backup og meta

ធ្លាក់ទឹករម្អិលទ្វារមាសច្រើនបណ្តាលមកពីអ្វី? គួរ​ឲ្យ​បារម្ភអត់?

ធ្លាក់ទឹករម្អិលទ្វារមាសច្រើនបណ្តាលមកពីអ្វី? គួរ​ឲ្យ​បារម្ភអត់?

ទ្វារ​មាស​ និង​មាត់​ស្បូន​ផ្ទុក​ក្រពេញ​ផលិត​ទឹក​រម្អិល​ទ្វារ​មាស ហើយ​ទឹក​រម្អិល​​ទាំង​នេះ​អាច​មាន​ពណ៌​ស ឬ​ពណ៌​លឿង​នៅ​ពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​។ ​ជា​ទូទៅ ស្រី​ៗ​តែង​ផលិត​ទឹក​រម្អិល​ខុស​ៗ​គ្នា អំឡុង​ពេល​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​។ កត្តា​ដទៃ​ទៀត ដែល​បង្កើន​បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រួម​មាន​៖

  • មាន​ផ្ទៃពោះ​
  • ចំណង់​ផ្លូវ​ភេទ
  • ការ​បញ្ចេញ​ពង​អូវុល​ក្នុង​​វដ្ដរដូវ

សញ្ញា​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស

​ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​ខុស​ៗ​គ្នា ក្នុង​ករណី​ដែល​យើង​​មាន​​​បញ្ហា​​សុខភាព​។ ការ​​បញ្ចេញ​ទឹក​រម្អិល​​ទ្វារ​មាស​ដែល​បណ្ដាល​មក​ពី​បញ្ហា​​សុខភាព​ ​អាច​មាន​សណ្ឋាន​ដូច​ខាង​ក្រោម​៖

  • ​ខាប់​
  • ល្អក់
  • មាន​​ឈាម​

ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​លឿង ប្រផេះ ឬ​បៃតង។ រោគសញ្ញា​ផ្សេង​ទៀត​ ដែល​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ រួម​មាន​៖

  • រមាស់​ទ្វារ​មាស​
  • ស្ងួត​ទ្វារ​មាស
  • ក្រហាយ​
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
  • គ្រុន​ក្ដៅ​
  • ​ឈឺ​ពោះ​

​​មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស

​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​។ ការ​រំខាន​pH​ក្នុង​ទ្វារ​មាស​ក៏​អាច​បង្ក​ជា​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស​ផង​ដែរ​។ កត្តា​ផ្សេង​ទៀត មាន​ដូចជា​៖

  • ការ​ប្រើ​ថ្នាំ​ផ្សះ
  • ស្រ្តេស​
  • ប្រើ​ថ្នាំ​ពន្យារ​កំណើត​
  • ជំងឺ​ទឹក​នោម​ផ្អែម​
  • មាន​ផ្ទៃពោះ​

មួយ​វិញ​ទៀត​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ ក៏​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ផ្សេង​ៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត ឬបាក់តេរី​ទ្វារ​មាសដែរ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​What Does It Mean If I’m Having a Lot of Vaginal Discharge?

https://www.medicinenet.com/meaning_if_im_having_a_lot_of_vaginal_discharge/article.htm

Causes of heavy vaginal discharge

https://www.medicalnewstoday.com/articles/327379

What Is Excessive Discharge? Causes and Prevention

https://www.verywellhealth.com/excessive-discharge-causes-5209922

Vaginal discharge

https://www.nidirect.gov.uk/conditions/vaginal-discharge

កំណែ​ប្រែបច្ចុប្បន្ន

13/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ស្ទីមទ្វារមាសមានតាំងពីយូរមក​ហើយ តើមាន​ប្រសិទ្ធភាពបែបណា?

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម