backup og meta

ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល

ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល

បញ្ហា​មេ​ជីវិត​ខ្សោយ​ជា​ក្ដី​បារម្ភ​របស់​ដៃគូ​គ្រប់​រូប ព្រោះ​ពិបាក​ក្នុង​ការ​មាន​កូន ដូច្នេះ​ហើយ​ម្នាក់ៗ​​ខិតខំ​ស្វែង​រក​វិធី​ផ្សេង​ៗ ដើម្បី​កែខៃ​បញ្ហា​នេះ​ឡើង​វិញ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា បើ​ចង់​ឲ្យ​សុខភាព​មេ​ជីវិត​ឈ្មោល​រឹងមាំ ប្រុស​ៗ​គួរតែ​ដឹង​ពី​រឿង​ទាំង​នេះ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ណា​ដោយ​អចេតនា។

១- ជាទូទៅ​បុរស​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ប្រហែល​ជា​១ ពាន់​មេ​ជីវិត​ក្នុង​មួយ​វិនាទី។

២- មេ​ជីវិត​ឈ្មោល​ចូលចិត្ត​ភាព​ត្រជាក់ ដូចនេះ​ហើយ​ប្រុស​ៗ​ស្លៀកពាក់​ខោ​តឹង​រឹប​ពេក​បណ្ដាល​ឲ្យ​ហប់ និង​ក្ដៅ ទើប​ចំនួន​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ។

៣- ប្រុស​ៗ​ពេលបញ្ចេញ​ទឹកកាម​ម្ដង​ៗ​ដល់ ៣០០ លាន​មេ​ជីវិត​ឈ្មោល ប៉ុន្តែ​មាន​តែ​មេ​ជីវិត​ឈ្មោល​មួយ​គត់​ដែល​អាច​បង្ក​កំណើត​បាន។ ពេល​ទឹកកាម​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ស្បូន​មាន​មេ​ជីវិត​ប្រហែល​ជា​១/​៥ប៉ុណ្ណេះ​ដែល​ចូល​ក្នុង​ស្បូន ប៉ុន្តែ​ឆ្លង​កាត់​ដៃ​ស្បូន​គឺ​មាន​មេជីវិត​ឈ្មោល​តែ​មួយ​គត់​ដែល​អាច​បង្ក​ជា​អំប្រ៊ីយ៉ុង។

សុខភាពផ្លូវភេទ

៤- នៅ​ពេល​ទឹកកាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដៃ​ស្បូន ងាយ​នឹង​បាត់បង់​ខ្លាំង​បំផុត ប៉ុន្តែ​ដោយសារ​នៅ​ពេល​ទឹកកាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដៃ​ស្បូន​វា​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ជួយ​ការពារ ដូច្នេះ​វា​មិន​ងាយ​នឹង​បាត់​បង់​នោះ​ទេ។

៥- បើ​យើង​ចង់​ឲ្យ​គភ៌​មាន​សុខភាព​ល្អ ត្រូវ​ចៀសវាង​ជក់បារី ផឹក​ស្រា ហើយ​កុំ​ញ៉ាំ​អាហារ​ខ្លាញ់ និង​ពពួក​កាហ្វេអ៊ីន ស្លៀកពាក់​ហប់​ពេក។

៦- ការ​រួម​ភេទ​ញឹកញាប់​ធ្វើឲ្យ​ទឹកកាម​កាត់បន្ថយ ដូចនេះ​ហើយ​ប្រសិនបើ​មាន​គម្លាត​យូរ ទឹកកាម​អាច​កើន​ឡើង​ជាង​មុន​បន្តិច។

៧- មនុស្ស​ប្រុស​តែងតែ​ផលិត​មេ​ជីវិត​ឈ្មោល ដូចនេះ​ទឹកកាម​ចាស់​ត្រូវតែ​បញ្ចេញ​ចោល តាម​រយៈ​ការ​រួមភេទ សម្រេច​កាម​ខ្លួនឯង។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម