វាជារឿងធម្មតាសម្រាប់ស្រីៗយើងដែលជួបបញ្ហាសើមទ្វារមាស ប៉ុន្តែប្រសិនបើវាកើតឡើងគ្រប់ពេល វាអាចមិនមែនជារឿងធម្មតាឡើយ។ ពិតណាស់ ទ្វារមាសយើងមានលក្ខណៈខុសប្លែកគ្រប់ពេល ដូច្នេះហើយដើម្បីដឹងថាទ្វារមាសមានភាពប្រក្រតីឬអត់នោះ វាមិនមែនជារឿងងាយស្រួលឡើយ។
មូលហេតុទ្វារមាសសើម
ទ្វារមាសសើមមិនមែនកើតឡើងតែនៅពេលរួមភេទនោះទេ។ តាមពិតទៅ ទ្វារមាសបញ្ចេញទឹករម្អិលដោយខ្លួនឯងជាប្រចាំ។ វាកើតឡើងដោយសារតែសារធាតុរាវដែលផលិតដោយកោសិកានៅក្នុងជញ្ជាំងទ្វារមាស។ សារធាតុរាវនៃទ្វារមាសមានសារសំខាន់ក្នុងការរក្សាទ្វារមាសឲ្យមានសុខភាពល្អ ដើម្បីឲ្យសកម្មភាពផ្លូវភេទកាន់តែរលូន និងសុខស្រួល។
ទ្វារមាសសើមជារឿងធម្មតាដែរឬទេ?
បរិមាណជាតិសំណើមដែលទ្វារមាសផលិតដើម្បីឲ្យទ្វារមាសមានសុខភាពល្អ អាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែវាមិនអាចសើមជ្រុលឡើយ។ ភាពសើម និងសំណើមអាស្រ័យលើកត្តាមួយចំនួន ជាពិសេសកម្រិត និងការប្រែប្រួលអ័រម៉ូន។ យ៉ាងណាមិញ ការផលិតបរិមាណសារធាតុរាវច្រើនជ្រុលអាចជាសញ្ញាបង្ហាញពីការឆ្លងមេរោគទ្វារមាស។ ក្រៅពីនេះ អំឡុងពេលរួមភេទ ប្រសិនបើការផលិតសារធាតុរាវកើតឡើងខុសប្រក្រតី វាអាចមកពីមូលហេតុផ្សេងៗដូចជាការមករដូវ ឬឥទ្ធិពលនៃការប្រើប្រាស់ថ្នាំមួយចំនួន។
មូលហេតុខាងក្រោមនេះ ធ្វើឲ្យបរិមាណសំណើមនៅក្នុងទ្វារមាសកើនឡើង និងបណ្ដាលឲ្យទ្វារមាសសើមគ្រប់ពេល៖
១. ការមករដូវ
ការផ្លាស់ប្ដូរនៃវដ្ដរដូវ ក៏អាចប៉ះពាល់ដល់កម្រិតអ័រម៉ូននៅក្នុងរាងកាយរបស់យើងដែរ។ ដោយសារតែមូលហេតុនេះ វាអាចបណ្ដាលឲ្យមានការបញ្ចេញទឹករម្អិលច្រើនលើសលប់នៅពេលចាប់ផ្ដើម និងនៅពេលអស់រដូវ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ
២. បាក់តេរីនៅទ្វារមាស
ជាមួយគ្នានេះដែរ បាក់តេរីនៅទ្វារមាសគឺជាប្រភេទការឆ្លងមេរោគលើទ្វារមាស ប៉ុន្តែវាមិនមែនជាជំងឺកាមរោគឡើយ។ ការឆ្លងបាក់តេរីនៅទ្វារមាសមានកម្រិតខ្ពស់ ប្រសិនបើយើងមានដៃគូច្រើន។ បាក់តេរីនៅក្នុងទ្វារមាសកើតឡើងដោយសារតែអតុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីមិនល្អនៅក្នុងទ្វារមាស ហើយវាក៏អាចនាំឲ្យចេញទឹករម្អិលពីទ្វារមាសផងដែរ។
៣. ឈឺស្បូនរ៉ាំរ៉ៃ
មួយវិញទៀត ការប្រឈមនឹងបញ្ហាសើមទ្វារមាសគ្រប់ពេលក៏អាចបង្កឡើងដោយការឈឺស្បូនរ៉ាំរ៉ៃដែរ។ វាអាចបណ្ដាលមកពីប្លោកនោមរលាក ការធ្លាក់ឈាមរដូវមិនប្រក្រតី និងការចេញទឹករម្អិលពីទ្វារមាស ដែលធ្វើឲ្យឈាមច្របាច់នៅក្នុងសរសៃឈាម និងប៉ះពាល់ដល់សរសៃប្រសាទជុំវិញទ្វារមាសរបស់យើង នាំឲ្យកើតជាបញ្ហាសើមទ្វារមាស។ អាការៈនេះក៏អាចអមមកជាមួយការឈឺចាប់នៅក្នុងស្បូន និងទ្វារមាស។
៤. មានខ្ទុះស្អុយនៅទ្វារមាស
អាការៈមានខ្ទុះនៅទ្វារមាសកើតឡើងនៅពេលដែលការផ្លាស់ប្ដូរកោសិកានៅក្នុងទ្វារមាសខ្ពស់ពេក ហើយស្រទាប់ទ្វារមាសរលាក។ នៅក្នុងករណីមានខ្ទុះស្អុយនៅក្នុងទ្វារមាស ស្រីៗយើងអាចប្រឈមនឹងការធ្លាក់ទឹករម្អិលពណ៌លឿងស្អិត និងគ្មានក្លិន។ បរិវេណទ្វារមាសអាចមានពណ៌ក្រហម រលាក និងរមាស់ ហើយវាក៏អាចបណ្ដាលឲ្យមានការឈឺចាប់នៅពេលរួមភេទដូចគ្នា។
[embed-health-tool-ovulation]