ស្រីៗយើងមួយចំនួននិយមកាត់តម្រឹម ឬបករោមប្រដាប់ភេទ ខណៈពេលដែលគ្នាយើងខ្លះទៀតទម្លាប់ទុករោមទៅវិញ។ យ៉ាងណាមិញ ការកម្ចាត់ ឬកោររោមនៅប្រដាប់ភេទមិនមានផ្ដល់អត្ថប្រយោជន៍អ្វីឡើយ នេះបើយោងតាមប្រសាសន៍លោកស្រីវេជ្ជបណ្ឌិតRinky Kapoor អ្នកប្រឹក្សា និងជាគ្រូពេទ្យជំនាញរោគសើស្បែក។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ
ហានិភ័យនៃការកោររោមប្រដាប់ភេទ
ការកោររោមប្រដាប់ភេទ អាចធ្វើឲ្យបរិវេណនោះឡើងខ្មៅ និងរមាស់ ដោយសារតែរោមកប់ក្នុងសាច់។ ម្យ៉ាងវិញទៀត វាក៏អាចមានហានិភ័យ និងបណ្ដាលឲ្យហូរឈាមផងដែរ ប្រសិនបើយើងអនុវត្តមិនបានត្រឹមត្រូវ។ លើសពីនេះ ការកោររោមក៏បង្កើនហានិភ័យនៃការឆ្លងមេរោគ ដូចជារើម HPV និងជំងឺកាមរោគផ្សេងទៀត។
ពេលណាយើងមិនគួរកោររោម?
ស្រីៗយើងដឹងអត់ថា រោមប្រដាប់ភេទដើរតួនាទីជារបាំងការពារធម្មជាតិពីការកកិត និងការបង្ករោគ។ ប៉ុន្តែ បើយើងជ្រើសរើសយកការកោររោម គប្បីជៀសវាងកោររោមនៅពេលទាំងនេះ។
១. ការបង្ករោគ
មិនថាយើងឆ្លងមេរោគផ្សិត រលាកទ្វារមាសដោយសារបាក់តេរី ឬការបង្ករោគផ្សេងៗនោះទេ យើងមិនគួរកោររោមនៅបរិវេណតំបន់ពិសេសឡើយ។ ជាក់ស្ដែង ការកោររោមអាចធ្វើឲ្យមេរោគរីករាលដាលបាន។
២. ជៀសវាងកោររោមមុនពេលរួមភេទ
ប្រសិនបើគ្នាយើងមានបំណងរួមភេទជាមួយដៃគូ គប្បីជៀសវាងកោររោមប្រដាប់ភេទដែលជារបាំងការពារដ៏មានប្រសិទ្ធភាព។ ការកកិតក្រោយពេលកោររោម អាចធ្វើឲ្យស្បែករលាក និងបណ្ដាលឲ្យមានបញ្ហារោមកប់ក្នុងសាច់ថែមទៀតផង។ បន្ថែមពីនេះ យើងក៏អាចងាយឆ្លងជំងឺកាមរោគដូចគ្នា។
៣. មករដូវ
ស្បែកដែលទើបកោររោមរួច ងាយប្រឈមនឹងការរលាក ហើយការប្រើប្រាស់សំឡីអនាម័យក៏អាចនាំឲ្យមានការកកិតដែរ។ ដូច្នេះហើយ ស្បែកនៅបរិវេណនោះអាចឡើងកន្ទួល ដុំពក និងការឈឺចាប់ជាដើម។ ហេតុនេះហើយ យើងគួររង់ចាំដល់អស់រដូវជាមុនសិន។
៤. ស្បែករបក
ប្រសិនបើស្រីៗយើងប្រឈមនឹងបញ្ហារបកស្បែក គួរបញ្ឈប់ការកោរ និងបករោមនៅបរិវេណតំបន់ពិសេស ដោយអាចងាកមកកាត់តម្រឹមជំនួសវិញ។ ជាងនេះទៅទៀត បើយើងមិនចង់ឲ្យតំបន់ពិសេសរលាកទេនោះ ចូរជៀសវាងការខាត់ស្បែកបរិវេណនោះ ទើបជាការប្រសើរ។
[embed-health-tool-ovulation]