backup og meta

ពេលមករដូវ ធុំក្លិនមិនល្អមែនអត់? មកសាកតិចនិកទាំងនេះសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 19, 2023

    ពេលមករដូវ ធុំក្លិនមិនល្អមែនអត់? មកសាកតិចនិកទាំងនេះសិន

    ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ និង​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ពិត​ណាស់​ ឈាម​រដូវ​ អាច​មាន​ក្លិន​ខុស​ៗ​គ្នា អាស្រ័យ​លើ​កត្តា​ជា​ច្រើន​​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​វិធីសាស្ត្រ​ដោះស្រាយ។

    ក្លិន​ឈាម​រដូវ​ទូទៅ​មួយ​ចំនួន​

    ១. ក្លិន​ច្រែះដែក

    ជួនកាល​ ​ឈាម​រដូវ​អាច​​ធុំ​ក្លិន​ច្រែះ​ដែក​ ដែល​បណ្ដាល​មក​ពី​​វត្តមាន​ជាតិ​ដែក​នៅ​ក្នុង​ឈាម​របស់​យើង​ ហើយ​ជា​ទូទៅ​​ ក្លិន​នេះ​នឹង​បាត់​ទៅ​វិញ​ ក្រោយ​​ពេល​យើង​អស់​រដូវ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. ក្លិន​ស្អុយ​

    ចំណែក​​ឈាម​រដូវ​​មាន​ក្លិន​ស្អុយ​រលួយ ច្រើន​តែ​បណ្ដាល​មក​ពី​វត្តមាន​ឈាម​ ជាលិកា និង​បាក់តេរី។ នៅ​ពេល​ដែល​យើង​មក​រដូវ​ច្រើន ក្លិន​នេះ​នឹង​ធុំ​កាន់​តែ​ខ្លាំង​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្លិន​រដូវ​បែប​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​សារ​តែ​យើង​ផ្អាប់​​សំឡី​អនាម័យ​យូរ​ផង​ដែរ។

    ៣. ក្លិន​ឆ្អាប

    ក្លិន​ប្រភេទ​នេះ អាច​​មាន​ក្លិន​ខ្លាំង​ជាង​​ធម្មតា ហើយ​ក៏​អាច​បញ្ជាក់​ពី​ការ​​បញ្ហា​សុខភាព​ ដូចជា​ការ​ឆ្លង​មេរោគ​ជា​ដើម។ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា ដូចជា​​នោម​ក្រហាយ​ ឬ​រមាស់​ទ្វារ​មាស យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

    គន្លឹះ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ អំឡុង​ពេល​មក​រដូវ

    ១. រក្សា​​អនាម័យ​​អំឡុង​ពេល​មក​រដូវ

    ប្រសិនបើ​ឈាម​រដូវ​ មាន​ក្លិន​ឆ្អាប យើង​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ភ្លាម​ៗ និង​រក្សា​អនាម័យ​ដោយ៖

    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤ ទៅ​៥​ម៉ោង​ម្តង ទោះ​បី​ជា​រដូវ​មក​តិចតួច​ក៏​ដោយ
    • ជៀសវាង​ទប់​នោម​រយៈពេល​យូរ
    • សម្អាត​បរិវេណ​ប្រដាប់​ភេទ រាល់​ពេល​ដែល​យើង​ប្រើ​បន្ទប់​ទឹក​
    • ជៀសវាង​ប្រើ​សំឡី​២​ក្នុង​ពេល​តែ​មួយ ដែល​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​ឆ្លង​មេរោគ​បាន
    • ឆាប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់ នៅ​ពេល​ដែល​យើង​បែក​ញើស
    • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
    • ជៀសវាង​ប្រើ​ឡាម​កោររោមប្រដាប់ភេទ
    • ជូត​បរិវេណ​ទ្វារ​មាស​ឲ្យ​ស្ងួត​ល្អ។

    ឈាមរដូវ១

    ២. ងូត​ទឹក​

    ងូត​​ទឹក​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​រក្សា​អនាម័យ​នៅ​អំឡុង​ពេល​មក​រដូវ ព្រម​ទាំង​ជៀសវាង​ក្លិន​រដូវ​មិន​ល្អ​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​​ងូត​ទឹក​​ក្ដៅ​ឧណ្ហៗ ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​ចុក​ពោះ។

    ៣. ស្លៀក​សំលៀកបំពាក់​ធ្វើ​ពី​កប្បាស

    ការ​ពាក់​ខោ​រឹប​តឹង ឬ​សំលៀកបំពាក់​ចង្អៀត​ពេក​ ក៏​អាច​បញ្ចៀស​ខ្យល់​ចេញ​ចូល​បរិវេណ​ទ្វារ​មាស​ ដែល​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ អំឡុង​ពេល​មក​រដូវ។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​តែ​ជ្រើសរើស​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​ជំនួស​វិញ​។​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម