backup og meta

ដឹងអត់! ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24

    ដឹងអត់! ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​?

    គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ ដូចជា​ធ្វើ​ឲ្យ​ខូច​ថ្លើម​ ប្រឈម​បញ្ហា​បេះដូង ក៏​ដូចជា​បញ្ហា​ផ្លូវ​ភេទ។ លើស​ពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ស្ងួត​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

    យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​កើន​ឡើង​ ​ស្រី​ៗ​យើង​អាច​​ងាក​ទៅ​រក​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ហើយ​ភាគ​ច្រើន​ចាប់ផ្ដើម​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​នឹង​រឿង​លើ​គ្រែ។ យ៉ាង​ណា​មិញ បញ្ហា​ស្ងួត​ទ្វារ​មាស​ដោយ​សារ​គ្រឿង​ស្រវឹង​​បង្ក​ជា​ផល​រំខាន​នៅ​អំឡុង​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការលើ​គ្រែ​ទៅ​វិញ។

    គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវ​ភេទ​ស្ត្រី​ដោយ​របៀប​ណា?

    ជាក់ស្ដែង រាងកាយ​ស្ត្រី​ស្រូប​យក​គ្រឿង​ស្រវឹង​ខុស​ពី​បុរស​ ហើយ​សូម្បី​តែ​ការ​ធ្វើ​មេតាប៉ូលីស​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។ អីចឹង​ហើយ​ ប្រសិនបើ​ស្ត្រី​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ដូច​គ្នា​ទៅ​នឹង​បុរស​ នោះ​​ជាតិ​អាកុល​ក្នុង​ឈាម​អាច​មាន​កម្រិត​ខ្ពស់​ជាង។ ​ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ និង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    មួយ​វិញ​ទៀត​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ក៏​ជា​កត្តា​ចម្បង​ដែល​ធ្វើ​​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ដែល​បង្ក​ទៅ​​ជា​អាការៈ​អស់​កម្លាំង​ ឈឺ​ក្បាល​ និង​ស្ងួត​ទ្វារ​មាស។ ចំពោះ​បុរស​វិញ គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​ជួប​​បញ្ហា​លិង្គ​មិន​ឡើង​រឹង និង​ពិបាក​បញ្ចេញ​មេ​ជីវិត​ឈ្មោល។

    ដូច្នេះ​ហើយ ដើម្បី​សុខភាព​ផ្លូវ​ភេទ ក៏​ដូចជា​សុខភាព​​​ទាំង​មូល យើង​គួរ​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ញឹកញាប់​ និងមិន​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​​ច្រើន​ជ្រុល​។

    ចំណុចសំខាន់

    គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវ​ភេទ​ស្ត្រី​ដោយ​របៀប​ណា?


    ជាក់ស្ដែង រាងកាយ​ស្ត្រី​ស្រូប​យក​គ្រឿង​ស្រវឹង​ខុស​ពី​បុរស​ ហើយ​សូម្បី​តែ​ការ​ធ្វើ​មេតាប៉ូលីស​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។ អីចឹង​ហើយ​ ប្រសិនបើ​ស្ត្រី​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ដូច​គ្នា​ទៅ​នឹង​បុរស​ នោះ​​ជាតិ​អាកុល​ក្នុង​ឈាម​អាច​មាន​កម្រិត​ខ្ពស់​ជាង។ ​ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ និង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម