backup og meta

កំពូលអាហារ ៤ មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2021

    កំពូលអាហារ ៤ មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ

    ជឿ​ថា គ្នា​យើង​គ្មាន​អ្នក​ណា​ចង់​ឲ្យ​ធ្មេញ​លឿង ញញឹម​ចេញ​មក​មិន​ស្រស់​ស្រាយ​ទេ ហើយ​ធ្មេញ​លឿង​ក៏​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ដែរ គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​មិន​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេល​ញញឹម បាក់​សម្រស់​តែ​ប៉ុណ្ណឹង។ ម៉្យាង​វិញ​ទៀត ការ​សម្អាត​ធ្មេញ​ឲ្យ​ស​ឡើង​វិញ ក៏​តម្លៃ​អាច​លើស​ពី​ការ​ស្មាន យក​ល្អយើង​អាច​កម្ចាត់​បញ្ហា​ធ្មេញ​លឿង​ជាមួយ​ការ​តម ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌​ស្រអាប់​ខ្លាំង។

    ១. កាហ្វេ ឬតែ

    មិន​ថា​យើង​ញ៉ាំ​កាហ្វេ តែ ឬ​ក៏​ភេសជ្ជៈ​កំប៉ុង​ផ្សេង​ៗ​នោះ​ទេ យើង​នឹង​ប្រឈម​នឹង​ការ​ធ្វើ​ឲ្យ​ធ្មេញ​យើង​ឡើង​ពណ៌​លឿង។ កាហ្វេ និង​តែ មាន​ជាតិ Tannin ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ស្រអាប់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​តុល្យភាព PH ក្នុង​មាត់​ផ្លាស់​ប្ដូរ​ជា​ហេតុ​បណ្ដាល​ឲ្យ​ធ្មេញ​ឆាប់​ខូច​ដោយ​សារ​ជាតិ​អាស៊ីដ​ពី​អាហារ​យើង​ញ៉ាំ។

    ២. ស្រា

    ស្រា​ក្រហម​ក៏​ដោយ ស្រា​ស​ក៏​ដោយ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ធ្មេញ​បាត់​បង់​ពណ៌​ស​ភ្លឺ ប្រែ​ជា​ពណ៌​លឿង​បាន។ នៅ​ក្នុង​ស្រា​ក្រហម មាន​ជាតិ Tannin ដែល​បណ្ដាល​ឲ្យ​ធ្មេញ​យើង​បាត់​បង់​ពណ៌​ស​ភ្លឺ​ស្អាត​ក្លាយ​ជា​ស្រអាប់​វិញ។ ចំណែក​ស្រា​ស មាន​ជាតិ​អាស៊ីដ​ដែល​មិន​ល្អ​ចំពោះ​ធ្មេញ​យើង។

    ៣. ពពួក​ផ្លែ​ប៊ើរី

    ត្បិត​តែ ពពួក​ផ្លែ​ប៊ើរី​មាន​ប្រយោជន៍​រាប់​មិន​អស់​សម្រាប់​សុខភាព​យើង​ក៏​ពិត​មែន ប៉ុន្តែ​សារជាតិ​ពណ៌​ក្រ​ម៉ៅ​ដែល​វា​មាន​អាច​បណ្ដាល​ឲ្យ​ធ្មេញ​លឿង ឬ​ឡើង​ក្រហម​តាម​ពណ៌​ផ្លែ​ប៊ើរី។ ប៉ុន្តែ បើ​យើង​មិន​ចង់​ឲ្យ​ធ្មេញ​ឡើង​លឿង​ដោយ​សារ​ការ​ញ៉ាំ​ផ្លែ​ប៊ើរី​ទេ យើង​អាច​ដុស​ធ្មេញ​ភ្លាមៗ​ក្រោយ​ញ៉ាំ​វា ដើម្បី​ចៀសវាង​ពណ៌​របស់​វា​ជាប់​លើ​ធ្មេញ។

    ៤. ការី

    ការី​អាច​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​យើង​លឿង​ពណ៌​ខ្លាំង​បំផុត​មួយ ព្រោះ​វា​មាន​សារជាតិ​មួយ​ហៅ​ថា Curcumin ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​លឿង ហើយ​កាល​ពី​មុន ចំពោះ​រុក្ខជាតិ​ណា​ដែល​មាន​សារជាតិ​នេះ គេ​យក​ទៅ​ធ្វើ​ជា​ពណ៌​ជ្រលក់​កំណាត់​ផ្សេងៗ ព្រោះ​វា​មាន​ពណ៌​ដិត។​​

    ​ធ្មេញ​លឿង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម