backup og meta

កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ក្លិន​មាត់​មិន​ល្អ បន្ទាប់​ពី​យើង​ភ្ញាក់​ពី​គេង​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិន​ថា​ក្មេង ឬ​​មនុស្ស​ពេញ​វ័យ​ឡើយ។ ប៉ុន្តែ​បើ​កូន​មាន​ក្លិន​មាត់​មិន​ល្អ ទោះ​ដុស​ធ្មេញ​រួច​ជា​ប្រចាំ ប៉ា​ម៉ាក់​គួរ​នាំ​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។

មូលហេតុ​អ្វី​បាន​ជា​កូន​មាន​ក្លិន​មាត់​មិន​ល្អ

បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ៖​

  • កង្វះ​អនាម័យ​មាត់​ធ្មេញ
  • ពុក​ធ្មេញ
  • អាប់សែ​ធ្មេញ
  • ដក​ដង្ហើម​តាម​មាត់​
  • ស្ងួត​មាត់
  • ​​ឆ្លង​មេរោគ
  • ការ​ប្រើ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន
  • អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា​ខ្ទឹម​ស ខ្ទឹម​បារាំង។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

គន្លឹះ​ដោះស្រាយ​ និង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ

​ពិត​ណាស់​ ការ​ដុស​ធ្មេញ​ ប្រើ​អំបោះ​ទាក់​ធ្មេញ និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ។ ក្រៅ​ពី​នេះ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិន​ល្អ​របស់​កូន​ តាម​វិធី​ទាំង​នេះ​ផង​ដែរ៖

  • ប្តូរ​ច្រាស់​ដុស​ធ្មេញ​រៀង​រាល់​២ ទៅ​៣​ខែ​ម្តង
  • សម្អាត​អណ្តាត​ឲ្យ​កូន
  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ជួយ​កម្ចាត់​កម្ទេចកំទី​នៅ​ធ្មេញ និង​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ
  • ប្រើ​ទឹក​ខ្ពុរ​មាត់​សម្រាប់​ក្មេង
  • ញ៉ាំ​សាឡាត់ និង​ផ្លែឈើ​ស្រស់
  • ឲ្យ​កូន​ទំពា​ស្លឹក​ជី​រអង្កាម
  • ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ដើម្បី​បង្ការ​​បញ្ហា​ស្ងួត​ច្រមុះ និង​មាត់​
  • កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ជាតិ​កាហ្វេអ៊ីន និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន។

[embed-health-tool-bmi]

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bad Breath

https://kidshealth.org/en/kids/bad-breath.html

Bad breath

https://www.mayoclinic.org/diseases-conditions/bad-breath/symptoms-causes/syc-20350922

Halitosis (bad breath)

https://www.healthdirect.gov.au/halitosis

កំណែ​ប្រែបច្ចុប្បន្ន

21/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្លិនមាត់មិនល្អ អាចកើតចេញពីការញ៉ាំអាហារ ៣ប្រភេទនេះ

ចង់ជឿជាក់ នេះតិចនិចបំបាត់ក្លិនមាត់ងាយៗទាំង ៥


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម