ភ្នែកស្ងួតជាអាការៈយើងតែងជួបញឹកញាប់ក្នុងអំឡុងអាកាសធាតុត្រជាក់ ព្រោះជាធម្មតាខ្យល់ស្ងួតនៅរដូវរងា អាចនាំឲ្យយើងបាត់បង់សំណើមនៅផ្ទៃខាងលើនៃភ្នែក និងបណ្តាលឱ្យភ្នែក ក្រហាយ និងរមាស់។ សម្រាប់អ្នកដែលពាក់ Contact lenses ឬអាលែកហ្ស៊ីភ្នែករុាំរ៉ៃ ក៏អាចប្រឈមនឹងបញ្ហាភ្នែកស្ងួតនៅរដូវរងាដែរ។ ដូចនេះ តើយើងអាចបង្ការ ឬកាត់បន្ថយបញ្ហាភ្នែកស្ងួតនៅរដូវរងាដោយរបៀបណា?
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គន្លឹះទាំង៦ ដោះស្រាយបញ្ហាភ្នែកស្ងួតនៅរដូវរងា
ឧស្សាហ៍ព្រិចភ្នែក និងបិទភ្នែក៖ ដើម្បីជួយឲ្យភ្នែកមើលឃើញកាន់តែច្បាស់ និងជួយបង្កើនជាតិរម្អិលនៅក្នុងភ្នែក ។
ប្រើថ្នាំបន្តក់ភ្នែក៖ ដើម្បីរក្សាសំណើមក្នុងភ្នែក និងកាត់បន្ថយការរលាកតិចតួច។ ប៉ុន្តែ គ្នាយើងមិនគួរប្រើថ្នាំបន្តក់ភ្នែក ដើម្បីកម្ចាត់បញ្ហាភ្នែកក្រហមឡើយ ពីព្រោះថ្នាំប្រភេទនេះ អាចធ្វើឲ្យសរសៃឈាមតឹងណែនជាបណ្ដោះអាសន្ន ហើយបើយើងប្រើប្រាស់ជាប្រចាំ នោះភ្នែកយើងនឹងរលាក។
ជៀសវាងញីភ្នែក៖ ពីព្រោះទង្វើនេះ អាចនាំឲ្យភ្នែករលាក ប៉ះពាល់ដល់គុណភាពទឹកភ្នែក និងឈឺភ្នែក។
ស្អំកំណាត់ក្តៅឧណ្ហៗ៖ ដើម្បីកាត់បន្ថយបញ្ហាភ្នែកស្ងួត។
ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់៖ នៅផ្ទះគួរមានម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីធានាថាបរិយាកាសក្នុងផ្ទះមិនមានសារធាតុពុល ឬធូលីផ្សេងៗ។
ពាក់វ៉ែនតាការពារកម្តៅថ្ងៃ៖ ដើម្បីការពារភ្នែកប្រឆាំងនឹងខ្យល់ ក៏ដូចជាកាំរស្មីUV។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- កាត់បន្ថយអាការៈចុករួយភ្នែក តាមតិចនិកទាំងនេះ
- អាយុប៉ុន្មាន ហើយយូរប៉ុណ្ណា គួរទៅពិនិត្យភ្នែកទើបល្អ?
- តិចនិកទាំង៧ ថែទាំភ្នែកងាយប្រតិកម្មយ៉ាងមានប្រសិទ្ធភាព
- រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?
- តិចនិកងាយៗ ថែទាំសុខភាពភ្នែកយ៉ាងមានប្រសិទ្ធភាព
- ចេះតែស្ងួតភ្នែក អាចមកពីបញ្ហាទាំង ៤យ៉ាងនេះ
ចំណុចសំខាន់
- ឧស្សាហ៍ព្រិចភ្នែក និងបិទភ្នែក
- ប្រើថ្នាំបន្តក់ភ្នែក
- ជៀសវាងញីភ្នែក
- ស្អំកំណាត់ក្តៅឧណ្ហៗ
- ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់
- ពាក់វ៉ែនតាការពារកម្តៅថ្ងៃ