backup og meta

ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ

ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ

របៀប​របប​នៃ​ការ​រស់​នៅ បាន​រួម​ជា​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បង្កើន​​ប្រសិទ្ធ​ភាព​នៃ​ការ​បង្ក​កំណើត ទាំង​នៅ​លើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ចំណុច​មួយ​ក្នុង​របៀប​នៃ​ការ​រស់​នៅ ដែល​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​គុណ​ភាព​នៃ​មេជិវិត​ នោះ​គឺ​ម្ហូប​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​នេះ​ឯង។ វា​មិន​ត្រឹម​តែ​​ជួយ​ឲ្យ​មាន​ការ​រៀប​ចំ​ DNA ល្អ​សម្រាប់​ផលិត​បាន​មេជីវិត​មាន​សុខ​ភាព​ល្អ​តែ​មួយ​មុខ​នោះ​ទេ របប​អាហារ​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​ចំណង់​ផ្លូវ​ភេទ ដើម្បី​សម្រួល​ដល់​ដៃ​គូទាំង​ពីរ​អ្នក​អាច​បង្កើត​បុត្រ​ដែល​មាន​សុខ​ភាព​ល្អ។ ក្នុង​អត្ថ​បទ​ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​សារធាតុ​ចិញ្ចឹម​ច្បាស់​ជាក់​លាក់​សម្រាប់​ជួយ​ឲ្យ​បុរស​ៗ​ អាច​បង្ក​កំណើត​បាន​ល្អ យកមក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។

១- ជាតិស័ង្កសី

ស័ង្កសី​គឺ​ជា​សារធាតុ​សំខាន់ វា​មិន​ត្រឹម​តែ​ជួយ​ក្នុង​ការ​ទ្រ​ទ្រង់​គុណ​ភាព​មេជីវិត​តែ​មួយ​មុខ​នោះ​ទេ វា​ក៏​ជួយ​ដល់​ប្រព័ន្ធ​ការ​ពារ​របស់​យើង​ដែរ។ កង្វះ​ជាតិ​ស័ង្កសី​ វា​ជា​បញ្ហា​កង្វះ​សារធាតុ​ដែល​កើត​ញឺក​ញាប់​ជាង​គេ​នៅ​លើ​មនុស្ស​ប្រុស ដែល​វា​នឹង​អាច​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ។ សម្រាប់​មនុស្ស​ប្រុស​ដែល​ជួប​បញ្ហា​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ​ ជាតិ​ស័ង្កសី​ត្រូវ​បាន​គេ​យល់​ស្រប​ថា វា​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន និង​ជួយ​ដល់​ការ​បង្ក​កំណើត​របស់​មនុស្ស​ប្រុស​បាន​ផង​ដែរ។ មាន​អាហារ​មួយ​ចំនួន​ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់ មាន​ដូច​ជា​ត្រី ជា​ពិសេស​អយ​ស្ទ័រ ប្រភេទ​ខ្ចៅ​ខ្ចង បង្គារ សាច់​សត្វ​ក្រហម ដូច​ជា​សាច់​គោ ឬ​សាច់​ចៀម និង​មាន​បន្លែ​មួយ​ចំនួន​ផ្សេង​ទៀត​មាន​ដូច​ជា គ្រាប់​ល្ង គ្រាប់​ល្ពៅ​ស្រស់ ឬ​គ្រាប់​សណ្ដែក​ខៀវ​ជា​ដើម។ ប៉ុន្តែ​ដើម្បី​រក្សា​សុខ​ភាព​​ឲ្យ​នៅ​ល្អ គេ​ណែ​នាំ​ឲ្យ​យើង​ញ៉ាំ​ត្រី​ឲ្យ​ បន្លែ​បន្ថែម និង​ញ៉ាំ​សាច់​ក្រហម​ក្នុង​កម្រិត​ល្មម​បាន​ហើយ។​

២- Fructose

Fructose គឺ​ជាសារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ ដែល​មាន​នៅ​ក្នុង​ទឹក​កាម​របស់​មនុស្ស​ប្រុស។ វា​ជា​សារធាតុ​ចាំ​បាច់​សម្រាប់​ផ្ដល់​ថាម​ពល អាច​ឲ្យ​មេជីវិត​ហែល​បាន។ អាហារ​ដែល​មាន​ផ្ទុក​ជាតិ ​fructose ច្រើន ដូច​ជា​បន្លែ និង​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​មនុស្ស​ប្រុស​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​បាន ដូច​ជា​ចំនួន​មេជីវិត​​តិច​ពេក ឬស្ពែម​មិន​សូវ​មាន​ចលនា និង​ស្ពែម​ងាប់​ច្រើន​ពេក។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​​លើក​ឡើង​អំពី​ផល​វិជ្ជមានបាន​មក​ពី​ការ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ប្រចាំ​ថ្ងៃ​ថា វា​ពិត​ជា​ជួយ​ដល់​សុខ​ភាព​របស់មេជីវិត​បាន​មែន។ មនុស្ស​ប្រុស​គួរ​ញ៉ាំ​អាហារ​ដែល​មាន​បន្លែ​ច្រើន ឲ្យ​បាន​យ៉ាង​តិច​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ សាឡាដគឺ​ជា​ជម្រើស​ល្អ​ទាំង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច។

៣- អាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក​ត្រូវ​បាន​គេ​សិក្សា​រក​ឃើញ​ថា អាច​ជួយ​បង្កើន​គុណ​ភាព​របស់មេជីវិត​បាន​ពិត​មែន។ មនុស្ស​ប្រុស​ដែល​មាន​បញ្ហា​កង្វះ​អាស៊ីត​ហ្វូលិក​ គឺ​ប្រឈម​ជាមួយ​បញ្ហា​កម្រិត​ក្រូម៉ូសូម​តិច​​ក្នុង​ស្ពែម​របស់​ពួក​គាត់។ វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដោយ​សារ​តែ​ស្ពែម​ខ្សោយ​ទៅ​បង្ក​កំណើត​ជាមួយ​ស៊ុត អាច​បណ្ដាល​ឲ្យ​គភ៌​កើត​មក​មិន​គ្រប់​លក្ខណៈ ឬ​អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន​ខ្ពស់។ អាហារ​ដែល​មានផ្ទុក​អាស៊ីត​ហ្វូលិក​មាន​ដូច​ជា សណ្ដែក​ឡង់​ទីល (lentil bean) សណ្ដែក​ពីន​តូ (pinto bean)សណ្ដែក​ខ្មៅ សណ្ដែក​រាង​តម្រង​នោម (kidney beans) កូន​ស្ពៃ និង​ញាំ​បន្លែ​ជា​ដើម។

៤- វីតាមីនសេ​ (Vitamin C)

វីតាមីន​C គឺ​អាច​ជួយ​ទប់​ស្កាត់​អុក​ស៊ីត​កម្ម​ទៅ​បំផ្លាញ​ស្ពែមបាន។ សារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ​នេះ គឺជួយ​បង្កើន​គុណ​ភាព​ស្ពែម សម្រាប់​អ្នក​ដែល​ជក់​បារី និង​ចង់​បាន​ស្ពែម​មាន​សុខ​ភាព​ល្អ។ វីតាមីនC គឺ​ងាយ​ស្រួល​នឹង​បាត់​បង់​គុណ​ភាព​ពេល​យើង​ចម្អិន និង​ធ្វើ​ម្ហូបុ។ ដូច​នេះ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​C យើង​អាច​ញ៉ាំ​វា​​ឆៅ​បាន។ ល្ហុង ប្រូខូលី ម្ទេស​ប្លោក​លឿង ស្តរប៊ែរី ក្រូច ផ្លែ​គីវី ផ្កា​ខាត់​ណា ស្ពៃ​កាល់ (kale) គឺ​សុទ្ធ​ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីនC។ សម្រាប់​ការ​ផឹក​ទឹក​ផ្លែ​ឈើ​កំប៉ុង គឺ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ដោយ​សារ​តែ​ បរិមាណ​របស់​វីតាមីន​C ត្រូវ​បាន​គេ​បំបែក និងDNA សម្រាប់​ការពារ​មុខ​ងារ​របស់​វា​បាន​ខូច​ខាត​អស់​ហើយ។

សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ គឺ​សុទ្ធ​តែ​អាច​ជួយ​បង្កើន​អត្រា​បង្ក​កំណើត​របស់​បុរសៗ​បាន។ ដើម្បី​បង្កើន​ប្រព័ន្ធ​ផលិត​កម្ម​លើ​មនុស្ស​ប្រុស គាត់​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​ចំណី​អាហារ​តែ​មួយ​មុខ​នោះ​ទេ គាត់​ក៏​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បានទៀង​ទាត់​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖ ផ្លែប៉េងប៉ោះ ជួយឲ្យមេជីវិតឈ្មោលខ្លាំង

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 foods to boost male fertility. http://www.independent.ie/life/health-wellbeing/10-foods-to-boost-male-fertility-35244927.html. Accessed April 21, 2017.

The Male Fertility Diet. http://natural-fertility-info.com/male-fertility-diet.html. Accessed Apri 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

17/01/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម