មេជីវិតឈ្មោលអាចរស់នៅក្នុងទ្វារមាសរយៈពេលយូរ ប្រសិនបើវាមានសុខភាពល្អ។ ដូច្នេះហើយ ប្រសិនបើយើងរួមភេទដោយមិនមានការការពារទេនោះ ទោះបីជាយើងនោម ឬលាងសម្អាតទ្វារមាសក៏ដោយ ក៏មានឱកាសមានផ្ទៃពោះខ្ពស់ដែរ។
នៅក្នុងករណីមានគភ៌តាមធម្មជាតិ គឺចាំបាច់ត្រូវមានប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលធម្មតា ហើយមេជីវិតឈ្មោលរាប់លានចាំបាច់ជួបជាមួយនឹងស៊ុតញីមួយ។ ក្នុងមួយស្លាបព្រាកាហ្វេមានមេជីវិតឈ្មោលប្រមាណ១០០-៦០០លាន។ ទោះបីជាមេជីវិតឈ្មោលមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែឱកាសនៃការមានគភ៌ ត្រូវពឹងផ្អែកទៅលើ៖
- ចំណុះ
- ចំនួន
- ចលនា
- រូបរាង
ប្រសិនបើប៉ារ៉ាម៉ែត្រណាមួយខូចទ្រង់ទ្រាយ វាអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។ ដូច្នេះហើយ ក្នុងករណីនេះ យើងត្រូវពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីស្វែងរកមូលហេតុ និងវិធីដោះស្រាយ។
តើមេជីវិតអាចរស់នៅក្នុង និងក្រៅទ្វារមាសរយៈពេលយូរប៉ុណ្ណា?
ជាក់ស្ដែង ក្នុងចំណោមមេជីវិតរាប់លាននេះ មានតែ១០ទៅ២០ប៉ុណ្ណោះ ដែលអាចទៅដល់ស៊ុតញី ហើយមេជីវិតឈ្មោលអាចរស់នៅខាងក្រៅរាងកាយប្រហែលជា២០ទៅ៣០នាទី។ នៅក្នុងបរិយាកាសក្ដៅ វាអាចរស់នៅបានត្រឹមតែពីរបីវិនាទីដល់ពីរបីនាទី។
[embed-health-tool-ovulation]