backup og meta

ទាំងនេះ ជាតិចនិក​ដោះស្រាយ​អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវ

ទាំងនេះ ជាតិចនិក​ដោះស្រាយ​អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវ

អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវបណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឱ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរ​ដោះស្រាយ​បែបណាដើម្បី​រក្សាទម្ងន់?

លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធាន​​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលី​បានលើក​ឡើង​ថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែល​ជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។

ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការៈចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖​

១. ញុំាកាបូអ៊ីដ្រាតល្អ

យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និង​ដំឡូងជ្វាជាដើម​ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និង​អាការៈឃ្លានអាហារ។

២. ញុំាអាហារសម្រន់

ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់​ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាច​នឹង​បណ្តាល​ឱ្យយើង​ញុំា​អាហារកាន់តែច្រើន។

៣. ហាត់ប្រាណ

ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កា​ជាដើមអាចជួយកាត់បន្ថយ​​ភាព​តានតឹង​​ដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។

ចង់គណនា BMI ចុចទីនេះ!

ហាត់ប្រាណ

៤. ញុំាអាហារសម្បូរកាល់ស្យូម

យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និង​ផលិតផលធ្វើ​ពី​​ទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។

៤. ញុំាអាហារសម្បូរម៉ាញេស្យូម

ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និង​គ្រាប់ផ្លែឈើ​ជា​ដើម​។ ម៉ាញេស្យូម​អាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និង​ធ្វើ​ឱ្យ​យើងមានអារម្មណ៍ល្អ។

៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣

អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយគ្រប់គ្រងអារម្មណ៍របស់យើង កាត់បន្ថយ​ការរលាក និងជួយទប់ស្កាត់ការឃ្លាន។ អាស៊ីដខ្លាញ់អូមេហ្គា ៣ មាននៅក្នុងអាហារដូចជា គ្រាប់​ផ្លែឈើ ប្រេងអូលីវ និង​ត្រីសាល់ម៉ុនជាដើម​។

៦. ហាលថ្ងៃ

យើងគួរហាលថ្ងៃនៅ​ចន្លោះម៉ោង ៧ ដល់ ម៉ោង ៩ ព្រឹក ព្រោះពន្លឺព្រះអាទិត្យ​អាច​ជួយ​រាងកាយ​យើងផលិតអ័រម៉ូន serotonin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយ​អាការៈចង់ញុំាច្រើន។

អាការៈចង់ញុំាច្រើនមុនមករដូវងាយធ្វើឱ្យយើងធាត់ណាស់ ដូច្នេះយើងគួរចៀសវាង​អាហារ​មានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់។ លើសពីនេះទៅ​ទៀត យើងគួរញុំាទឹក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើឱ្យបានច្រើន និងចៀសវាង​ញុំាអាហារ​កែច្នៃច្រើន​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Here’s Why Your PMS Cravings Are Totally Okay, According to Science
https://www.sciencealert.com/here-s-the-science-behind-those-pms-food-cravings

Five Tips for Coping with PMS Cravings
https://share.upmc.com/2014/11/five-tips-coping-pms-cravings/

How To Stop Food Cravings, Emotional Eating And Weight-Gain During PMS And Menstruation
https://laurahoussain.com/control-cravings-weight-gain-pms-periods/

How To Deal With Period Cravings
https://www.huffpost.com/entry/how-to-deal-with-period-cravings_n_61087602e4b0999d2084f3bd

កំណែ​ប្រែបច្ចុប្បន្ន

27/12/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុផល ១០យ៉ាង ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ

អាការៈមុនមករដូវ អាចច្រឡំនឹងអាការៈមានផ្ទៃពោះដំបូង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម