backup og meta

ចង់​ដឹង​ថា​​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់​ ​សង្កេតសញ្ញាព្រមានលើ​ភ្នែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​

ចង់​ដឹង​ថា​​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់​ ​សង្កេតសញ្ញាព្រមានលើ​ភ្នែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ដូចជា​នោម​ញឹកញាប់​ ស្រក​ទម្ងន់​ភ្លាម​ៗ ឃ្លាន​ ​ស្ពឹក​ដៃ​ ឬ​ជើង​ ស្បែក​ស្ងួត ការ​ឆ្លង​មេរោគ​ និង​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ​។ យ៉ាង​ណា​មិញ ជំងឺ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភ្នែក​របស់​យើង​ដូច​គ្នា។​ ខាង​ក្រោម​នេះ ​ជា​សញ្ញា​ព្រមាន​នៃ​ភ្នែក​​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

១. ព្រិល​ភ្នែក​

ពិត​ណាស់​ ជំងឺ​ទឹក​នោម​ផ្អែម​​​​​​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ កម្រិត​ជាតិ​គ្លុយកូស​របស់​យើង​ខ្ពស់​ពេក​ ឬ​ទាប​ពេក​។ នៅ​ពេល​ដែល​យើង​កើត​ជំងឺ​នេះ​ សារធាតុ​រាវ​ហូរ​ចូល​ទៅ​ក្នុង​កែវ​ភ្នែក​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ព្រិល​ភ្នែក​ ដែល​ជា​លទ្ធផល​ កែវ​ភ្នែក​​ឡើង​ហើម​ និង​ផ្លាស់ប្ដូរ​រូបរាង​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ពិបាក​ផ្ដោត​អារម្មណ៍​​ និង​មើល​​មិន​សូវ​​ច្បាស់​។

២. ភ្នែក​ហត់​នឿយ​រ៉ាំរ៉ៃ​

ខណៈ​ការ​ធ្វើការ​រយៈពេល​យូរ​ម៉ោង​​ អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ វា​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។ ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​ការ​​អាន​អក្សរ​តូច​ៗ​ ក៏​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ដូច​គ្នា។​ ប៉ុន្តែ ប្រសិនបើ​អាការៈ​នេះ​ មិន​បាត់​ទៅ​វិញ​ភ្លាម​ៗ​ បន្ទាប់​ពី​យើង​សម្រាក​ភ្នែក​ទេ​នោះ ឬ​ប្រសិនបើ​វា​មាន​រយៈពេល​៣​ថ្ងៃ​ ឬ​យូរ​ជាង​នេះ យើង​អាច​​នឹង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

៣. ភ្នែក​រំញោច​នឹង​ពន្លឺ

ការ​ឆ្លង​មេរោគ ការ​រហែក​កញ្ចក់​ភ្នែក​ ឬ​ជំងឺ​មួយ​ចំនួន​ ដូចជា​​ជំងឺ​រលាក​ស្រោម​ខួរ​ ​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មាន​រំញោច​ខ្លាំង​ជាមួយ​នឹង​ពន្លឺ​ជាង​ធម្មតា​។ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​នេះ​ ហើយ​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

ព្រិលភ្នែក២

៤. មិន​អាច​ផ្ដោត​អារម្មណ៍​

​​តើ​គ្នា​យើង​ធ្លាប់​មាន​អាការៈ​ព្រិល​ភ្នែក​រាល់​ពេល​​ព្យាយាម​ផ្ដោត​លើ​​វត្ថុ​អ្វី​មួយ​ដែរ​ឬ​ទេ​? ទោះ​បី​​បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​យើង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​អាន​អក្សរ​តូច​ៗ​ក៏​ដោយ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​អាច​ផ្ដោត​លើ​វត្ថុ​អ្វី​មួយ​បាន​ ឬ​សង្កេត​ឃើញ​បញ្ហា​ព្រិល​ភ្នែក យើង​គប្បី​ពិនិត្យ​ភ្នែក​​រក​ជំងឺ​ទឹក​នោម​ផ្អែម ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Notice Your Eyes To Know If You Have Diabetes

https://www.thehealthsite.com/photo-gallery/notice-your-eyes-to-know-if-you-have-diabetes-829837/diabetes-262-829901/

If You Notice This With Your Eyes, It May Be an Early Sign of Diabetes, Experts Say

https://bestlifeonline.com/eyes-diabetes-news/

Is Diabetes Affecting Your Eyes? 7 Signs of Diabetic Eyes

https://southsidemedical.net/how-can-you-tell-if-diabetes-is-affecting-your-eyes-7-signs-to-get-a-diabetic-eye-exam/

កំណែ​ប្រែបច្ចុប្បន្ន

06/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងតិចនិក ៤យ៉ាងនេះ

ភ្នែកឡើងលឿង អាចមកពីបញ្ហាសុខភាពទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម