មិនខុសអីពីប្រុសៗទេ ពេលប្រឹងប្រែងយកកូន លើសពី ៦ ខែហើយ នៅតែអត់បានទៀត គឺចាប់ផ្ដើមគិត ហើយសង្ស័យមកពីខ្លួនឯង ឬខាងប្រុស។ សំណាងល្អ សម័យនេះ មានមធ្យោបាយច្រើនធ្វើឲ្យមានផ្ទៃពោះហ្នឹងគេ។
ចំពោះបញ្ហាអារអត់កូន ស្រីៗអាចចំណាំថាតើបញ្ហានេះមកពីយើងខ្លួនឯង ឬយ៉ាងណា តាមសញ្ញាខាងក្រោម៖
១- អ័រម៉ូនប្រែប្រួល
វិបត្តិអ័រម៉ូន អាចជះឥទ្ធិពលលើវដ្ដរដូវ និងការបញ្ចេញអូវុលមេជីវិតរបស់ស្ត្រី ហើយ ៣០-៤០% នៃស្ត្រីទាំងអស់ តែងជួបបញ្ហារដូវមកមិនទៀង និងការមករដូវដែរ តែគ្មានមេជីវិតដែលជាហេតុនាំឲ្យគ្មានកូន។ ដូចបានបញ្ជាក់ បញ្ហានេះអាចមានវិធីព្យាបាលហើយ ដោយគ្រាន់ទៅពិនិត្យនៅពេទ្យ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- សញ្ញាគួរសង្ស័យផ្សេងៗ
– រាំងរដូវ៖ ជាសញ្ញាបញ្ជាក់ច្បាស់ថា ស្រីៗគ្នាយើងគ្មានលទ្ធភាពមានកូន ហើយត្រូវរួសរាន់ទៅជួបគ្រូពេទ្យ។
– ឈឺចាប់ពេលមករដូវ៖ បើមករដូវដោយមានការឈឺចាប់ខ្លាំង ឬឈឺចាប់ពេលរួមភេទ គួរប្រញាប់ទៅពិគ្រោះជាមួយពេទ្យដើម្បីព្យាបាលត្រឹមត្រូវ ព្រោះអាចជាសញ្ញាជំងឺភ្នាសស្បូនដុះខុសកន្លែង ឬបញ្ហាសុខភាពផ្សេងទៀត។
– ឡើងមុនពេញមុខ៖ ការពិនិត្យសុខភាពអំឡុងពេលនេះ គឺល្អបំផុត ព្រោះជាសញ្ញាអ័រម៉ូនប្រែប្រួល ដូចជា អង់ដ្រូសែន ដែលបង្កឲ្យមិនមានការបញ្ចេញអូវុលតាមកាលកំណត់។
– ដុះរោមមិនធម្មតា៖ ដុះរោមខុសប្រក្រតី អាចជាសញ្ញាជំងឺក្រពេញអូវែ ដែលជាកត្តាបន្ថយលទ្ធភាពមានកូន។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមានបញ្ហាលិង្គមិនងាយឡើងរឹង
- អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន
- ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
– ជ្រុះសក់៖ មានទំនាក់ទំនងផ្ទាល់ទៅលើភាពគ្មានកូន គួររួសរាន់ស្វែងរកជំនួយក្នុងពេលនេះ។
– ចំណង់ផ្លូវភេទថយចុះ៖ ក្រៅពីស្រ្តេស និងបាក់ទឹកចិត្ត ជំងឺភ្នាសស្បូនដុះខុសកន្លែង អាចជាមូលហេតុដែលធ្វើឲ្យចំណង់ផ្លូវភេទថយចុះ។
– ឡើងគីឡូអត់មូលហេតុ៖ ត្រូវប្រយ័ត្នចំពោះការឡើងគីឡូខុសប្រក្រតី ព្រោះថា ពេលកម្រិតអង់ដ្រូសែនកើនឡើង អាចបង្កឲ្យលើសទម្ងន់។
ចំណុចសំខាន់
- អ័រម៉ូនប្រែប្រួល
- រាំងរដូវ
- ឈឺចាប់ពេលមករដូវ
- ឡើងមុនពេញមុខ
- ដុះរោមមិនធម្មតា
- ជ្រុះសក់
- ចំណង់ផ្លូវភេទថយចុះ
- ឡើងគីឡូអត់មូលហេតុ