សុខៗ ស្រាប់តែឃើញ សារធាតុរាវចេញពីចុងសុដន់ ស្រីៗគ្នាយើងច្បាស់ជាកើតក្ដីព្រួយបារម្ភជាមិនខាន ប៉ុន្តែវាជារឿងធម្មតាចំពោះស្ត្រីភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ ក៏អាចជាសញ្ញាប្រាប់យើងឲ្យដឹងពីជំងឺកើតលើសុដន់បានដែរ។
សារធាតុរាវចេញពីចុងសុដន់ អាចមានសភាពខុសៗគ្នា ខ្លះមានសភាពថ្លារ៉ាវ ខ្លះទៀតខាប់ ស្អិតៗ មានពណ៌ស និងខ្លះទៀតមានសណ្ឋានដូចឈីស។ ហេតុនេះហើយ ស្រីៗគ្នាយើងគួរស្វែងយល់ពីរាងកាយយើងឲ្យបានច្បាស់ដូចជាបញ្ហាមានសារធាតុរាវចេញពីចុងសុដន់ ហើយពណ៌របស់សារធាតុរាវអាចជួយយើងដឹងពីមូលហេតុលាក់មុខបង្កវាឡើងដូចជា៖
- ពណ៌ថ្លា ៖ ការស្ទះបំពង់ទឹកដោះ ឬជំងឺមហារីកសុដន់
- ពណ៌ស ៖ ការបំបៅដោះកូន ការផ្លាស់ប្ដូរអ័រម៉ូន និងជំងឺ ហៀរទឹកដោះ
- ពណ៌លឿង ៖ ការឆ្លងមេរោគ
- ពណ៌បៃតង ៖ ការស្ទះបំពង់ទឹកដោះ
- ពណ៌ត្នោត ៖ ជំងឺគីសលើសុដន់
- ពណ៌ក្រហម ៖ ជំងឺ Intraductal papilloma ឬជំងឺមហារីកសុដន់
ចំណាំ៖ ខាងលើនេះ ជាមួលហេតុដែលបណ្ដាលឲ្យសារធាតុរាវចេញពីសុដន់ ប៉ុន្តែនៅមានមួលហេតុដទៃទៀតក៏អាចបណ្ដាសុដន់យើងចេញសារធាតុរាវដែរ។ មានវេជ្ជបណ្ឌិតជំនាញប៉ុណ្ណោះដែលអាចកំណត់មួលហេតុច្បាស់លាស់។
ពេលណាគួរជួបពេទ្យ បើមានសារធាតុរាវចេញពីចុងសុដន់?
ចម្លើយ៖ ក្នុងករណីយើងមានសារធាតុរាវចេញពីចុងសុដន់ និងមានរួមផ្សំជាមួយរោគសញ្ញាខាងក្រោមនេះ ការពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យ គឺជាការចាំបាច់បំផុតដូចជា៖
១. កើតឡើងញឹកញាប់
២. សារធាតុរាវចេញពីសុដន់តែម្ខាង
៣. មានលាយឈាម ឬក្លិនមិនល្អ
៤. មិនមានបំបៅដោះកូន ឬហូរចេញមកដោយឯកឯង (មិនបានសង្កត់ ឬច្របាច់)
៥. អាយុលើស ៥០ឆ្នាំ
៦. លាយជាមួយរោគសញ្ញាដូចជា ដុំក្នុងសុដន់ ឈឺចាប់ ឡើងក្រហម ឬហើម
៧. ជាមនុស្សប្រុស។ល។
គណនាថ្ងៃមេជីវិតញ៉ាំទុំធ្លាក់ នៅទីនេះ
[embed-health-tool-ovulation]