ពងបែកក្នុងមាត់ មិនមែនជាបញ្ហាបង្ករគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់សុខភាពនោះឡើយ ប៉ុន្ដែវាជាផ្នែកមួយបង្កការរំខាន បំផ្លាញក្ដីសុខ មិនអាចឲ្យយើងញ៉ាំអាហារបានឆ្ងាញ់ ពិសេសពពួកអាហារហឹរ និងក្ដៅៗ ដែលយើងចូលចិត្ដ។ ព្រោះរាល់ពេលដែលយើងញ៉ាំអាហារទាំងនោះធ្វើឲ្យយើងឈឺចាប់ផ្សារ និង ក្រហល់ក្រហាយស្ទើរតែទ្រាំមិនបាន។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
មូលហេតុងាយៗបណ្ដាលឲ្យមានបញ្ហាពងបែកក្នុងមាត់
- ប៉ះទង្គិចដែកពុតធ្មេញ
- ប៉ះទង្គិចដោយច្រាសដុះធ្មេញ
- មុតនឹងអាហាររឹង
- រលាកដោយសារអាហារក្ដៅ
- អាលែកហ្ស៊ីនឹងអាហារ
- ការច្រឡំខាំថ្ពាល់ផ្នែកខាងក្នុងជាដើម
មូលហេតុទាំងអស់នេះងាយនឹងធ្វើឲ្យមានបញ្ហាពងបែកក្នុងមាត់ ប៉ុន្ដែក៏វាអាចជាសះស្បើយវិញក្នុងចន្លោះពេល ពី១ ទៅ ២សប្ដាហ៍។
ដោយឡែកការមានបញ្ហាពងបែកក្នុងមាត់ ក៏អាចបណ្ដាលមកពីមូលហេតុពីរសំខាន់ៗផ្សេងទៀត គឺការខ្វះវីតាមីន B12 និង ខ្វះរ៉ែជាតិដែកក្នុងរាងកាយ។ កង្វះសារធាតុចិញ្ចឹមទាំងពីរ ក៏បណ្ដាលឲ្យកើតពងបែកមាត់ ហើយញឹកញាប់ទៀតផង។
វីតាមីន B12 និង រ៉ែជាតិដែក មានមុខងារជួយបង្កើតការផលិតកោសិកាគ្រាប់ឈាមក្រហម ដែលជួយឲ្យគ្រាប់ឈាមក្រហមមានសុខភាពល្អ អាចការពារជំងឺស្លេកស្លាំង ការពារពីការពងងបែកក្នុងមាត់ និងធ្វើឲ្យសាច់ឈាមក្រហមស្រស់ថ្លា។
ពងបែកមាត់ដោយសារខ្វះខាតសារធាតុទាំងពីរអាចបង្ហាញរោគសញ្ញាសំខាន់ៗបន្ដបន្ទាប់ទៀតដូចជា៖
- អស់កម្លាំង
- ចុះខ្សោយ
- ឆាប់ហត់ និង ឆាប់អស់កម្លាំង
- ស្លេកស្លាំង
- បាត់បង់ចំណង់អាហារ
- ឧស្សាហ៍ញ័រទ្រូង
- ស្រកគីឡូ
- សម្រាប់អ្នកជំងឺស្លេកស្លាំងអាចប្រឈមការពិបាកដកដង្ហើម។
ពេលណាគួរទៅជួបគ្រូពេទ្យ?
ប្រសិនបើយើងឧស្សាហ៍មានបញ្ហាកើតពងបែកក្នុងមាត់បូករួមទាំងអាការៈរោគសញ្ញាបង្ហាញដូចខាងលើ ត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើតេស្ដសុខភាព និងទទួលការព្យាបាលឲ្យត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
[embed-health-tool-heart-rate]