backup og meta

បញ្ហា​រោគ​ស្ត្រី​ទូទៅ​ឧស្សាហ៍ជួប និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​

បញ្ហា​រោគ​ស្ត្រី​ទូទៅ​ឧស្សាហ៍ជួប និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​

​ជា​ទូទៅ​ ស្រី​ៗ​​​យើង​​តែងតែ​ប្រឈម​នឹង​បញ្ហា​រោគ​​ស្ត្រី​​មួយ​ចំនួន​ ដែល​អាច​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​បំពេញ​ការងារ​ ក៏​ដូចជា​ជីវិត​ដៃគូ​។​ យ៉ាង​ណា​មិញ​ យើង​អាច​គ្រប់គ្រង​បញ្ហា​រោគ​ស្ត្រី​​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយ​​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​

​ជាក់​ស្ដែង​ ស្រី​ៗ​ងាយ​ឆ្លង​មេរោគ​ដោយសារ​តែ​បង្ហួរ​នោម​ខ្លី​​ និង​​បង្ហួរនោម​នៅ​ជិត​​ទ្វារ​មាស​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ស្រីៗ​យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​។

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​លីត្រ​ក្នុងមួយថ្ងៃ
  • នោម​ បន្ទាប់​ពី​រួម​ភេទ​រួច​
  • សម្អាត​ទ្វារ​មាស​ពី​​​ខាង​មុខ​ទៅ​ខាង​ក្រោយ​
  • ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​

២. មក​រដូវ​មិន​ទៀងទាត់​

ពិត​ណាស់​ មាន​ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​រដូវ​មិន​ទៀងទាត់​ ដោយ​មក​រដូវ​មុន​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ឆ្នាំ​។ មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​ការ​មក​រដូវ​មិន​ទៀង​ គឺ​បណ្ដាល​មក​ពី​អតុល្យភាព​អ័រម៉ូន​ដូចជា​គីស​ទឹក​ក្រពេញ​អូវែ វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត​ និង​លើស​កម្រិត​ប្រូឡាក់ទីន​ច្រើន​ក្នុង​ឈាម។​ ជំងឺ​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​អសកម្ម​រាងកាយ​ ទម្លាប់​ញ៉ាំ​របប​អាហារ​មិន​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ ជក់​បារី​ និង​ស្រ្តេស​ជា​ដើម​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​រដូវ​មិន​ទៀង​តាម​តិចនិក​ទាំង​នេះ​។

  • ញ៉ាំ​អាហារ​សុខភាព​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ និង​ស្ករ​ទាប
  • ធ្វើ​លំហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​សប្ដាហ៍​
  • ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់​ពេលវេលា​
  • ជៀសវាង​ការ​ជក់​បារី និង​ចៀសវាងផឹក​គ្រឿង​ស្រវឹង​
  • គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
  • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​​តាម​រយៈ​ការ​ធ្វើ​សមាធិ និង​ហាត់​យូហ្គា​

បញ្ហាទ្វារមាស

៣. ឆ្លង​មេរោគ​តាម​ទ្វារ​មាស​

ទម្លាប់​ញ៉ាំ​អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិតpH​ក្នុង​ទ្វារ​មាស​ ​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​នឹង​ឆ្លង​មេរោគ​នេះ​។ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​​វា​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​មាន​អាការៈ​រមាស់​ មាន​ពណ៌​លឿង​ ឬ​មាន​ឈាម​ វា​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

ការ​បង្ក​រោគ​នីមួយ​ៗ​មាន​វិធី​ព្យាបាល​ជាក់​លាក់​ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ វា​អាច​បណ្ដាល​​​ឲ្យ​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន​ ឈឺ​អាង​ត្រគាក​រ៉ាំរ៉ៃ​ និង​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ថែម​ទៀត​ផង​។

ទាំង​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​ការ​ធ្វើ​អនាម័យ​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​។

  • លាង​សម្អាត​ទ្វារ​មាស​​​​​ជាមួយ​សាប៊ូ និង​ទឹក​
  • លាង​សម្អាត​ទ្វារ​មាស​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​
  • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​
  • ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​Probiotics ដើម្បី​ថែទាំ​សុខភាព​​ទ្វារ​មាស​ឲ្យ​បាន​ល្អ​
  • ពិនិត្យ​ទ្វារ​មាស​ដោយ​គ្រូពេទ្យ​ជំនាញ​ជា​ប្រចាំ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Most Common Gynaecological Problems

https://www.apollocradle.com/5-most-common-gynaecological-problems/

Gynecological Problems Faced By Women At Their 20 Or 30s

https://www.ilshospitals.com/blog/gynecological-problems-faced-by-women-at-their-20-or-30s/

Common gynaecological problems and their remedies

https://www.femina.in/wellness/health/common-gynaecological-problems-and-their-remedies-90964.html

កំណែ​ប្រែបច្ចុប្បន្ន

09/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម