backup og meta

ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 07, 2020

    ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ?

    ទោះ​បី​បច្ចុប្បន្ន​យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត​ច្រើន​បែប​ និង​មាន​តម្លៃ​សម​រម្យ​មែន ប៉ុន្តែ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​នេះ​នៅ​តែ​កើត​ឡើង​ជា​រើយ​ៗ ដោយ​សារ​មូលហេតុ​ផ្សេង​ៗ​ដូចជា​មិនបាន​ត្រៀម​ខ្លួន​គ្រប់​គ្រាន់ ឬ​ករណីចៃ​ដន្យ​ណាមួយ​។ ចុះ​បើ​អីៗ​មិន​បាន​​ការពារ​​បែប​នេះ​​ត្រូវ​​ធ្វើ​​ម៉េច​​ខ្លះ​?​

    ១- ថ្នាំបន្ទាន់

    គ្នា​យើង​មានអីៗ​ហើយ​​មិន​បាន​ត្រៀម​ខ្លួន​​មែន​ទេ? កុំ​ទាន់បារម្ភ​ពេក​​អី យើង​មាន​វិធី​ការ​ពារ​ល្អ​មួយ។ វិធី​នេះ​គឺ​ជា​ការ​លេប​ថ្នាំ​អ័រម៉ូន​បន្ទាន់ សម្រាប់​ពន្យារ​កំណើត។ ថ្នាំ​នេះ​ជួយ​ទៅ​បង្ការ​ការ​ទម្លាក់​ស៊ុត​របស់​អូវែ ទប់​ស្កាត់​ការ​ឈាន​ទៅ​បង្ក​កំណើត​លើ​ភ្នាស​ស្បូន ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល៣​ថ្ងៃ​​ គិត​ពីថ្ងៃ​បាន​រួមភេទ​ដែល​មិន​បានការពារ។ យើង​​អាច​ទិញ​ថ្នាំ​នេះ​​បាន​នៅ​តាម​ឱសថ​ស្ថាន។ មានការ​​ណែ​នាំ​ឲ្យ​ស្រី​ៗ គួរ​ទិញ​ថ្នាំ​នេះ​​ទុក​ជាប់​ខ្លួន​ផង​ដែរ​។ ការ​ប្រើថ្នាំនេះ ​ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់ ក្រោយ​ប្រើ​ថ្នាំ​នេះរួច​។

    អត្ថបទពាក់ព័ន្ធ៖

    ២- ធ្វើតេស្តពិនិត្យរកជំងឺកាមរោគ

    បើ​និយាយ​អំពី​ជំងឺ​កាម​រោគ គឺ​យើង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន បន្ទាប់​ពី​ការ​កិច្ចការ​ទាំង​អស់​បាន​ចប់​ហើយ​នោះ។ ប៉ុន្តែ​យើង​​អាចមាន​វិធី​មួយ​ចំនួន ដើម្បី​ស្ដារ​ស្ថាន​ភាព​ដែរ។ បើ​រួមភេទ​មិន​បាន​​ការពារ យើង​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះ​ទឹក​បាយ ប្រមេះទឹកថ្លា ស្វាយ HIV និង​មេរោគ​រលាក​ថ្លើម​ ប្រភេទ B និង C ក្នុង​ចន្លោះ​ពេល ២ សប្ដាហ៍។ មេរោគ​រលាក​ថ្លើម និង​HIV អាច​ប្រើ​រយៈពេល​យូរ​ទម្រាំ​រក​ឃើញ បើ​ទោះ​ធ្វើ​តេស្ត​ឈាម​លើក​ទី១ លទ្ធផល​អវិជ្ជមាន​ក៏​ដោយ ត្រូវ​ធ្វើ​តេស្ត​ឈាម​ក្រោយ ៦ ខែ​បន្ទាប់ ដើម្បី​ឲ្យ​ប្រាកដ។ បើ​យើង​គិត​ថាឆ្លង​មេរោគHIV យើង​អាច​ប្រើ​ថ្នាំ Antiretrovirals ប៉ុន្ដែ​​ករណី​ងាយ​នឹង​ឆ្លង​បំផុត គឺករណី​ចាប់​រំលោភ។

    ៣- សង្ស័យថាមានផ្ទៃពោះ

    ថ្នាំ​លេប​បង្ការ​មាន​កូន​ក្រោយ​រួម​ភេទ មិន​មាន​ប្រសិទ្ធភាព ១០០% ទេ។ មនុស្ស​ស្រី​យើង​​នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​ដដែល ទោះ​ជា​លើប​ថ្នាំ​ហើយ​ក្ដី។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​ប្រែប្រួល​រាង​កាយ ដោយសារ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ អាច​នាំ​ឲ្យ​រដូវ​មិន​ទៀង ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ស្មាន​រឿង​មាន​ផ្ទៃ​ពោះ។ ធ្វើ​តេស្ដ​ពិនិត្យ​ទឹក​នោម ប្រសិន​បើ​រដូវ​នៅ​មិន​ងាយ​មក។ ពេល​​ដែល​​យើង​អាច​ដឹង​មាន​ផ្ទៃ​ពោះ​ឬ​អត់​បាន​លឿន ជួយ​ឲ្យ​យើង​​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​សម្រេច​ចិត្ដ​ថា​គួរ​ធ្វើ​យ៉ាង​ម៉េចទៀត​។

    ៤- អ្វីខ្លះមិនគួរធ្វើ ក្រោយរួមភេទអត់ការពារ?

    មនុស្ស​ស្រី​ភាគច្រើន​ព្យាយាម​លាង​សម្អាត​ប្រដាប់​ភេទ បន្ទាប់ពី​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ ដោយ​​​គិត​ថា​អាច​ជួយ​សម្អាត​ទឹក​កាម និង​មេរោគ​ផ្សេងៗ។ ផ្ទុយ​ទៅ​វិញ​​​ការ​លាង​សម្អាត​នេះ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ឆ្លង​​ជំងឺ​កាមរោគ​នោះ​ទេ។ ការ​បាញ់​ទឹក​លាងសម្អាត គឺ​មិនល្អ​សម្រាប់​ស្ត្រី​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​បាញ់​ទឹក​លាងអាច​បង្ក​គ្រោះថ្នាក់​ឲ្យ​ស្បូន​​របស់​យើង​នាំឲ្យ​​​ឆ្លង​មេរោគ​ ព្រោះ​វា​ធ្វើ​ឲ្យ​​តុល្យភាព​​បាក់តេរី​នៅ​ក្នុង​ស្បូន​ប្រែ​ប្រួល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម