ការដកដង្ហើមតាមច្រមុះ មានសារៈសំខាន់ណាស់ ពីព្រោះច្រមុះជាខ្សែការពារដំបូងនៃប្រព័ន្ធផ្លូវដង្ហើម ដោយជួយចម្រោះ និងបន្សុទ្ធខ្យល់នៅពេលដែលយើងដកដង្ហើម។ យ៉ាងណាមិញ បើយើងមានទម្លាប់ដកដង្ហើមតាមមាត់ យើងអាចប្រឈមនឹងផលប៉ះពាល់សុខភាពមួយចំនួន។
មូលហេតុអ្វីបានជាអ្នកខ្លះដកដង្ហើមតាមមាត់?
ការដកដង្ហើមតាមមាត់អាចបណ្តាលមកពីកត្តាជាច្រើន ដូចជាស្រ្តេស ថប់បារម្ភ ទម្រង់ចម្រុះ ឬថ្គាម ការតឹងចម្រុះដោយសារអាលែកហ្ស៊ី ឬក្រពេញអាមីដាល់រីកធំ ឬស្ទះដង្ហើម ។
[embed-health-tool-bmr]
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ម៉េចបានជាការដកដង្ហើមតាមមាត់បង្កផលប៉ះពាល់?
ការដកដង្ហើមតាមច្រមុះ ជារឿងដ៏ចាំបាច់មួយ ព្រោះថាការដង្ហើមបែបនេះ អាចផលិតអុកស៊ីដនីទ្រីក ដែលជួយបង្កើនប្រសិទ្ធិភាពអុកស៊ីសែន។ នៅពេលដែលយើងខ្វះអុកស៊ីដនីទ្រីក នោះអាចបង្កជាបញ្ហាសុខភាពជាច្រើន ដូចជាជំងឺបេះដូង និងជំងឺចាស់វង្វេង (Alzheimer’s) ។ នៅពេលដែលយើងដកដង្ហើមតាមមាត់ សួតមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់ ហើយថែមទាំងអាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ គេងមិនលក់ ចាស់មុនវ័យ ជំងឺអញ្ចាញធ្មេញ និងសម្ពាធឈាមខ្ពស់។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
គន្លឹះជួយបញ្ឈប់ការដកដង្ហើមតាមមាត់
- ជៀសវាងញ៉ាំអាហារជិតដល់ពេលចូលគេង ពីព្រោះទង្វើនេះអាចបណ្តាលឲ្យតឹងច្រមុះ និងរលាក ជាហេតុនាំឲ្យយើងដកដង្ហើមតាមមាត់
- អនុវត្តការដកដង្ហើមតាមច្រមុះ
- ធ្វើលំហាត់ប្រាណ
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ។