backup og meta

ឈឺពោះដោយសារបញ្ហាដុំសាច់ស្បូនអាចគ្រប់គ្រងតាមវិធីទាំង៤នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2023

    ឈឺពោះដោយសារបញ្ហាដុំសាច់ស្បូនអាចគ្រប់គ្រងតាមវិធីទាំង៤នេះ

    ដុំ​សាច់ស្បូន គឺ​ជា​ដុំ​សាច់​ដែល​វិវត្តន៍​នៅ​ក្នុង​ជញ្ជាំង​ស្បូន។ ដុំ​សាច់​​ប្រភេទ​នេះ មិន​មែន​ជា​ដុំ​មហារីក​ឡើយ ហើយ​ច្រើន​តែ​កើត​ឡើង​​​ចំពោះ​ស្រី​ៗ​នៅ​វ័យ​បន្ត​ពូជ​ ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម​ រហូត​ដល់​ផ្លែ​ក្រូចថ្លុង​នៅ​ក្នុង​ស្បូន។ ជាក់ស្តែង ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​សាច់ស្បូនមិន​មាន​​ចេញ​រោគសញ្ញា​អ្វី​ឡើយ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ ត្រូវ​ប្រឈម​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ មក​រដូវ​ច្រើន​ជ្រុល បញ្ហា​បន្ត​ពូជ នោម​ញឹកញាប់ ជំងឺ​ស្លេកស្លាំង និង​ឈឺ​ពោះ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អាការៈ​ឈឺ​ពោះ​ដោយ​សារ​ដុំ​សាច់ស្បូន​ តើ​គួរ​ដោះស្រាយ​បែប​ណា?

    មូលហេតុ​បង្ក​នៃ​ដុំ​សាច់ស្បូន

    • ធាត់​ជ្រុល​
    • អតុល្យភាព​អ័រម៉ូន
    • មាន​ប្រវត្តិ​គ្រួសារ​​កើតដុំ​សាច់ស្បូន
    • ស្ត្រី​ជិត​ដល់​វ័យ​អស់​រដូវ នៅ​ចន្លោះ​ពី​អាយុ​៤៥ ដល់​៥៥​ឆ្នាំ។

    ម៉េច​បាន​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​ពោះ​ដោយ​សារ​​មាន​ដុំ​សាច់ស្បូន?

    ដុំ​សាច់ស្បូន​អាច​បណ្តាល​​ឲ្យ​ស្រី​ៗ​ឈឺ​ពោះ​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​។ នៅ​ពេល​ដែល​ដុំ​សាច់ស្បូន​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​​ទៅ​លើ​សរីរាង្គ​ក្បែរ​ៗ និង​បង្ក​ជា​ការ​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ឈឺចាប់​នេះ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​មក​រដូវ​ ដែល​បណ្តាល​ឲ្យ​មាន​​ការ​ធ្លាក់​ឈាម​ច្រើន​ និង​ឈឺ​ពោះ​។

    ដុំស្បូន

    គន្លឹះ​ជួយ​គ្រប់គ្រង​ការ​ឈឺ​ពោះ​ដោយ​សារ​បញ្ហា​ដុំ​សាច់ស្បូន

    ​១. ស្អំ​កំណាត់​ក្តៅ​

    ដុំ​សាច់ស្បូន​បណ្តាល​ឲ្យ​មាន​ការ​រលាក។ ហេតុ​នេះ​ហើយ ស្រី​ៗ​យើង​អាច​ស្អំ​កំណាត់​ក្តៅ​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់ ព្រម​ទាំង​អាច​ជួយ​បន្ធូរ​ការ​តឹង​សាច់ដុំ និង​បំបាត់​ការ​ចុក​ពោះ។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ​២. ញ៉ាំ​អាហារ​តុល្យភាព

    ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ប៉េងប៉ោះ ឬ​ផ្លែ​ប៉ោម អាច​ជួយ​កាត់បន្ថយ​​ហានិភ័យ​នៃ​ការ​កើត​ដុំ​ស្បូន។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើង​គួរ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​វីតាមីន​D ព្រម​ទាំង​ជៀសវាង​ពពួក​អាហារ​កែច្នៃ សាច់​ក្រហម និង​ពពួក​ទឹក​ដោះ​គោ​ច្រើន​ជ្រុល។

    ៣. បន្ធូរ​អារម្មណ៍

    ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​អាច​បន្ធូរ​អារម្មណ៍​ដោយ​ការ​ហាត់​យូហ្គា ធ្វើ​សមាធិ ឬ​ម៉ាស្សា​។ល។ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។

    ៤. ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង

    ការ​ញ៉ាំ​គ្រឿង​ស្រវឹង អាច​​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ដុំ​សាច់ស្បូនកាន់​តែ​ធ្ងន់ធ្ងរ និង​មាន​រយៈពេល​យូរ​ជាង​មុន។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម