វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់ចំពោះការប្រែប្រួលតិចតួចអំឡុងពេលមករដូវ។ ស្រីៗភាគច្រើនតាមដានវដ្ដរដូវ និងដឹងយ៉ាងច្បាស់ពីថ្ងៃមករដូវ។ ពិតណាស់ ការមករដូវធ្វើឲ្យយើងមានការចុកពោះ និងមិនស្រួលខ្លួន ហើយវាក៏អាចជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសុខភាពរបស់យើងផងដែរ។ ការប្រែប្រួលមិនមែនសុទ្ធតែធ្ងន់ធ្ងរនោះទេ ប៉ុន្តែក្នុងករណីខ្លះ វាក៏បង្ហាញពីបញ្ហាអ័រម៉ូន ស្រ្តេស និងការលូតលាស់មិនប្រក្រតីផងដែរ។ ដូច្នេះហើយ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ប្រសិនបើគ្នាយើងសង្កេតឃើញការផ្លាស់ប្ដូរណាមួយនៅក្នុងវដ្ដរដូវ។
១. មករដូវច្រើនជ្រុល
បរិមាណជាមធ្យមនៃការមករដូវ នៅចន្លោះពី៥មិល្លីក្រាមដល់៨០មិល្លីក្រាម។ ការមករដូវច្រើនជ្រុលគឺនៅពេលដែលឈាមធ្លាក់លើសពី៨០មិល្លីក្រាម ដែលយើងអាចធ្វើការសង្កេតតាមរយៈការផ្លាស់ប្ដូរសំឡីអនាម័យតិចជាង២ម៉ោងម្ដង។ ជាមួយគ្នានេះដែរ ការធ្លាក់ឈាមច្រើនជ្រុល អាចនឹងបណ្ដាលឲ្យយើងឈឺក្បាល ឬដួលសន្លប់។
២. រដូវមានរយៈពេលវែងពេក
ការមករដូវរបស់ស្រីៗមានលក្ខណៈខុសប្លែកពីគ្នា។ ហេតុនេះហើយ រយៈពេលជាមធ្យមនៃវដ្ដរដូវ គឺចាប់ពី៣ថ្ងៃទៅ៧ថ្ងៃ។ នៅក្នុងករណីដែលរដូវមានរយៈពេល៨ថ្ងៃ ឬលើសពីនេះ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះវាអាចជាសញ្ញានៃជំងឺមួយចំនួន។
៣. ការចុកពោះ រំខានដល់ជីវិតយើង
ប្រសិនបើការឈឺចាប់អំឡុងពេលមករដូវ រារាំងយើងពីការធ្វើការងារ ញ៉ាំអាហារ វាអាចជាសញ្ញាធ្ងន់ធ្ងរ ដែលគ្នាយើងមិនគួរធ្វេសប្រហែសឡើយ។ ជាក់ស្ដែង ការឈឺចាប់នៅពេលមានរដូវអាចធ្វើឲ្យយើងវិលមុខ និងចង់ក្អួតជាដើម។
៤. បាត់រដូវ
៥. ហូរឈាមនៅចន្លោះពេលមករដូវ
[embed-health-tool-ovulation]