ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. ទ្វារមាសមិនរមាស់
ជាមួយគ្នានេះដែរ ទ្វារមាសមានសុខភាពល្អមិនរមាស់ឡើយ។ ជាក់ស្ដែង ការរមាស់ទ្វារមាសកើតឡើងដោយសារតែការបង្ករោគ វ័យអស់រដូវ និងសារធាតុដែលធ្វើឲ្យរមាស់ ឬអាចមកពីជំងឺស្បែក ឬជំងឺកាមរោគ។ ការរមាស់ទ្វារមាសក៏អាចបណ្ដាលឲ្យមានអារម្មណ៍ក្រហាយ ស្នាមក្រហម និងហើមនៅបរិមាណទ្វារមាស។
៣. មិនឈឺចាប់ពេលរួមភេទ
ទន្ទឹមនឹងនេះដែរ ស្រីៗយើងអាចមានអារម្មណ៍ឈឺចាប់នៅអំឡុងពេលរួមភេទ ប្រសិនបើមិនមានទឹករម្អិលចេញពីទ្វារមាសគ្រប់គ្រាន់ទេនោះ។ មួយវិញទៀត ការឈឺចាប់ខ្លាំងនៅអំឡុងពេលរួមភេទនេះ ក៏អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពមួយចំនួនដូចជាមេរោគក្នុងទ្វារមាស ការបង្ករោគ ឬបញ្ហាមាត់ស្បូន។

៤. មិនឈឺចាប់ទ្វារមាសជាទូទៅ
ការឆ្លងមេរោគមួយចំនួនអាចប៉ះពាល់ដល់យោនីឬទ្វារមាស ដែលបណ្ដាលឲ្យមានការឈឺចាប់ និងជួនកាលអាចមានអារម្មណ៍ក្ដៅក្រហាយនៅទ្វារមាស។ ជាទូទៅ ការឈឺចាប់នៅទ្វារមាសសុទ្ធតែបញ្ជាក់ពីបញ្ហាសុខភាពទ្វារមាសផ្សេងៗ ដែលស្រីៗយើងគប្បីតាមដានឲ្យបានដិតដល់ ក៏ដូចជាធ្វើការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។