១- ពេលណាទើបអាចរួមភេទវិញបានក្រោយសម្រាល?
ជាធម្មតា ស្រីៗយើងត្រូវរងចាំរហូតលែងមានឈាមហូរតាមទ្វារមាស ទើបអាចចាប់ផ្ដើមរួមភេទសារជាថ្មីបានបន្ទាប់ពីសម្រាលកូនរួច។ មនុស្សជាច្រើនចាប់ផ្ដើមការរួមភេទឡើងវិញ ក្នុងរយៈពេល ៣សប្ដាហ៍ក្រោយស្រ្តីសម្រាលកូនរួច ដោយត្រូវរង់ចាំឲ្យកន្លែងដែលសុកទំជ្រុះ ជាសះស្បើយវិញសិន ព្រោះបើឆាប់រួមភេទទាំងរបួសមិនទាន់ជា អាចបណ្ដាលឲ្យឆ្លងរោគបាន។
អត្ថបទពាក់ព័ន្ធ៖
- ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ
- ប្រុសៗចង់បានមេជីវិតមានសុខភាពល្អ កុំរំលងអាហារទាំងនេះ
- ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង
២. ហេតុអ្វីបានជាខ្ញុំមិនចង់រួមភេទវិញអ៊ីចឹង?
បើសម្រាលកូនហើយស្រីៗយើងមិនទាន់មានអារម្មណ៍ចង់រួមភេទវិញ ក៏កុំទាន់ភ័យដែរ ព្រោះថាវាជារឿងធម្មតាទេ។ មានស្ត្រីខ្លះមិនចង់រួមភេទរាប់ខែក្រោយសម្រាលក៏មាន។ ពេលសម្រាលកូន ស្រីៗយើងត្រូវចំណាយកម្លាំងច្រើន ហើយត្រូវមើលថែកូនក្រោយសម្រាលទៀត ដូចនេះហើយតើឲ្យស្រីៗយើងមានអារម្មណ៍ចង់រួមភេទវិញយ៉ាងម៉េចបានលឿននោះ។ ពេលខ្លះអារម្មណ៍ស្រីៗមិននឹងន អាចសប្បាយពេលឃើញមុខកូន ឬភ័យគេងមិនលក់ខ្លាចកូនមានរឿងអ្វីមួយកើតឡើង។ ប្រសិនបើម៉ាក់ៗបំបៅដោះកូនទៀត នោះអ័រម៉ូនប្រូឡាក់ទីន ក៏ធ្វើឲ្យម៉ាក់ៗមិនសូវចង់គិតដល់រឿងលើគ្រែហ្នឹងដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាមញ្ញៗ ដោះស្រាយបញ្ហារួមភេទអត់ដល់ចំណុចកំពូល
- កំហុសបច្ចេកទេសប្រុសៗតែងមាន ពេលធ្វើរឿងក្ដៅសាច់
- តំបន់ G-Spot អាថ៌កំបាំង និងសម្រើបបំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?
- តិចនិករួមភេទក្រោយសម្រាល ដើម្បីសុវត្ថិភាព កុំឲ្យឆ្លងមេរោគ
ពេលកើតកូន គ្រូពេទ្យអាចដេរត្រង់ទ្វារមាសប្រសិនបើមានការដាច់រហែក នេះជាមូលហេតុសំខាន់ ដែលម៉ាក់ៗមិនត្រូវឆាប់រួមភេទទេ។ ម៉ាក់ត្រូវចាំឲ្យគ្រូពេទ្យកាត់ចេស និងជាមុខរបួសសិន។ ទោះបីជាម៉ាក់សម្រាលដោយមិនមានដាច់រលាត់កន្លែងណាក្ដី តែក៏ចៀសមិនផុតពីការឈឺចាប់នៅត្រង់ទ្វារនោះទេ បើមិនជឿអាចសាកយកដៃទៅស្ទាបមើលក៏បាន។ រាល់បញ្ហាទាំងអស់ហ្នឹង នឹងបាត់ទៅវិញដោយខ្លួនឯង។
ករណីខ្លះ ម៉ាក់ៗមិនអាចរួមភេទវិញបានដោយសារកត្តាផ្លូវចិត្ដរបស់ខ្លួនដែរ។ ស្រីៗយើងមួយចំនួនមិនពេញចិត្ដជាមួយដងខ្លួនក្រោយពេលពពោះ និងក្រោយសម្រាលនោះទេ ស្រីៗយើងខ្លះបាត់ភាពជឿជាក់លើខ្លួនឯង។
មានម៉ាក់ៗខ្លះទៀត ទៅជាកើតជំងឺបាក់ទឹកចិត្ដក្រោយសម្រាលកូន ហើយជំងឺហ្នឹងក៏ធ្វើឲ្យម៉ាក់ៗខ្លះមិនគិតដល់រឿងលើគ្រែវិញដែរ។ បើម៉ាក់គិតថាខ្លួនឯងបាក់ទឹកចិត្ដខ្លាំង រហូតប៉ះពាល់ដល់ការមើលថែខ្លួនឯង និងកូន ម៉ាក់គួរទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលការព្យាបាល។
៣- ធ្វើម៉េចបើប្តីមានអារម្មណ៍ តែយើងគ្មានអារម្មណ៍អីបន្តិច?
ត្រង់ចំណុចនេះ មានការណែនាំឲ្យយើងប្រាប់ប្តីយើងតាមត្រង់តែម្ដងទៅ ព្រោះភាពស្មោះត្រង់ជួយឲ្យទំនាក់ទំនងផ្លូវភេទយើង អាចរក្សាបានយូរអង្វែង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ បើស្វាមីចង់រួមភេទ តែយើងមិនទាន់ចង់ នោះស្វាមីអាចនឹងអន់ចិត្ដ តែស្រីៗយើងត្រូវដឹងថា រឿងលើគ្រែនេះគឺជារឿងសប្បាយ ដូចនេះបើវាមិនធ្វើឲ្យយើងសប្បាយចិត្ដទេ កុំធ្វើវាអី។ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។ ទោះមិនរួមភេទ ក៏មានវិធីជាច្រើនផ្សេងទៀត សម្រាប់បង្ហាញក្ដីស្រលាញ់នៅតែមាន ដូចជាការថើប ការឱប ឬញ៉ាំអាហារឆ្ងាញ់ៗជុំគ្នាជាដើម។
មានពេលខ្លះប្ដីក៏បារម្ភមអំពីរឿងលើគ្រែនេះដូចគ្នា ប្ដីខ្លាចធ្វើឲ្យប្រពន្ធឈឺចាប់។ អ៊ីចឹងហើយបានគេណែនាំឲ្យនិយាយគ្នាចំៗ កុំលាក់បាំងអី។
[embed-health-tool-ovulation]