backup og meta

៦ចំណុច ជួយថែទាំសុខភាពទ្វារមាសអំឡុងពេលរដូវក្តៅ ស្រីៗមិនគួររំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2023

    ៦ចំណុច ជួយថែទាំសុខភាពទ្វារមាសអំឡុងពេលរដូវក្តៅ ស្រីៗមិនគួររំលង

    បញ្ហា​បែក​ញើស​ច្រើន​ជ្រុល​ ឬ​កង្វះ​ជាតិ​ទឹក​អំឡុង​ពេល​រដូវ​ក្តៅ អាច​ធ្វើ​ឲ្យ​មាន​​អតុល្យភាព​pH​នៅ​ក្នុង​ទ្វារ​មាស និង​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្សេងៗ។ ហេតុ​នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ទ្វារ​មាស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ​នេះ គ្នា​យើង​គួរ​​អនុវត្តន៍​តិចនិក​មួយ​ចំនួន​។

    បញ្ហា​សុខភាព​ទ្វារ​មាស​ទាំង​៤ ឧស្សាហ៍​កើត​នៅ​ក្នុង​រដូវ​ក្តៅ

    ១. ការ​ឆ្លង​មេរោគ​ផ្សិត

    ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ។ ជាមួយ​នឹង​អាកាស​ធាតុ​ក្តៅ ហើយ​សើម ដែល​អំណោយ​ផល​ដល់​ពពួក​ផ្សិត​ នោះ​នឹង​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ការ​រមាស់ ឬ​ក្រហាយ​ទ្វារ​មាស ​ព្រម​ទាំង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស។

    ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស

    បន្ថែម​ពី​នេះ រដូវ​ក្តៅ​ក៏​អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស​ដូច​គ្នា ដែល​មាន​រោគសញ្ញា​ដូចជា ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រមាស់​ និង​មាន​ក្លិន​មិន​ល្អ។

    សុខភាពទ្វារមាស

    ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ ដោយ​សារ​តែ​កង្វះ​ជាតិ​ទឹក​ និង​ការបែក​ញើសច្រើន​។

    ៤. ស្ងួត​ទ្វារ​មាស

    មួយ​វិញ​ទៀត ស្រី​ៗ​យើង​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ និង​បង្ក​ជា​អាការៈ​ស្ងួត​ទ្វារ​មាស។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​នៅ​ពេល​រួម​ភេទ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ថែម​ទៀត​ផង។

    គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ

    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ និង​បញ្ចៀស​បញ្ហា​ស្ងួត​ទ្វារ​មាស
    • ស្លៀក​សំលៀក​បំពាក់​ដែល​​មាន​ខ្យល់​ចេញ​ចូល
    • ជៀសវាង​ស្លៀក​ពាក់​រឹប​តឹង​ពេក
    • រក្សា​បរិវេណ​តំបន់​ពិសេស​ឲ្យ​ស្អាត និង​ស្ងួត​ល្អ
    • ផ្លាស់ប្ដូរ​សម្លៀក​បំពាក់​សើម​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​ការ​លូតលាស់​នៃ​បាក់តេរី
    • ប្រើប្រាស់​ស្រោម​អនាម័យ​អំឡុង​ពេល​រួម​ភេទ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម