backup og meta

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

អ្នក​ណាៗ​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​នៅ​ផ្ទះ​យូរ​ដឹង​តែ​ធុញ អផ្សុក នឹក​រក​អី​ធ្វើ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​កើត​ឡើង​ដូច​ជា ខ្ជិល លែង​ខ្វល់​ពី​សុខភាព លែង​ខ្វល់​ពី​រូបរាង។ ជាពិសេស ​ស្រីៗ បើ​នៅ​ផ្ទះ​មាន​ធ្វើ​រឿង​ប៉ុន្មាន​នេះ​ញឹក​ញាប់ ប្រយ័ត្ន​បាក់​សម្រស់​លែង​ស្អាត។

១.ញាំ​មិន​ឈប់

ភាគ​ច្រើន​ឲ្យ​តែ​មាន​ពេល​នៅ​ផ្ទះ​យូរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​មាន​ទម្លាប់ញ៉ាំមិន​ចេះ​ឈប់ ព្រោះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី។ ទម្លាប់​នេះ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ វា​អាច​ធ្វើ​ឲ្យខូច​រាង លើស​ទម្ងន់​លែង​ស្អាត​បាន។

២.គេង​យប់​ជ្រៅ

ស្រីៗ​ភាគ​ច្រើន​ងប់ងល់​ណាស់​នឹង​រឿង​ភាគ​នានា អ្នក​ខ្លះ​មើល​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ងងឹត​មិន​ព្រម​គេង​តែម្តង។ ការ​គេង​យប់​ជ្រៅ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ទូទៅ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ស្រីៗវិញ វា​អាច​បណ្តាល​ឲ្យ​ឆាប់​ចាស់ ភ្នែក​ខ្មៅ ស្លក់​មុខ​បាក់​សម្រស់​អស់។

អត្ថបទពាក់ព័ន្ធ៖

៣.មិន​ហាត់​ប្រាណ

ការ​ហាត់​ប្រាណ មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​គ្រប់​រូប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹងថា បើ​មិន​ហាត់​ប្រាណ​ទេ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្រ្តេស គ្មាន​កម្លាំង​កំហែង ពុក​ឆ្អឹង រាងកាយ​មិន​រឹង​មាំ​ជាដើម។

៤.លែងខ្វល់ពីសម្រស់

មាន​នារីៗ​មួយ​ចំនួន​ឲ្យ​តែ​នៅ​ក្នុង​ផ្ទះ​គឺ​មិន​ខ្វល់​ពី​រូបរាង​ខ្លួន​ឯង​តែ​ម្តង គឺ​ថា​មិន​ហាត់​ប្រាណ ថែ​ទាំស្បែក​រាងកាយ ឬ​ស្បែក​មុខ​។ល។ ទោះ​នៅ​ផ្ទះ​ក៏​ដោយ​ក៏ត្រូវ​លាប​ឡេ ឬ​គ្រីម​ដែល​ជួយ​ចិញ្ចឹម​ស្បែក ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​ស្ងួត ប្រើ​សេរ៉ូម​ចិញ្ចឺម​ស្បែក​មុខ​នានា ដើម្បី​ផ្តល់​សំណើម​ឲ្យ​មុខ​ភ្លឺរលោង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម