តើជំងឺស្វាយគឺជាអ្វី?
ជំងឺស្វាយ(syphillis)គឺជាជំងឺឆ្លងតាមការរួមភេទ។ ជំងឺនេះបង្កដោយបាក់តេរីឈ្មោះ bacteriumTreponemapallidum។ ការដែលមិនបានព្យាបាលបានត្រឹមត្រូវ ជំងឺស្វាយអាចបណ្ដាលឲ្យមានផលវិបាកដូចជារលាកសន្លាក់ ខូចខួរក្បាល និងពិការភ្នែក។
ជំហានដំបូងក្នុងការចម្លងរោគ
មនុស្សភាគច្រើនឆ្លងជំងឺស្វាយតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំបៅដែលមានលើរាងកាយអ្នកជំងឺ។ ដំបៅទាំងនោះអាចរកឃើញនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ រន្ធគូទ ឬចុងពោះវៀនធំ។ នៅក្នុងករណីខ្លះដំបៅអាចដុះចេញនៅលើមាត់ក៏មាន។ ការចម្លងច្រើនកើតឡើងអំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ តាមមាត់ និងសកម្មភាពរួមភេទផ្សេងទៀត។
តើជំងឺស្វាយអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែរឬទេ?
ដោយសារតែបាក់តេរីដែលបង្កជំងឺស្វាយមិនអាចវាយប្រហារក្រៅពីម្ចាស់ជំងឺបាន ហេតុនេះជំងឺស្វាយមិនអាចចម្លងទៅអ្នកផ្សេងតាមទ្រនាប់បង្គន់ អាងទឹក អាងហែលទឹក ឬដៃទ្វារ នោះទេ។ យើងក៏មិនអាចឆ្លងជំងឺស្វាយតាមការប្រើប្រាស់កន្សែងឬឧបករណ៍ផ្ទះបាយរួមនោះដែរ។
[embed-health-tool-bmi]
តើអ្នកអាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃដែរឬទេ?
ស្ត្រីមានគភ៌អាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃ ដូចនេះហើយការពិនិត្យរកជំងឺស្វាយត្រូវចាំបាច់អំឡុងពេលមកពិនិត្យផ្ទៃពោះលើកដំបូង។ ការធ្វើតេស្តនឹងធ្វើឡើងម្ដងទៀតអំឡុងពេលត្រីមាសទី៣ និងពេលសម្រាល។ ទារកដែលមានម្ដាយមានជំងឺស្វាយគឺមានហានិភ័យស្លាប់ក្នុងផ្ទៃ និងស្លាប់ក្រោយសម្រាល។ ទោះបីជាទារកដែលឆ្លងជំងឺមានជីវិតក៏ដោយ ក៏ទារកទាំងនោះនៅតែត្រូវការ ការព្យាបាលដើម្បីបង្ការផលវិបាកផ្សេងទៀតដែលអាចលេចឡើងនៅសប្ដាហ៍បន្ទាប់។
អត្ថបទពាក់ព័ន្ធ៖
- កន្លែងសម្ងាត់របស់ស្រីៗ ហេតុអីងាយនឹងឆ្លងរោគ?
- កំហុសបច្ចេកទេសប្រុសៗតែងបង្កពេលពាក់ស្រោម ចុងក្រោយនាំគ្នាទឹកភ្នែក
- តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ
- ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- ប្រយ័ត្នអ្នកឧស្សាហ៍រកអីៗក្រៅផ្ទះ! ១ថ្ងៃ មានមនុស្ស ១លាននាក់ ឆ្លងកាមរោគ
- វិធីកាត់បន្ថយហានិភ័យជំងឺម្យ៉ាង ស្រីៗគួរដឹង
តើគួរបង្ការជំងឺស្វាយដោយរបៀបណា?
គ្រប់គ្នាអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយដោយជៀសវាងការរួមភេទជាមួយអ្នកដែលមានជំងឺ។ ប្រសិនបើយើងមិនប្រាកដអំពីស្ថានភាពរបស់ដៃគូទេ ជម្រើសដ៏ល្អបំផុតនោះគឺការប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ទោះយ៉ាងណាប្រសិនបើដំបៅជំងឺស្វាយកើតមាននៅកន្លែងដែលមិនបានបិទបាំងដោយស្រោមអនាម័យ នោះការចម្លងនៅតែកើតមានដដែល។ ហេតុនេះយើងគួរតែប្រុងប្រយ័ត្នទោះបីនៅពេលប្រើស្រោមអានាម័យក៏ដោយ។
វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្វាយស្របទៅនឹងជំងឺឆ្លងតាមការរួមភេទផ្សេងទៀតគឺតមរួមភេទ ឬត្រូវស្មោះមួយនឹងមួយជាមួយដៃគូតែមួយដែលគ្មានជំងឺស្វាយ។
ការព្យាបាលជំងឺស្វាយ
ជំងឺស្វាយអាចព្យាបាលសះស្បើយប្រសិនបើអ្នកមានជំងឺបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានលឿន។ អ្នកជំងឺដែលបានឆ្លងជំងឺស្វាយតិចជាងមួយឆ្នាំគឺត្រូវការតែថ្នាំប៉េនីស៊ីលីនកម្រិត១ដូសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកជំងឺប្រតិកម្មជាមួយថ្នាំប៉េនីស៊ីលីនគ្រូពេទ្យនឹងចេញថ្នាំតេត្រាស៊ីគ្លីនដុកស៊ីស៊ីគ្លីន ឬថ្នាំផ្សះប្រភេទផ្សេងទៀតជំនួសវិញ។ ការពន្យារពេលព្យាបាលកាន់តែយូរការប្រើកម្រិតដូសថ្នាំខ្ពស់ក៏កើនតាមនោះដែរ។ អំឡុងពេលព្យាបាលគឺហាមមិនឲ្យធ្វើការរួមភេទនោះទេ។ ប្រសិនបើអ្នកណាម្នាក់ធ្វើតេស្តរកឃើញជំងឺស្វាយ ដៃគូរបស់អ្នកនោះក៏គួរតែធ្វើតេស្ត និងព្យាបាលផងដែរប្រសិនបើចាំបាច់។ ទោះបីជំងឺស្វាយមិនកើតឡើងវិញក្រោយការព្យាបាលបានត្រឹមត្រូវ ប៉ុន្តែយើងក៏អាចឆ្លងជំងឺនេះម្ដងទៀតបានដែរប្រសិនបើទៅប៉ះពាល់ជាមួយអ្នកជំងឺស្វាយ និងត្រូវការការព្យាបាលម្ដងទៀតដូចគ្នា។