ៉ក បានលើកឡើងថា ការដល់ចំណុចកំពូលពេលរួមភេទ អាចឲ្យមានការបញ្ចេញអង់ដូហ្វ៊ីន ហើយពិតជាជួយកាត់បន្ថយការឈឺចាប់ដោយសារឈឺក្បាលប្រកាំងបានពិតមែន ដោយសារអង់ដូហ្វ៊ីនគឺជាអ័រម៉ូនជួយបំបាត់ការឈឺចាប់ពីធម្មជាតិក្នុងខ្លួនរបស់យើងគ្រប់គ្នា។
ប៉ុន្តែលោកក៏បានលើកឡើងដែរថា អ្នកដែលឈឺក្បាលប្រកាំងភាគច្រើន គឺមិនចូលចិត្ដប៉ះជាមួយពន្លឺភ្លឺខ្លាំង សំឡេង និងឲ្យអ្នកផ្សេងមកប៉ះដងខ្លួននោះទេ។ ដូចនេះទើបវេជ្ជបណ្ឌិតខាងលើបន្ថែមថា ការជ្រើសយកវិធីបំបាត់ឈឺក្បាលប្រកាំង ដោយវិធីរួមភេទ គឺមិនមែនជាជម្រើសល្អប៉ុន្មានទេ។
អត្ថបទពាក់ព័ន្ធ៖
- ពិតអត់! អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?
- ពិតអត់ រួមភេទលើកដំបូង មិនអាចមានផ្ទៃពោះ?
- មូលហេតុនាំឲ្យស្រីៗឈឺចាប់ពេលអីៗ ដល់ថ្នាក់ស្បថលែងចង់បន្ត
សរុបសេចក្ដី
ពិតមែនហើយ ការឈឺក្បាលអាចកាត់បន្ថយដោយសារវត្តមានរបស់ អង់ដូហ្វ៊ីនក្នុងខ្លួនរបស់យើងពិតមែន។ ប៉ុន្តែមនុស្សយើងម្នាក់ៗ គឺមិនដូចគ្នានោះទេ។ ប្រសិនបើការរួមភេទ មិនមានប្រសិទ្ធភាពសម្រាប់យើងទេនោះ យើងអាចសាកល្បងសកម្មភាពដទៃ ដែលអាចជួយបញ្ចេញអង់ដូហ្វ៊ីន មានដូចជា ការហាត់ប្រាណ និងការសើចសប្បាយក៏រាប់បញ្ចូលដែរ។ ប្រសិនបើការរួមភេទពិតជាជួយយើងបានមែន បានន័យថាជីវិតរបស់យើងពិតជាមានន័យ ប្រកបដោយក្ដីសប្បាយរីករាយ។
អត្ថបទពាក់ព័ន្ធ៖
- ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង
- អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ
- មូលហេតុ និងតិចនិក ជួយជីវិតផ្លូវភេទស្រីៗត្រលប់មកវិញ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-ovulation]